ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺគ្រុនឈាម​អាច​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​រទេស​ទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​អះអាង​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ណា​កើត និង​ឆ្លង​ករណី​ជំងឺគ្រុនឈាម​នោះ​ទេ ។ តែ​ទោះ​យ៉ាងណា​ក្រសួងទេសចរណ៍​ក៏​សូម​អំពាវនាវ​អោយ​បណ្តា​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន អាជីវកម្ម…

រាជ​ធា​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​អះអាង​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ណា​កើត និង​ឆ្លង​ករណី​ជំងឺគ្រុនឈាម​នោះ​ទេ ។ តែ​ទោះ​យ៉ាងណា​ក្រសួងទេសចរណ៍​ក៏​សូម​អំពាវនាវ​អោយ​បណ្តា​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ចាត់វិធានការ​លប់​បំបាត់​ដង្កូវទឹក និង​មូស​ខ្លា តាម​មូលដ្ឋាន​អាជីវកម្ម ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ រួច​ផុត​ពី​ការ​ចំលង​មេរោគ​ជំងឺគ្រុនឈាម ។

លោក តុ​ប សុ​ភក្ត្រ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា ក្រសួង​បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​ដោយ​អំពាវនាវ​អោយ​បណ្តា​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​សកម្មភាព​ចាត់វិធានការ ការពារ​ជំងឺគ្រុនឈាម គឺ​មាន​គោលដៅ​សំខាន់​រួមចំណែក​ជាមួយ​ក្រសួងសុខាភិបាល​ទប់ស្កាត់​ករណី​ជំងឺគ្រុនឈាម ខណៈ​ក្នុង​រយៈពេល​ជាង​២​ខែ​ចុង​ក្រោយ​នេះ ករណី​ជំងឺគ្រុនឈាម​បាន​កំពុង​កើតឡើង​ច្រើន​រាយ​ប៉ាយ នៅ​តាម​បណ្តា​រាជធានី​ខេត្ត ។

អ្នកនាំពាក្យ​រូប​នោះ​ក៏​បាន​ស្នើ​អោយ​មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ សូម​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​អំពី​ករណី​ជំងឺគ្រុនឈាម​នេះ​ផង​ដែរ ។

សូម​ជម្រាប​ថា នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​ក៏​បាន​ណែនាំ​អោយ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត និង​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា​ទៀត ត្រូវ​សហការ​គ្នា​ចាត់វិធានការ ៖​ទី​១.​កំចាត់​ដង្កូវទឹក និង​ជម្រក​មូស​ខ្លា នៅ​តាម​ទីកន្លែង​ដែល​មានទឹក​ដក់ ទី​២.​ចំពោះ​សម្ភារ​ទឹក​ដក់​ផ្សេង​ៗ​នៅ​ជុំវិញ​កន្លែង​ស្នាក់​នៅ​នៃ​ភ្ញៀវ​ទេសចរ គឺ​ត្រូវ​រៀបចំ​កប់ ឬ​ដុត ឬ​កម្ទេច ឬ​ត្រូវ​រៀបចំ​ទុកដាក់​អោយ​មាន​របៀប ទី​៣. ត្រូវ​ធ្វើការ​សំអាត​អនាម័យ បរិស្ថាន​ជុំវិញ​ទីតាំង​អាជីវ​ម្ម​របស់​ខ្លួន កុំអោយ​មាន​កន្លែង​ដក់​ទឹក និង​ជម្រក​មូស​ខ្លា ។ ទី​៤ .​ករណី​ភ្ញៀវ​ទេសចរ​មាន​រោគ​សញ្ញា ក្តៅខ្លួន​ខ្លាំង​ភ្លាម​ៗ ត្រូវ​ប្រញាប់​ណែនាំ​អ្នកជំងឺ​ទៅ​ស្វែងរក​សេវា​សុខាភិបាល​ដែល​នៅ​ជិត​ជា​បន្ទាន់ ។ សេចក្តីជូនដំណឹង​បញ្ជាក់​បន្ថែម​ថា ក្នុង​ករណី​ភ្ញៀវ​ទេសចរ​មាន​អាកា​រៈ​គ្រុនក្តៅ​ខ្លាំង សូម​ណែនាំ​អ្នកជំងឺ​ទៅ​រក​សេវា​សុខាភិបាល​កុំអោយ​យឺត​ជាង​៧២​ម៉ោង បន្ទាប់​ពី​ក្តៅខ្លួន និង​សូមកុំ​សាកល្បង​ព្យាបាល​ជំងឺ​នោះ​ដោយ​ខ្លួនឯង ឬ​ពន្យា​ពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន ដែល​គ្មាន​សមត្ថភាព​ព្យាបាល​ជំងឺគ្រុនឈាម​អោយ​សោះ ។

ពាក់ព័ន្ធ​ករណី​ជំងឺគ្រុនឈាម​នេះ​លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ខែមករា​មក​ដល់​ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​ករណី​អ្នក​កើត​ជំងឺគ្រុនឈាម​សរុប​២​ម៉ឺន​១១៣០​ករណី និង​ស្លាប់​ចំនួន​២៥​នាក់​ស្មើនឹង​០,១២% កើនឡើង​៥​ដង​បើ​ប្រៀប​ធៀ​ម​នឹង​ឆ្នាំ​ឆ្នាំ​២០១៨​កន្លង​ទៅ ។ យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​គិត​ត្រឹម​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​កាន់​ប្រទេស​កម្ពុជា​មាន​ចំនួន​២.៨៨៨.៤៦១​នាក់ កើនឡើង​ប្រមាណ​១១,៤% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ