ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនស្មាន​សោះថា ត្រសក់​អាច​ជួយ​សម្រក​ទម្ងន់​បាន គ្រាន់តែអនុ​វត្ត​តាម​​​របៀប​ទាំង​នេះ

4 ឆ្នាំ មុន

ការ​សម្រក​ទម្ងន់ ជា​ពិសេស​ខ្លាញ់​ក្បាលពោះ អាច​ជា​រឿង​មួយ​មានការ​លំបាក​ច្រើន​។​ត្រសក់​អាច​ជា​មិត្ត​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​ដល់​ការ​ជំនះ​នូវ​មូលហេតុ​នាំ​ឲ្យ​ដុះ​ក្បាលពោះ ដូច​ជា​ការ​ហើមពោះ ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន ឬ​ទល់លាមក​ជាដើម​។ វា​មិន​មាន​អ្វី​ជា​អាថ៌​កំបាំង​ឡើយ​ដែល​ថា ការ​សម្រក​ខ្លាញ់​ក្បាលពោះ​មិនមែន​ជា​រឿង​ងាយស្រួល​។ ប៉ុន្តែ​តើ​វា​នឹង​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​មានការ​ជួយ​ពី​ត្រសក់​ទៀត​នោះ? បន្លែ​មួយ​នេះ​មាន​កាឡូរី​ទាប…

ការ​សម្រក​ទម្ងន់ ជា​ពិសេស​ខ្លាញ់​ក្បាលពោះ អាច​ជា​រឿង​មួយ​មានការ​លំបាក​ច្រើន​។​ត្រសក់​អាច​ជា​មិត្ត​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​ដល់​ការ​ជំនះ​នូវ​មូលហេតុ​នាំ​ឲ្យ​ដុះ​ក្បាលពោះ ដូច​ជា​ការ​ហើមពោះ ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន ឬ​ទល់លាមក​ជាដើម​។

វា​មិន​មាន​អ្វី​ជា​អាថ៌​កំបាំង​ឡើយ​ដែល​ថា ការ​សម្រក​ខ្លាញ់​ក្បាលពោះ​មិនមែន​ជា​រឿង​ងាយស្រួល​។ ប៉ុន្តែ​តើ​វា​នឹង​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​មានការ​ជួយ​ពី​ត្រសក់​ទៀត​នោះ? បន្លែ​មួយ​នេះ​មាន​កាឡូរី​ទាប ហើយ​អាច​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​បាន​ទៀត​។

ដើម្បី​សម្រក​ខ្លាញ់​ក្បាលពោះ​បាន អ្នក​ត្រូវ​តែ​មាន​របស់​ម្យ៉ាង​ដែល​មាន​ជាតិ​ខ្លាញ់ និង​កាឡូរី​ទាប​។ ហេតុ​ដូច្នេះ​ហើយ ត្រសក់​អាច​ជា​ចម្លើយ​ដ៏​ត្រឹមត្រូវ​សម្រាប់​រឿង​នេះ ព្រោះ​តេ​វា​សម្បូរ​ជាតិ​រ៉ និង​សរសៃ ហើយ​ក៏​ស័ក្តិសម​ក្នុង​ការ​សម្រក​ខ្លាញ់​ក្បាលពោះ​បាន ដោយ​យោង​ទៅ​តាម​ហេតុផល​ដូច​ខាងក្រោម​នេះ​៖

១-ត្រសក់​ដើរតួ​នាទី​ជា​ឱសថ​បញ្ចុះ​ទឹកនោម ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​នោម​ច្រើន និង​ច្រោះ​ជាតិពុល និង​កាក​សំណល់​មក​ខាងក្រៅ​កាន់តែ​ច្រើន​។ ក្រៅពី​នេះ​វា​ក៏​អាច​ជួយ​បន្ថយ​អាកា​រៈ​ហើមពោះ និង​បន្តឹង​ដល់​សាច់ដុំ​ក្នុង​ក្រពះ​។
២- ត្រសក់​នឹង​ដើរតួ​នាទី​ជា​ឱសថ​ដោះស្រាយ​បញ្ហា​ទល់លាមក ព្រោះតែ​វា​មាន​ជាតិ​សរសៃ និង​ទឹក​ខ្ពស់។
៣- ដោះស្រាយ​បញ្ហា​រលាក​ក្រពះ

៤- ត្រសក់​មាន​កាឡូរី និង​ខ្លាញ់​សេ​រ៉ូ ដូច្នេះ​វា​នៅ​តែ​ជា​អាហារ​សម្រន់​យ៉ាង​ឆ្លាត​វ័យ​ដើម្បី​អាច​ចៀស​ផុត​ពី​អាហារ​ផ្សេង​ៗ​នាំ​ឲ្យ​ឡើង​ទម្ងន់​បាន​។
៥- ត្រសក់​មាន​សារធាតុ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ដែល​អាច​កំចាត់​ជាតិ​ខ្លាញ់​ក្នុង​ក្បាលពោះ​បាន​យ៉ាង​ល្អ ជា​ពិសេស​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ