ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​​មូលហេតុមួយ ហ៊ាន​សម្លា.ប់​​បុរស​​ម្នាក់​យ៉ាង​​សាហា.វ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ ​ដោយសា​រ​ត្រូវ​ជនសង្ស័យម្នាក់​​យក​ដែកឆាបចាក់​​ក្នុង​ជម្លោះ​ហិ​ង្សា​ខឹងសុំ​ទិញ​ថ្នាំ​ញៀនមិនបាន ​។ ​ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ឈាន​​ចូល​ព្រឹក​ថ្ងៃ​ទី​២៤ ​កក្កដា​ ឆ្នាំ​២០១៩ ​នៅ​ភូមិ​អូរ​ជ្រៅ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ ​ដោយសា​រ​ត្រូវ​ជនសង្ស័យម្នាក់​​យក​ដែកឆាបចាក់​​ក្នុង​ជម្លោះ​ហិ​ង្សា​ខឹងសុំ​ទិញ​ថ្នាំ​ញៀនមិនបាន ​។

​ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ឈាន​​ចូល​ព្រឹក​ថ្ងៃ​ទី​២៤ ​កក្កដា​ ឆ្នាំ​២០១៩ ​នៅ​ភូមិ​អូរ​ជ្រៅ ​សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​។

​ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ​សុខ ​វិទូ​ ភេទប្រុស អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ និង​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​ ។ ​ជន​រង​គ្រោះ​ត្រូវបាន​​ជនសង្ស័យ​យកដែកឆាបចាក់​​ចំ.ពោះ​ខាងស្តាំ​ រង​របួសធ្ងន់​ ​ក្រោយ​មក​ក៏​​បាន​ស្លាប់​ពេល​គេ​បញ្ជូន​ទៅសង្គ្រោះនៅ​​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។

​ចំណែក​ជនសង្ស័យឈ្មោះ​ថា​ វ៉ា​ន់តា​ក់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​។​

តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ដដែលនេះ កម្លាំង​​អាវុធហត្ថ​បាន​​នាំ​​ជនសង្ស័យ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​រក​វត្ថុ​តាង​(​ដែកឆាប​)​ដែល​លាក់​ទុក​។

​ពេល​​សាកសួរ​ពី​មូលហេតុ​ ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ​ដោយសារ​​ខ្លួន​ខឹង​សុំ​ទិញ​ថ្នាំ​ញៀន​ពី​ជន​រង​គ្រោះ​មិន​ព្រម​លក់​ឲ្យ​ ទើប​ផ្ទុះ​​ជម្លោះ​ ​ហើយខ្លួន​ក៏​ទាញ​ដែកឆាប​ចាក់​ជន​រង​គ្រោះ​តែ​ម្តង ​។

​សព​ជន​រង​គ្រោះ​ត្រូវបាន​គេ​តម្កល់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់​ចាំ​ម្តាយ​កំពុង​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​​មកទទួលយកទៅធ្វើបុណ្យ​តាម​ប្រពៃណី ។ ​ចំណែក​ជន​​សង្ស័យ​​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​នាំ​យក​ទៅ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ