ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ដល់​ស្រវឹង​ធ្លាក់​ភ្នែក រករឿង​បោក​កែវ​បោក​ចានភ្លៀវផ្អើលរត់ពេញហាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​៤​នាក់​បាន​ចូល​ផឹកស៊ី​ក្នុង​ហាង​គោដុត​មួយ​កន្លែង លុះ​ស្រវឹង​ធ្លាក់​ភ្នែក ស្រាប់តែ​រករឿង​បោក​កែវ​បោក​ចាន​ផ្អើល​ភ្ញៀវ និង​សន្តិសុខ​ចូល​ទៅ​ឃាត់ ស្រាប់តែ​ផ្ទុះ​ហិង្សា​វាយ​គ្នា បណ្តាល​អោយ​មាន​នាក់​រង​របួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​៤​នាក់​បាន​ចូល​ផឹកស៊ី​ក្នុង​ហាង​គោដុត​មួយ​កន្លែង លុះ​ស្រវឹង​ធ្លាក់​ភ្នែក ស្រាប់តែ​រករឿង​បោក​កែវ​បោក​ចាន​ផ្អើល​ភ្ញៀវ និង​សន្តិសុខ​ចូល​ទៅ​ឃាត់ ស្រាប់តែ​ផ្ទុះ​ហិង្សា​វាយ​គ្នា បណ្តាល​អោយ​មាន​នាក់​រង​របួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង យីហោ​គោដុត​រឹទ្ធ​ពិ​ទូ នៅ​តាម​បណ្តោយ​ផ្លូវ​ចូល​កន្លែង​ចាក់សំរាម​ចាស់ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ចំណែក​ភាគី​ដែល​ចូល​ទៅ​ផឹកស៊ី​អុកឡុក​ក្នុង​ហាង​ខាងលើ​មិន​បានអោយ​ដឹង​ឈ្មោះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា មាន​គ្នា​៤​នាក់ ។

បើ​តាម​ការ​រៀបរាប់​របស់​បុគ្គលិក​បម្រើ​ការ​ក្នុង​ហាង​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​៤​នាក់ វ័យ​ជាង​៤០​ឆ្នាំ បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​តាំងពី​ក្បាល​ព្រលប់​មក​ម្លេះ លុះ​ផឹក​អស់​ស្រា និង​សាច់​ក្លែម​ជា​ច្រើន​មុខ​ហើយ​ក៏​ស្រវឹង​ធ្លាក់​ភ្នែក​រៀង​ៗ​ខ្លួន មិនដឹង​ថា មានរឿង​អ្វី​នឹង​គ្នា​នោះ​ទេ ស្រាប់តែ​បុរស​ទាំងនោះ​បាន​យក​កែវ និង​ចាន​បោក​កម្ទេច​ចោល​ផ្អើល​ភ្ញៀវ​ដែល​នៅ​អង្គុយ​ជិត​រត់​ចេញ​អស់ ហើយ​ស្រប​ពេល​នេះ​ដែរ​មាន​បុរស​ជា​សន្តិសុខ​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ បាន​ចូល​ទៅ​ឃាត់ ស្រាប់តែ​បុរស​ម្នាក់​បាន​វាយ​ទៅ​សន្តិសុខ​រូប​នោះ តែ​ត្រូវ​សន្តិសុខ​អូស​ចេញ​មក​ក្រៅ​បង្ក​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​៤​នាក់​រង​របួស​បោង​ភ្នែក​ខាងស្តាំ​ក៏​ត្រូវ​បាន​បុ​គ្គ​លិ​គ​ប្រុស​នាំ​គ្នា​ជួយ​ឃាត់ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ចុះ​ទៅ​អន្តរាគមន៍​ផង​ដែរ​។

ដោយឡែក​ខាង​ភាគី​ខាង​បុរស​៤​នាក់​បាន​ចោទ​ថា ខាង​ម្ចាស់​ហាង​ព្រួត​គ្នា​វាយ​ពួក​គាត់
បណ្តាល​អោយ​ដាច់​ខ្សែ​.​ក​ផង​ដែរ ។ ក្រោយ​កើតហេតុ​ភាគី​ទាំ​សង្ខាង​មិន​បាន​ប្តឹងផ្តល់​គ្នា​នោះ​ទេ គឺ​បញ្ចប់​គ្នា​ត្រឹម​សុំ​ទោស ដើម្បី​បញ្ចប់រឿង​ហើយ​ក៏​មិន​បាន​គិតលុយ​ថ្លៃ​ផឹកស៊ី និង​ខូចខាត​សម្ភារ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ