ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​លេង​មួយ​ក្បាច់​ធ្វើ​ឲ្យ​គេឯង​ផ្អើល​ពេញ​ផ្លូវ​មហាវិថី​ព្រះ​មុនី​វង្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​បោះពួយ​លឿន​ដូច​ហោះ​ទៅ​បុក​នឹង​រទេះ​អេ​ត​ចាយ​មួយ​គ្រឿង ដែល​ឈប់​រើស​អេ​ត​ចាយ​នៅ​តាម​គំនរ​សំរាម​តាម​ចិញ្ចើម​ផ្លូវ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​រទេះ​អេ​ត​ចាយ​កៀប​ជាប់​ជ្រុល​ទៅ​បុក​នឹង​បុរស​ម្នាក់​បម្រុង​ដើរ​ឆ្លងផ្លូវ​បណ្តាល​រង​របួសធ្ងន់ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ចំនុច​ហាង​អាស៊ី​ម៉ូ​ដ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​បោះពួយ​លឿន​ដូច​ហោះ​ទៅ​បុក​នឹង​រទេះ​អេ​ត​ចាយ​មួយ​គ្រឿង ដែល​ឈប់​រើស​អេ​ត​ចាយ​នៅ​តាម​គំនរ​សំរាម​តាម​ចិញ្ចើម​ផ្លូវ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​រទេះ​អេ​ត​ចាយ​កៀប​ជាប់​ជ្រុល​ទៅ​បុក​នឹង​បុរស​ម្នាក់​បម្រុង​ដើរ​ឆ្លងផ្លូវ​បណ្តាល​រង​របួសធ្ងន់ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ចំនុច​ហាង​អាស៊ី​ម៉ូ​ដ កាត់ដេរ​សម្លៀក​បំពាក់ តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ដោយ​រថយន្ត​តូ​យ៉ូ​តា ព្រូស​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU-9472 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ ។ តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ចាស់​សណ្តោង​រ៉ឺ​ម៉ក​អេ​ត​ចាយ​មក​ឈប់​នៅ​កន្លែង​កើតហេតុ ហើយ​ចុះ​ទៅ​រក​មើល​រើស​អេ​ត​ចាយ​តាម​គំនរ​សំរាម ដែល​គេ​យក​មក​បោះចោល​នៅ​ជាប់​បង្គោល​ភ្លើង​មួយ​ដើម​នៅ​លើ​បង្គោល​ភ្លើង​នោះ​ក៏​មាន​ដាក់​ផ្លា​ក​សញ្ញា​ហាម​ឈប់​ផង​ដែរ ខណៈ​ពេល​កំពុង​តែ​ហែក​ថង់​សំរាម​មើល​អេ​ត​ចាយ​ក៏​មាន​រថយន្ត​បង្ក​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ទៅ​បុក​គូទ​រ៉ឺ​ម៉ក​អេ​ត​ចាយ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​រ៉ឺ​ម៉ក​អេ​ត​ចាយ​កៀប​ជាប់​ជាមួយ​រថយន្ត​ជ្រុល​ទៅ​បុក​នឹង​បុរស​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ដែល​គាត់​បម្រុង​នឹង​ដើរ​ឆ្លងផ្លូវ បណ្តាល​អោយ​ដួល​រង​បួស​ធ្ងន់​ត្រង់​ជើង​ខាងស្ដាំ ។

ចំណែក​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ហួស​ទៅ​មុខ​បន្ត​ទាំង​រទេះ​អេ​ត​ចាយ​ចាយ​នៅ​ជាប់​ពីមុខ​រថយន្ត​ប្រមាណ​ជា​៥០​ម៉ែត្រ​ឈប់​រថយន្ត​ចោល​នឹង​ឃើញ​មាន​នារី​រូប​ស្រស់​ម្នាក់​បើកទ្វារ​រត់​ចេញ​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ បណ្តាល​អោយ​រទេះ​អេ​ត​ចាយ​នឹង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដាច់​ចេញពី​គ្នា​ធ្លាក់​ក្រដាស ដប​ទឹកបរិសុទ្ធ នឹង​វត្ថុ​ជ័រ​ផ្សេង​ៗ​រាយ​ប៉ាយ​ពេញ​ផ្លូវ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​គ្លីនិក​ឯកជន​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​អោយ​អោយ​សមត្ថកិច្ច​វាស់វែង និង​បាន​យក​ទាំង​រថយន្ត និង​រទេះ​អេ​ត​ចាយ​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​ដ្ធា​ន​នគ​បាលច​រាច​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង​ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ