ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ និង​កម្មករ​ផ្អើលឆោឡោ ក្រោយ​ឃើញ​ផ្សែងហុយ​យ៉ាង​ខ្មួលខ្មាញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទប់​ការិយាល័យ​ក្នុងផ្ទះ​ស្តុក​បន្លែ​មួយ​កន្លែង​ត្រូវ​បាន​ឆ្លង​ចរន្ត​អគ្គី​ស​នី​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ និង​កម្មករ​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ភ្លាម​ៗ​ទាន់​ពេលវេលា ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ចំណុច​ផ្ទះ​លេខ​២៣៨…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទប់​ការិយាល័យ​ក្នុងផ្ទះ​ស្តុក​បន្លែ​មួយ​កន្លែង​ត្រូវ​បាន​ឆ្លង​ចរន្ត​អគ្គី​ស​នី​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ និង​កម្មករ​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ភ្លាម​ៗ​ទាន់​ពេលវេលា ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ចំណុច​ផ្ទះ​លេខ​២៣៨ ផ្លូវ​៣៥៦ នៅ​ក្រោយ​ម្តុំ​សាលា​ទួល​ស្វាយព្រៃ សង្កាត់​ស្វាយព្រៃ​២ ខណ្ឌចំការមន​។

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា គាត់​ក៏​មិនដឹង​ច្បាស់​ពី​មូលហេតុ ដែល​បង្ក​អោយ​មាន​អគ្គិភ័យ​ឆាបឆេះ​នោះ​ដែរ ហើយ​នៅ​ពេល​មុន​កើតហេតុ​គឺ​ពួក​គាត់​បាន​បិទ​កុំព្យូទ័រ និង​ឧបករណ៍​ផ្សេង​ៗ​ដែល​ប្រើ​ដោយ​ចរន្ត​អគ្គី​ស​នី​អស់ហើយ លុះដល់​វេលា​ម៉ោង​កើតហេតុ​ស្រាប់តែ​មាន​ផ្សែងហុយ​ និង​មាន​ភ្លើង​ឆេះ​ខ្សែភ្លើង និង​ឆេះ​ក្រដាស​ឯកសារ​ចេញពី​​ក្នុង​បន្ទប់​ការិយាល័យ​នោះ ធ្វើ​អោយ​ពួក​គាត់​ភ័យ​ស្លន់ស្លោ​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ទាន់​វេលា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គឺ​ពួក​គាត់​ឃើញ​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញពី​បន្ទប់​ការិយាល័យ​ដែល​បិទទ្វារ​ចោល​នៅ​ក្នុងផ្ទះ​ស្តុក​បន្លែ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​និង​កម្មករ​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​ហើយ​នាំ​គ្នា បាញ់​ពន្លត់​ភ្លាម​ៗ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​រាយការណ៍​បន្ត​ទៅ​ខាង​អគ្គិសនី​ដើម្បី​ផ្តាច់​ចរន្ត​អគ្គី​ស​នី​ភ្លាម​ៗ​ផង​ដែរ​។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ​មិន​បាន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ ឬ​ខាតបង់​ទ្រព្យសម្បត្តិ​អ្វី​ច្រើន​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​សម្ភារៈ​តុ​កៅអី កុំ​ព្យូទ័​រ និង​ឯកសារ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ