ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ស្នើ​​សមត្ថកិច្ច​រួម​ក្នុង​យុទ្ធនាការ​១​ខែ​ពង្រឹង​ច្បាប់​ចរាចរណ៍ ឃាត់​ម៉ូតូ​ទុកបើ​គ្មាន​ពាក់មួក​សុវត្ថិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរចា​រណ៍​ផ្លូវគោក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​បន្ត​ចូលរួម​ក្នុង​យុទ្ធ​រយៈពេល​១​ខែ ឃាត់​ម៉ូតូ​ទុក​គ្មាន​ពាក់មួក​សុវត្ថិភាព មាន​មួក​ទើប​អនុញ្ញាត​ឲ្យ​ទៅ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរចា​រណ៍​ផ្លូវគោក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​បន្ត​ចូលរួម​ក្នុង​យុទ្ធ​រយៈពេល​១​ខែ ឃាត់​ម៉ូតូ​ទុក​គ្មាន​ពាក់មួក​សុវត្ថិភាព មាន​មួក​ទើប​អនុញ្ញាត​ឲ្យ​ទៅ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៤ កក្កដា​នេះ​ថា បងប្អូន​ជនរួមជាតិ​ជាទី​គោរព ! នៅ​ថ្ងៃនេះ ខ្ញុំព្រះករុណា​ខ្ញុំ សូម​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ​ចំពោះ​លទ្ធផល​ជា​បន្តបន្ទាប់​នៃ​ការ​អនុវត្ត​យុទ្ធនាការ​រឹត​បន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​លើ​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​ទូ​ទាំង​ប្រទេស ។ សម្តេច​បញ្ជាក់​ថា ៖«​ចាប់តាំងពី​យើង​បាន​អនុវត្ត​មក ខ្ញុំព្រះករុណា​ខ្ញុំ សង្កេត​ឃើញ​ថា កងកម្លាំង​មាន​សមត្ថកិច្ច ពិសេស​នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាង​សកម្ម​គួរ​ឲ្យ​កោតសរសើរ ក្នុង​យុទ្ធនាការ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកដំណើរ​តាម​ម៉ូតូ​ទាំងអស់​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ជា​ដាច់ខាត​» ។

សម្តេច​បន្ថែម​ថា ទន្ទឹម​នឹង​នេះ ខ្ញុំព្រះករុណា​ខ្ញុំ​ក៏​សូម​កោតសរសើរ និង​អរគុណ​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​អនុវត្ត​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​រក្សា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​សូម​អធ្យាស្រ័យ​ចំពោះ​វិធានការ​ឃាត់​ម៉ូតូ​ទុក ដើម្បី​តម្រូវ​ឲ្យ​បងប្អូន​ទិញ ឬ​រក​មួក​សុវត្ថិភាព​មក​ពាក់​ទើប​អនុញាត​ឲ្យ​បន្តដំណើរ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​សូម​អំពាវនាវ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ និង​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​រយៈពេល​១​ខែ​នេះ ហើយ​បន្ទាប់​ពី​បញ្ចប់​យុទ្ធនាការ​នេះ សូម​បងប្អូន​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​ស្មារតី​ភ្ញាក់រលឹក​ខ្ពស់ ដើម្បី​ការពារ​សុវត្ថិភាព​យើង​ទាំងអស់​គ្នា​» ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ