ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានប្រសិទ្ធភាព​ទេ…​សំណង់ផ្ទះល្វែង​នៅ​តែ​បំពានដដែល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដូចជាគ្មាន​ប្រសិទ្ធភាព​​ក្នុង​ការ​ទប់ស្កាត់​រាល់​អំពើ​បំពាន​ច្បាប់​សាងសង់​ផ្ទះល្វែង​នៅ​ផ្សារ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង ទាល់តែសោះ​ ខណៈ​បាននិង​កំពុង​សាង​សង់​​រំលោភ​ខុស​ពី​ការ​អនុញ្ញាត​សាងសង់​ជិត​២​ឆ្នាំ​មក​ហើយ ។ លោក​អ៊ូ…

ខេត្តបាត់ដំបង ៖ ដូចជាគ្មាន​ប្រសិទ្ធភាព​​ក្នុង​ការ​ទប់ស្កាត់​រាល់​អំពើ​បំពាន​ច្បាប់​សាងសង់​ផ្ទះល្វែង​នៅ​ផ្សារ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង ទាល់តែសោះ​ ខណៈ​បាននិង​កំពុង​សាង​សង់​​រំលោភ​ខុស​ពី​ការ​អនុញ្ញាត​សាងសង់​ជិត​២​ឆ្នាំ​មក​ហើយ ។

លោក​អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបាត់ដំបង បាន​ចេញ​លិខិត​ផ្អាក​តាំងពី​ថ្ងៃ​ទី​៣០ ​សីហា ឆ្នាំ​២០១៧ និង​យោង​តាម​កំណត់ហេតុ​ចុះ​ថ្ងៃ​ទី​០៤ ​មិថុនា ឆ្នាំ​២០១៩ របស់​​ក្រុមការងារ​ត្រួតពិនិត្យ​រដ្ឋបាល​ក្រុង​បាត់ដំបង​រួច​មក លោក​ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​ចេញ​លិខិត​ផ្អាក​សាងសង់​ជា​បន្ត​ទៀត ​នៅ​ថ្ងៃ​ទី​១០ ​មិថុនា ឆ្នាំ​២០១៩ បន្ថែម​ទៀត តែ​ម្ចាស់​សំណង់​នោះ មិន​ព្រម​ទទួល​ផ្អាក​ការ​សាងសង់​សោះឡើយ មាន​តែ​លួច​ធ្វើ ផ្គើន​និង​លិខិត​ផ្អាក​នោះ ហើយ​ថែម​ទាំង​បំពាន​ធ្វើ​បន្ថែម​ដោយ​គ្មា​ខ្លាច និង​គោរព​ច្បាប​អ្វី​បន្តិច​សោះឡើយ ។

លិខិត​ផ្អាក​ការ​សាងសង់​បាន​ប្រកាស់​ឲ្យ​សា​ម៉ី​ខ្លួន​បានដឹង និង​ទៅ​បិទ​នៅ​កន្លែង​កំពុង​សាងសង់ ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្តបាត់ដំបង តាម​ក្នុង​របាយការណ៍​លេខ​២៧​ដ​ន ចុះ​ថ្ងៃ​ទី​២២​ខែសីហា ឆ្នាំ​២០១៧ ស្តី​ពី​ការ​ចុះ​ពិនិត្យ​សំណង់ និង​សម្រប​សម្រួលការ​ប្រើប្រាស់​ជញ្ជាំងអឌ្ឍសិទ្ធិ របស់​ការិយាល័យ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្តបាត់ដំបង បាន​ជូនដំណឹង​ប្រាប់​ទៅ​លោក ពឹង ហ៊ុយ​លាង ជា​ម្ចាស់​សំណង់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ក្បាលដី​លេខ ២៤៣ ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដែល​បាន​នឹង​កំពុង​សាងសង់ ខុស​ពី​លិខិតអនុញ្ញាត​សាងសង់​ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្តបាត់ដំបង ដូច្នេះ​ការដ្ឋាន​សំណង់​កំពុង​សាងសង់​របស់​លោក​ពឹង ហ៊ុយ​លាង ត្រូវ​ផ្អាក​ការ​សាងសង់ លុះត្រាតែ​ធ្វើការ​កែសម្រួល​តាម​ប្លង់​ស្ថាបត្យកម្ម​ដែល​បាន​អនុញ្ញាត​ទើប​មាន​សិទ្ធ​សាងសង់​ជា​បន្ត​ទៅ​ទៀត ក្នុង​ករណី​ការដ្ឋាន​សំណង់​នេះ​មិន​ផ្អាក​តាម​ការ​កំណត់​ទេ ម្ចាស់​សំណង់ផ្ទះ​ត្រូវ​ទទួលទោស​ចំពោះ​មុខ​ច្បាប់ ។

លោក សុង ហួត និង​អ្នកស្រី​ស៊ុន ឡា​ច បាន​បញ្ជាក់​ថា ដី​ខ្ញុំ​នៅ​កណ្តាល​ជា​អ្នក​រង​គ្រោះ ព្រោះ​សុំ​ការ​សាង​សង់​តែ​មិន​អនុញ្ញាត​ដែល​មាន​ទីតាំង​ដី​ឡូ​តិ៍​លេខ​២៤២ ប្រឡោះ​ដី​ឡូ​តិ៍​លេខ​២៤១ និង​២៤៣ ត្រូវ​បាន​គេ​សាងសង់​ទាំង​សងខាង​ដែល​មាន​បង្កាន់ដៃ​កាន់កាប់​ត្រឹមត្រូវ​ដូច​គ្នា ហើយ​មាន​ទទឹង​៤,៤០​ម៉ែត្រ ដល់​គេ​ធ្វើ​សងខាង​អស់​ទៅ ឥឡូវ​ដី​ត្រួ​វ​រួញ​តូច​នៅ​សល់​ទទឹង​តែ​៤,១០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ហើយ​មិន​ទាន់​ចេញ​ច្បាប់​ឲ្យ​សាងសង់​ទៀត ចំពោះ​អ្នក​ដែល​សាងសង់​ខុសច្បាប់​បំពាន​បាន​ចេះ​តែ​ធ្វើ​ទៅ ទោះបី​មានការ​ហាមឃាត់​តាំងពី​សំណង់​សាងសង់​បាន​ប្រមាណ​២០% រហូត​ដល់​ពេល​នេះ ​ធ្វើ​បាន​ប្រមាណ​៨០%​ទៅ​ហើយ​ក្តី ក៏​គ្មាន​សមត្ថកិច្ច​ណា​ចេញ​មក​អន្តរាគមន៍​ហាមឃាត់​ដែរ គឺ​ចេញ​តែ​ក្រដាស់​ផ្អាក​ការ​សាងសង់ តែ​សកម្មភាព​នៅ​តែ​មាន​លួច​ធ្វើ​ដដែល ព្រោះ​ម្ចាស់​សំណង់​នេះ​បាន​រត់ការ​ក្រៅច្បាប់ និង​អាង​ខ្សែ អ្នកមាន​លុយ មាន​អំណាច​នៅ​ពីក្រោយ​ផង​ទើប​គ្មាន​សមត្ថកិច្ច​ទាំង​សាលាក្រុង និង​រដ្ឋបាល​ខេត្ត​មិន​ហ៊ាន​ចុះ​មក​ហាមឃាត់​ទៀត​ដែរ តែ​អ្វី​ៗ​គឺ​ខុសច្បាប់​ទាំងស្រុង ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ