ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តសួរមន្ត្រី​ប៉ូលិស៣នាក់…លើ​ករណី​ដោះ​​លែង​ចិន១៨នាក់នៅកំពង់ស្ពឺ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​នាំ​ខ្លួន​មន្ត្រី​នគរបាល៣នាក់​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​មកសាកសួរ​ នៅព្រឹកថ្ងៃទី​២៤ កក្កដា នេះ ពាក់​ព័ន្ធ​ករណី​រត់ការ​ដោះ​លែង​ជនជាតិ​ចិន​១៨នាក់​​នៅ​ខេត្តកំពង់ស្ពឺ​ ដែល​សំណុំរឿង​ស្ថិត​នៅ​ស្ថាប័ន​អយ្យការ​កំពុង​ធ្វើ​ការ​សាកសួរ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​នាំ​ខ្លួន​មន្ត្រី​នគរបាល៣នាក់​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​មកសាកសួរ​ នៅព្រឹកថ្ងៃទី​២៤ កក្កដា នេះ ពាក់​ព័ន្ធ​ករណី​រត់ការ​ដោះ​លែង​ជនជាតិ​ចិន​១៨នាក់​​នៅ​ខេត្តកំពង់ស្ពឺ​ ដែល​សំណុំរឿង​ស្ថិត​នៅ​ស្ថាប័ន​អយ្យការ​កំពុង​ធ្វើ​ការ​សាកសួរ ​។ សូមបញ្ជាក់៖ ក្រោយសួរនាំប៉ូលិសទាំង៣…ក៏ប្រគល់ទៅ​ACUចាត់ការបន្ត

គួររំលឹកថា លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា បាន​សម្រេច​ប្រគល់​មន្ត្រី​នគរបាល​៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​រត់ការ និង​អន្ដរាគមន៍​ឲ្យ​មានការ​ដោះ​លែង​ជនជាតិ​ចិន​ចំនួន​១៨​នាក់ ជា​ក្រុម​ចាប់ជំរិត​តាម Online ដែល​កម្លាំង​នគរបាល​ខេត្ត កំពង់ស្ពឺ​ ទើបតែ​ចាប់ខ្លួន ឲ្យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ (ACU) ចាត់ការ​បន្ត ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត ។

កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម ឆ្លង​ដែន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​២១ កក្កដា បាន​បញ្ជូន​មន្ដ្រី​នគរបាល​៣​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ករណី​ការ​ដោះ​លែង​ជនជាតិ​ចិន​១៨ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ខេត្តកំពុងស្ពឺ ។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បានដឹង​ថា មន្ដ្រី​នគរបាល​ទាំង​៣ នាក់​នោះ មាន​២​នាក់ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់ និង​វរសេនីយ៍ត្រី​ម្នាក់ និង​ម្នាក់​ទៀត​បម្រើ​ការងារ​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​ជនអន្ដោប្រវេសន៍ ។ នគរបាល​ទាំង​៣ នាក់​ត្រូវ​បាន​គេ​ស្គាល់ ១-​ឈ្មោះ សឿ​ន សុ​ថា ២-​ឈ្មោះ រ័​ត្ន ពិន និង​ឈ្មោះ វណ្ណ សុភាព ។ (សម្រួលដោយ៖ ស្រីណា) ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ