ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម្តាយដឹកដៃកូនតូច២នាក់​ទៅ​បញ្ចប់ជីវិតលើស្ពានព្រះមុនីវង្សថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​វិបត្តិ​ជាមួយ​ប្តី ​ម្យ៉ាងទៀត​​អត់​ផ្ទះសំបែង​ស្នាក់​នៅ​ផង​នោះ ក៏​សម្រេចចិត្ត​ទិញ​​ស្រា​ផឹក​អស់​៤០០​រៀល រួច​ហើយ​​ដឹក​ដៃ​កូន​តូចៗ​២​នាក់ ទៀត​បំរុង​ទៅ​លោតទឹក​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី តែ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ឃាត់​​ទាន់ ។…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​វិបត្តិ​ជាមួយ​ប្តី ​ម្យ៉ាងទៀត​​អត់​ផ្ទះសំបែង​ស្នាក់​នៅ​ផង​នោះ ក៏​សម្រេចចិត្ត​ទិញ​​ស្រា​ផឹក​អស់​៤០០​រៀល រួច​ហើយ​​ដឹក​ដៃ​កូន​តូចៗ​២​នាក់ ទៀត​បំរុង​ទៅ​លោតទឹក​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី តែ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ឃាត់​​ទាន់ ។

ហេតុការណ៍ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០នាទី​យប់​​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ស្ត្រី​ម្នាក់​មានវិបត្តិ​ខាងលើ​ឈ្មោះ ទឹ​ត ម៉ាក អាយុ​៣៥​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ មាន​ប្តី​ឈ្មោះ​អ៊ា​ត អាយុ​៥៥​ឆ្នាំ មុខរបរ​រើស​អេ​ត​ឆាយ ស្នាក់​នៅ​មិន​ពិតប្រាកដ មានកូន​ប្រុស​ចំនួន​៣​នាក់ ក្នុងនោះ​កូន​ទី​១-អាយុ​១០​ឆ្នាំ, កូនទី​២-​អាយុ​៥​ឆ្នាំ និង​កូនទី​៣​-អាយុ​៣​ឆ្នាំ ។

តាម​​ការ​រៀបរាប់​របស់​ស្ត្រី​មានវិបត្តិ​ខាងលើ​បានអោយ​ដឹង​ថា ​គាត់​បាន​ចាប់ដៃ​គ្នា​ជាមួយ​នឹង​ប្តី​រួមរស់​ជាមួយ​គ្នា​​មាន​កូន​ប្រុស​ចំនួន​៣​នាក់​ក្នុង​បន្ទុកគ្រួសារ ​ដោយ​ប្តី​របស់​គាត់​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ ហើយ​គ្មាន​ផ្ទះសំបែង​ពិតប្រាកដ​នោះ​ទេ គឺ​ដេក​តាម​ចិញ្ចើម​ផ្លូវ​និង​វត្ត ។

តាម​ប្រភពដដែលបានបន្ត​ថា ជា​រៀងរាល់ថ្ងៃ​​គាត់​តែងតែមាន​ទំនាស់​ជាមួយ​ប្តី ហើយ​​ត្រូវ​ប្តី​វាយ​ធ្វើបាប​ពេក គួប​ផ្សំ​គ្មាន​ផ្ទះសំបែង​ស្នាក់​នៅ​ពិតប្រាកដ ចំណែក​កូនៗ​គ្មាន​អនាគត​ដោយ​មិន​បានទៅ​​រៀនសូត្រ​ដូច​គេ​ដូច​ឯងនោះ​​ទេ ​ពេល​យប់​កន្លែង​ណា​ដេក​កន្លែង​ហ្នឹង​ ទើប​នៅ​​យ​ប់​ថ្ងៃ​កើតហេតុ គាត់​សល់​លុយ​តែ​៤០០​រៀល ក៏​បាន​ទៅ​ទិញ​​ស្រាផឹក​​បង្ហើយ ​បន្ទាប់មក​គាត់​ក៏​បាន​ដឹក​ដៃ​កូន​តូច​ៗ២​នាក់​បំរុង​ទៅ​លោតទឹក​សំលាប់​ខ្លួន​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទាន់ និង​នាំ​យក​មក​ក្រោម​ស្ពាន​វិញ​ដើម្បី​ធ្វើការ​សាកសួរតែម្តង​ ។​

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ​រួច ស្ត្រី​ខាងលើ​គឺ​មិន​ព្រមទៅ​ណា​នោះ​ទេ​បាន​នាំ​កូន​តូចៗ​ដេក​នៅ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ រង់​ចាំ​ព្រឹក​ចាំ​គិត​ទៀត ។ ខណៈ​ពេលស្ត្រីមានវិបត្តិខាងលើ​​កំពុង​តែ​ដេក​ ស្រាប់តែ​គេឃើញ​បុរស​ជា​ប្តី​ដែល​ដើរ​រើស​អេ​ត​ចាយ​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ​ប្រពន្ធ​កំពុង​តែ​ដេក​ជាមួយ​កូន​ៗ២​នាក់​ ក៏​បាន​ទុក​កូនប្រុស​ម្នាក់​ទៀត​អោយ​ដេក​ជាមួយ​តែ​ម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ