ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ស្នើរ​ប្រញាប់​បញ្ឃប់ជា​បន្ទាន់​…​នូវ​សកម្មភាព​ប្រយោជន៍​ផ្ទាល់ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សង្កេត​ឃើញ​ថា សកម្មភាព​មូលនិធិ​គន្ធ​បុប្ផា​មួយ​ចំនួន​មាន​លក្ខណៈ​មិន​សមរម្យ និង​ឆ្លៀតឱកាស​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ស្នើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​មិន​ប្រក្រតី បើ​ពុំ​ដូច្នេះ​មូលនិធិ​គន្ធ​បុប្ផា​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ យោង​តាម​សេចក្ដីជូនដំណឹង​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា មូលនិធិ​គន្ធ​បុប្ផា​សង្កេត​ឃើញ​មាន​សកម្មភាព​កៀរគរ​មូលនិធិ​ក្រោម​រូបភាព​ផ្សេង​ៗ រួម​មាន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សង្កេត​ឃើញ​ថា សកម្មភាព​មូលនិធិ​គន្ធ​បុប្ផា​មួយ​ចំនួន​មាន​លក្ខណៈ​មិន​សមរម្យ និង​ឆ្លៀតឱកាស​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ស្នើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​មិន​ប្រក្រតី បើ​ពុំ​ដូច្នេះ​មូលនិធិ​គន្ធ​បុប្ផា​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា មូលនិធិ​គន្ធ​បុប្ផា​សង្កេត​ឃើញ​មាន​សកម្មភាព​កៀរគរ​មូលនិធិ​ក្រោម​រូបភាព​ផ្សេង​ៗ រួម​មាន ការ​ប្រគុំ​តន្ត្រី ការ​លក់​ផលិតផល និង​ការ​ដើរ​រៃ​អង្គាសប្រាក់​ជាដើម ។ ក្នុង​គោលបំណង​ប្រមែប្រមូល​ធនធាន​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែរ​មូលនិធិ​គន្ធ​បុប្ផា​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន និង​ចលនា​កៀរគរ​ការ​បរិច្ចាគ​ទាំងអស់ ដែល​ទាំងនេះ​សុទ្ធ​សឹង​ជា​កាយវិការ សប្បុរសធម៌​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​ចូលរួម​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​៧ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។

មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បញ្ជាក់​ថា «​មាន​សកម្មភាព​មួយ​ចំនួន​ដំណើរការ​ដោយ​មាន​លក្ខណៈ​មិន​សមរម្យ និង​មិន​ប្រក្រតី​ដែល​អាច​ជា​ការ​ឆ្លៀតឱកាស និង​មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​មន្ទីរពេទ្យ​ទាំងស្រុង ។ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា សូម​ធ្វើការ​អំពាវនាវ សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​មិន​ប្រក្រតី​ទាំងនោះ បើ​ពុំ​ដូច្នេះ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ផ្លូវច្បាប់​» ។

សូម​រំលឹក​ថា មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ដាក់​ឲ្យ​ដំណើរការ កាលពី​ខែមេសា ឆ្នាំ​២០១៨ ដូច្នេះ​កន្លង​មក​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​ទទួល​ការ​បរិច្ចាគ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​មន្ត្រី​រា ជ​ការ​កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន​ឯកជន អង្គការ សមាគម​ន៍ និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំ ង​ប្រទេស​ក៏​ដូច​ជា ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ផង​ដែរ ។ មូលនិធិ​គន្ធ​បុប្ផា​ត្រូវ​បាន​យក​ថវិការ​ទៅ​ជួន​កុមារ​ដែល​មាន​ជំងឺ​ផ្សេង​ៗ​ដែល​មួយ​ថ្ងៃ​ៗ​មាន​កុមារ​រាប់រយ​នាក់​បាន​ព្យាបាល​នៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ