អត់​ដឹង​ត្រូវ​ថ្លែង​​យ៉ាង​ណា​ទៀត​…​គ្រោះ​ថ្នាក់​​ចរាចរណ៍​​


ស្រុកព្រៃនប់ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ី​ម៉ក​ម្នាក់​ បាន​រង​របួសធ្ងន់ធ្ងរ ក្នុង​​ហេតុការណ៍​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ កើតឡើងវេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២៣ ​កក្កដា​ ​នេះ ត្រង់ចំណុច​មុខ​តំបន់​ប្រ​ត្តិ​បត្ត​កា​រសិក​រង​ស្រុក​ជិត​រង្វង់​មូល​សួនច្បារ​វាល​រេញ​ ស្រុក​ព្រៃ​នប់ ។​

ប្រភពបន្តថា អត្តសញ្ញាណ​ជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់ទេ ដោយភ្លាមៗត្រូវបានបង​ប្អូន​ជួយ​​បញ្ជូនទៅសង្គ្រោះ​ជីវិត ។ រីឯ​ខាង​រថយន្ត​​ក៏មិនត្រូវបានស្គាល់ដែរ​​​ ។ បើតាមការពិនិត្យនៅកន្លែងកើតហេតុ ​​ទាំង​រថយន្ត​និងម៉ូតូរ៉ឺម៉ក គឺភាគី​ទាំងពីរអាច​មានទិស​ដៅ​​ស្របគ្នា ហើយក៏ចង់បត់​ដូចគ្នាផងដែរ តែ​ដោយសារ​កៀកខ្លាំង​គ្នាពេក ទើប​បង្កឱ្យ​កើតគ្រោះថ្នាក់​បែបនេះ​​ ។

យ៉ាងណាក៏ដោយ សូមបងប្អូន​ជាអ្នក​ធ្វើដំណើរទាំងអស់ មេត្តា​ចូលរួមការពារ​ជីវិត​ខ្លួនឯង និងជីវិត​អ្នក​ដទៃ​​​ផង ជាក់ស្តែង គ្រោះថ្នាក់ទាំងឡាយភាគច្រើន គឺកើតឡើងដោយសារ​តែមើលងាយពីស្ថានភាពគ្រោះថ្នាក់ ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ