ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​ចិន ទទួល​មរណ​ភាព​ហើយ​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អតីត​នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី​ប៉េង បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២២​កក្កដា​ក្នុង​ជន្មាយុ​៩០​ឆ្នាំ​។ មរណភាព​របស់​លោក​ដែល​ជា​អ្នក​ដើរតួ​នាទី​សំខាន់​មួយ​រូប ក្នុង​ការ​បង្ក្រាប​ចលនា​និទាឃ​រដូវ​ក្រុង​ប៉េ​កាំ​ង នៅ​ទីលាន​ធៀន​អាន​មេន ត្រូវ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៣​កក្កដា​។ លោក​នៅ​រក្សា​តំណែង​ជា​មេដឹកនាំ​ជាន់ខ្ពស់​ចិន ១០​ឆ្នាំ​ថែម​ទៀត​បន្ទាប់​ពី​ការ​បង្ក្រាប​នៅ​ទីលាន​ធៀន​អាន​មេន​។…

ប្រទេស​ចិន ៖ អតីត​នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី​ប៉េង បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២២​កក្កដា​ក្នុង​ជន្មាយុ​៩០​ឆ្នាំ​។ មរណភាព​របស់​លោក​ដែល​ជា​អ្នក​ដើរតួ​នាទី​សំខាន់​មួយ​រូប ក្នុង​ការ​បង្ក្រាប​ចលនា​និទាឃ​រដូវ​ក្រុង​ប៉េ​កាំ​ង នៅ​ទីលាន​ធៀន​អាន​មេន ត្រូវ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៣​កក្កដា​។ លោក​នៅ​រក្សា​តំណែង​ជា​មេដឹកនាំ​ជាន់ខ្ពស់​ចិន ១០​ឆ្នាំ​ថែម​ទៀត​បន្ទាប់​ពី​ការ​បង្ក្រាប​នៅ​ទីលាន​ធៀន​អាន​មេន​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សី​ុ​ន​ហួ​ថា លោក​លី​ប៉េង​បាន​ទទួលមរណភាព​នា​ថ្ងៃ​ទី​២២​កក្កដា វេលា​ម៉ោង​២៣​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក ក្រោយ​ពី​លោក​មាន​ជំងឺ​ដែល​ការ​ព្យាបាល​ពុំ​មាន​ប្រសិទ្ធភាព​មក​។

ថ្ងៃ​ទី​២០​ឧសភា​ឆ្នាំ​១៩៨៩​លោក​លី​ប៉េង​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ចិន ហើយ​មិន​បាន​១​ឆ្នាំ​ផង លោក​ជា​អ្នក​ប្រកាស​ច្បាប់អាជ្ញាសឹក​ជា​ប្រវត្តិសាស្ត្រ​។ រួច​នា​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​មិថុនា​១៩៨៩ កងទ័ព​ចិន​បាន​កម្ទេច​ចលនា​របស់​ពួក​និស្សិត ដែល​លើកគ្នា​តវ៉ា​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ នៅ​ទីលាន​ធៀន​អាន​មេន ឲ្យ​មានការ​កែទម្រង់​ប្រជាធិបតេយ្យ​និង​បញ្ចប់​អំពើ​ពុក​រលួយ​។

ការ​បង្ក្រាប​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​រយ​នាក់​អាច​ដល់​ជាង​១០០០​នាក់​។ លោក​WU’ER KAIXI​ជា​មេដឹកនាំ​សំខាន់​ម្នាក់​របស់​ចលនា​បះបោរ​និស្សិត​ឆ្នាំ​១៩៨៩ មាន​ប្រតិកម្ម​ចំពោះ​មរណភាព​របស់​លោក​លី​ប៉េង ដោយ​សរសេរ​តាម​FACEBOOK​ថា តើ​ទេវតា​ពិតជា​មាន​យុត្តិធម៌​ដែរ​ទេ ដោយ​ឲ្យ​ជន​នោះ​ជា​អ្នក​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដ៏​ព្រៃផ្សៃ អាច​មាន​អាយុ​វែងរ​ស់បាន​ដល់​ទៅ​៩០​ឆ្នាំ រួច​ស្លាប់​តាម​ធម្មជាតិ​បែប​នេះ?

ក្រោយ​ការ​បង្ក្រាប​នៅ​ទីលាន​ធៀន​អាន​មេន លោក​លី​ប៉េង​នៅ​បន្ត​អាជីព​នយោបាយ​ផ្លូវការ​របស់​លោក​រហូត​ដល់​ឆ្នាំ​២០០៣​។ លោក​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ជា​ស្ថាប័ន​ដឹកនាំ​ប្រទេស​រយៈពេល​ដល់​ទៅ​១៥​ឆ្នាំ​។ ក្នុង​ទស​វត្ស​ឆ្នាំ​១៩៩០​លោក​ជា​ជន​ទី​២​របស់​ចិន​បន្ទាប់​ពី​ប្រធានាធិបតី លោក​ជាំ​ង​ហ្សេ​មីន​៕ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ