Zidane សង្ឃឹមថា កីឡាករ​១​រូប​នេះ​នឹង​ចាកចេញ​ឆាប់​ៗ


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប Real Madrid លោក Zinedine Zidane បង្ហើប​ថា កីឡាករ Gareth Bale នឹង​ចាក​ចេញពី​ក្លិប​ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ​អាច​នឹង​ទៅ​នៅ​២៤​ម៉ោង​ខាង​មុខ​ ។

កីឡាករ​អាយុ​៣០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ឃើញ​ថា អាច​នឹង​ចាក​ចេញពី​ក្លិប​បច្ចុប្បន្ន​ទៅ​កាន់​ក្លិប​ផ្សេង​ៗ​ទៀត ហើយ​គេ​ប្រាកដ​ណាស់​ថា​នឹង​មិន​នៅ​លេង​ឱ្យ Real Madrid ទៀត​ទេ ក្រោម​ការ​ដឹកនាំ​របស់​លោក Zidane​ ។

ក្រោយ​ពី​ទុក Bale ចោល​មិន​ឱ្យទៅ​លេង​នៅ​ក្នុង​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ជាមួយនឹង Bayern Munich នៅ​តិច​សាស លោក Zidane បាន​ថ្លែង​អារម្មណ៍​ពិត​ប៉ុន្មាន​ម៉ាត់​ផង​ដែរ​។ លោក​បាន​និយាយ​ថា​៖ «​ពួក​យើង​សង្ឃឹមថា គេ (Bale) នឹង​ចាកចេញ​ក្នុង​ពេល​ឆាប់​ៗ​។ វា​ជា​អ្វី​ដែល​ល្អ​សម្រាប់​គ្រប់​គ្នា​។ ពួក​យើង​កំពុងធ្វើការ​លើ​ដំណើរ​ផ្លាស់​ប្តូរ​កីឡាករ​នេះ​ចេញ»​ ។

គ្រូបង្វឹក​ជនជាតិ​បារាំង​រូប​នេះ​បន្ត​ថា​៖«​ខ្ញុំ​គ្មាន​អ្វី​ទាស់​ជាមួយនឹង​កីឡាករ​ម្នាក់​នេះ​ឡើយ តែ​ពេល​ខ្លះ​រឿង​មួយ​ចំនួន​ដែល​ត្រូវ​បញ្ចប់ គឺ​ត្រូវ​តែ​បញ្ចប់​។ ខ្ញុំ​ត្រូវ​តែ​សម្រេចចិត្ត ថា​នឹង​ប្តូរ​។ ការ​ចាកចេញ​មួយ​នេះ គឺជា​ការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក និង កីឡាករ​ដែល​ជា​សា​ម៉ី​ខ្លួន»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bale បាន​ចូល​លេង​នៅ Real Madrid តាំងពី​ឆ្នាំ​២០១៣ ដែល​មាន​តម្លៃ​ខ្លួន​កប់​ពពក ៨៦​លាន​ផោន ហើយ​បាន​ឈ្នះ​ពាន Champions League ចំនួន​៤ ជាមួយនឹង​ក្លិប​អេ​ស្ប៉ា​ញ​មួយ​នេះ​។ តែ​សព្វ​ថ្ងៃនេះ គេ​មិន​បាន​លេង​ឱ្យ​ល្អ​ទៅ​តាម​ការ​រំពឹង​ទុក​របស់​លោក Zidane ទើប​បានជា​រឿង​បាន​ក្លាយទៅជា​បែប​នេះ ​៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ