ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​កម្មករ​របស់​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី …​ឆេះ​ខ្ទេច​អស់

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ផ្ទះ​កម្មករ​របស់​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី ជា​ច្រើន​ខ្នង ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ ទាំង​ស្រុង​នៅ​ក្នុង​ដី​ឡូត៍​ចំការ​កៅស៊ូ កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣…

ខេត្តស្ទឹងត្រែង ៖ ផ្ទះ​កម្មករ​របស់​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី ជា​ច្រើន​ខ្នង ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ ទាំង​ស្រុង​នៅ​ក្នុង​ដី​ឡូត៍​ចំការ​កៅស៊ូ កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ កក្កដា ស្ថិត​នៅ​ភូមិ​ទឹក​លិច ឃុំ​កំ​ភុ​ន ស្រុកសេ​សាន ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គ្រា​អគ្គិភ័យ​កំពុង​ឆេះ​សន្ធោសន្ធៅ​នោះ​ក្រុម​កម្មករ​ទាំង អស់​កំពុង​បំពេញការងារ​ជា​ក្រុម​ៗ​នៅ​តាម​ឡូត៍​ចំការ​កៅស៊ូ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះ​នេះ​ឡើយ ។ ប្រភព​ដដែល​បន្ត​ថា នា​វេលា​ម៉ោង​ប្រមាណ​ជិត​១២​ថ្ងៃត្រង់​មាន​ស្ត្រី​ម្នាក់ រត់​ទៅ​ហៅ​គេឯង​ដែល​ជា​កម្មករ​កំពុង​ប្រមូល​ជ័រ ក៏​ផ្អើល​ឆោឡោ​ឡើង​នាំ​គ្នារ​ត់ទៅ​ពន្លត់ភ្លើង រីឯ​អ្នកខ្លះ​ប្រវេប្រវា​យក​របស់របរ​ចេញពីផ្ទះ និង​ខ្លះ​ទៀត​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ដើម្បី​សុំ​ការ​ជួយ​អន្តរាគមន៍ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ចាន់ សុ​ផា ស្នងការ​រង​ទទួល​ផែន​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ អគ្គិភ័យ​នេះ​បង្ក​ឡើង​ចេញពី​ភ្លើងចង្ក្រាន ដែល​ម្ចាស់ផ្ទះ​បាន​ស្ល​រួច​មិន​បាន​ពន្លត់​រងើកភ្លើង​ហើយ​ចេញ​ទៅ​ធ្វើការ ទើប​ភ្លើង​បាន​ជ្រុះ​ទៅ​ប៉ះ​នឹង​ជញ្ជាំង​ក្តារ ទើប​បង្ក​ជា​អគ្គិភ័យ​កើតឡើង ។

លោក​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ករណី​អគ្គិភ័យ​នេះ លោក​បាន​បញ្ជា​កម្លាំង​ចេញ​រថយន្ត​អន្តរា​គមន៍ បាញ់​ទឹក​ទប់ស្កាត់​មិន​ឱ្យ​មានការ​រាលដាល​ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​ពីរ​គ្រឿង អស់​ទឹក​ជាង​១០​រថយន្ត​ទើប​រលត់​ជា​ស្ថាពរ ។ ចំណែក​ផ្ទះ​ដែល​ក្លាយជា​ចំណី​ភ្លើង​មាន​ចំនួន​៩​ខ្នង​ស្មើនឹង​១៨​បន្ទប់ គឺ​ឆេះ​ទាំងស្រុង​ដោយ​មិន​អាច​យក​អ្វី​ៗ​ចេញ​បាន​ឡើយ​ឃើញ​នៅ​សល់​តែ​ដែក​សង្ក​សី​ដំបូល​បាក់​ធ្លាក់​តែ​ប៉ុណ្ណោះ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ថា ទ្រព្យសម្បត្តិ​ត្រូវ​រលាយ​ទាំងស្រុង ដោយ​គ្រួសារ​នីមួយ​ៗ​បាត់បង់​លុយរាប់​លាន​រៀល​រួម​នឹង​របស់របរ​សម្ភារ​ប្រើប្រាស់​ទាំងអស់ ដែល​ខ្លះ​សល់​តែ​មួយ​ចង្កេះ ព្រោះ​កំពុងធ្វើការ​នៅ​ក្នុង​ចំការ​កៅស៊ូ ។ បន្ទាប់​ពី​ការ​ឆេះ​នេះ ម្ចាស់​ក្រុមហ៊ុន​ក៏​បាន​កោះហៅ​កម្មករ​ដែល​រង​គ្រោះ ដើម្បី​ក្រុមហ៊ុន​នឹង​ជួយ​ផ្តល់​មក​វិញ​ផង​ដែរ ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​លោក ឈុ​ន កុសល បាន​បញ្ជាក់​ថា​ក្នុងឆ្នាំនេះ​អគ្គិភ័យ​បាន​ឆេះ​ចំនួន​ពីរ​លើក​មក​ហើយ ដែល​លើក​ទី​១ កាលពី​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ផ្ទះ​កម្មករ​ចំនួន​៥​ខ្នង​ក្បែរ​រោងចក្រ​ក៏​ត្រូវ​ភ្លើង​ឆេះ​ដែរ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ