ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​ផ្អាក​សំណង់​«​បុរី គឹ​ម ធី​» បន្ទាប់​ពី​រក​ឃើញ​ថា អត់​ច្បាប់​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​របស់​«​បុរី គឹ​ម ធី​» ដែល​កំពុង​ដំណើរការ​សាងសង់​យ៉ាង​មមារ​ញឹក រហូត​ដល់​ទៅ​ជាង​២០០​ល្វែង ហើយ​ល្វែង​ខ្លះ​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ និង​ខ្លះ​ទៀត​សាងសង់​បាន​៧០​ទៅ​៨០​ភាគរយ​ទៅ​ហើយ​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែ​ជ័យ​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​រក​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​របស់​«​បុរី គឹ​ម ធី​» ដែល​កំពុង​ដំណើរការ​សាងសង់​យ៉ាង​មមារ​ញឹក រហូត​ដល់​ទៅ​ជាង​២០០​ល្វែង ហើយ​ល្វែង​ខ្លះ​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ និង​ខ្លះ​ទៀត​សាងសង់​បាន​៧០​ទៅ​៨០​ភាគរយ​ទៅ​ហើយ​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែ​ជ័យ​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​រក​ឃើញ​ថា អត់​មានច្បាប់​អនុ​ញ្ញា​ត្រឹមត្រូវ​ឡើយ ។

បន្ទាប់​មក​អាជ្ញាធរ​បាន​សម្រេច​ផ្អាក​សកម្មភាព​មិន​ឲ្យ​សាងសង់​បន្ត​ទៀត​ទេ ព្រមទាំង​បាន​ធ្វើ​លិខិត​មួយ​ទៅ​កាន់​ម្ចាស់​ទីតាំង​បុរី​ផ្ទះល្វែង​មួយ​នេះ បង្គាប់​ឲ្យ​ផ្អាក​សកម្មភាព និង​សុំ​ច្បាប់​អាជីវកម្ម​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន​ទើប​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​បន្ត​ទៀត បើ​មិន​ដូច្នោះ​ទេ មិន​ឲ្យ​ដំណើរ​តទៅ​ទៀត​ឡើយ ។

បុរី​ផ្ទះល្វែង​«​គឹ​ម ធី​» ខាងលើ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ ប៉ា​ង លី​ដា ចុះ​ផ្អាក កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ។ អាជ្ញាធរ​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​អ្នក​ធ្វើ​អាជីវកម្ម​បុរី​ផ្ទះល្វែង​មួយ​ចំនួន​បាន​បន្លំ​រកស៊ី ដោយ​គេចវេស​មិន​ព្រម​សុំ​ច្បាប់​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ហើយ​អាជ្ញាធរ​ថ្នាក់​ខណ្ឌ និង​សង្កាត់​ស្ទើរ​មិន​ហ៊ាន​ទៅ​ជិត​ទេ ព្រោះ​ខ្លាច​ពួក​គាត់​សុំ​ច្បាប់​ពី​ថ្នាក់លើ​រួចរាល់​ហើយ ប៉ុន្តែ​នៅ​ពេល​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ទើប​ដឹង​ថា គ្មាន​ច្បាប់​ត្រឹមត្រូវ​ឡើយ ។ ប៉ុន្តែ​បើ​តាម​ច្បាប់​ទោះបីជា​អ្នក​នោះ​មាន​ខ្នង​មានច្បាប់​អនុញ្ញាត​ពី​ថ្នាក់​ណា​ក៏​ដោយ​ក៏​ត្រូវ​តែ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ដោយ​មិន​អាច​រំលង​បាន​ទេ ព្រោះ​ថ្នាក់​ខណ្ឌ និង​សង្កាត់​ក៏​មាន​ចំណែក​ទទួលខុសត្រូវ​ធំ នៅ​ពេល​មាន​ហានិភ័យ​ផ្សេង​ៗ​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផង​ដែរ ។

ដោយឡែក​បុរី​ផ្ទះល្វែង​គឹ​ម ធី នេះ​មានការ​សាងសង់​រហូត​ដល់​ទៅ​ចំនួន​២០៩​ល្វែង ដែល​ល្វែង​ខ្លះ​សង់​ជិត​រួច និង​ខ្លះ​ទៀត​បាន​៧០​ទៅ​៨០​ភាគរយ​ទៅ​ហើយ ប៉ុ​ន្ត​ដោយ​មានការ​សង្ស័យ​ថា ដំណើរការ​សាងសង់​គ្មាន​ច្បាប់​ទើប​លោក​ហែម ដា​រិ​ទ្ធិ ដែល​ជា​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់​ឲ្យ​លោក​អភិបាលរង ប៉ា​ង លី​ដា ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​មើលទៅ​លើ​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់ទម្លាប់​នានា ។ ប្រភព​ដដែល​បាន​បន្ត​ថា ពេល​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង​នេះ​មិន​បាន​ជួប​ម្ចាស់​បុរី​នោះ​ឡើយ គឺ​ជួប​តំណាង​របស់​គាត់​ដោយ​ម្ចាស់​បុរី​ជាប់រវល់​ទៅ​ក្រៅប្រទេស​បាត់​ទៅ​ហើយ ខណៈនោះ​បាន​ពិនិត្យ​ឃើញ​ថា សំណង់​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ទេ ដំណើរការ​ដោយ​គ្មាន​ច្បាប់​ឡើយ ។

បន្ទាប់​ពី​ពិនិត្យ​ឃើញ​បែប​នេះ លោក​អភិបាលរង​ប៉ា​ង លី​ដា បាន​រាយការណ៍​សុំ​គោលការណ៍​ពី​លោក​អភិបាល​ខណ្ឌ​ហែម ដា​រិ​ទ្ធិ ហើយ​ត្រូវ​បាន​លោក​អភិបាល​ខណ្ឌ​សម្រេច​ឲ្យ​ផ្អាក​សកម្មភាព​សាងសង់​ជា​បណ្ដោះអាសន្ន ។ បន្ទាប់​មក​បាន​ធ្វើ​លិខិត​ផ្ញើ​ទៅ​កាន់​ម្ចាស់​បុរី​គឹ​ម ធី នេះ​ផ្អាក​សកម្មភាព​របស់​ខ្លួន និង​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​មុន និង​សាងសង់​បន្ត​ទៀត ហើយ​នៅ​ពេល​នោះ​អាជ្ញាធរ​មិន​បាន​ធ្វើការ​ដកហូត​សម្ភារៈ​អ្វី​ពី​ការដ្ឋាន​សំណង់​មួយ​នេះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ