ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ដុល្លារ​អា​មេ​រិ​ក​មាន​ប្រៀប​ជាង​លុយ​ខ្មែរ !

4 ឆ្នាំ មុន

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​សម្រាប់​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ តាម​ប្រភព​ពី​លី ហួរ បានឱ្យ​ដឹង​ថា ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ឡើង​ថ្លៃធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​គឺ ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៨០ រៀល លក់​ចេញ​៤០៨៨…

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​សម្រាប់​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ តាម​ប្រភព​ពី​លី ហួរ បានឱ្យ​ដឹង​ថា ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ឡើង​ថ្លៃធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​គឺ ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៨០ រៀល លក់​ចេញ​៤០៨៨ រៀល ។

កាលពី​ម្សិលមិញ​ទិញ​ចូល​តែ​៤០៧៨​រៀល និង​លក់​ចេញ​តែ​៤០៨៥ រៀល​ប៉ុណ្ណោះ ។ ដោយឡែក​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​ថ្ងៃនេះ គឺ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល​២៨៥២ រៀល លក់​ចេញ​២៨៨១ រៀល​, ១ យ៉​ន់​ចិន ទិញ​ចូល ៥៩៤ រៀល លក់​ចេញ ៦០០ រៀល , ១​ដុល្លារ​ហុងកុង ទិញ​ចូល ៥២៣​រៀល លក់​ចេញ ៥២៨ រៀល ។

ចំណែក ហាង ឆេ​ង លុយ ជប៉ុន​វិញ គឺ​១០០ យេ​ន​ជប៉ុន ទិញ​ចូល ៣៧៧៤ រៀល លក់​ចេញ ៣៨១១ រៀល​, ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៦ រៀល លក់​ចេញ ៣៥០ រៀល​, ១ ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ២៩៨៩ រៀល លក់​ចេញ ៣០០៣ រៀល និង ១​បាត​ថៃ ទិញ​ចូល​១៣១​រៀល លក់​ចេញ ១៣៣ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ