ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា លើក​ពី​គំនិត​បើ​ចង់ឱ្យ​សង្គម​​ល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា អ្នកគាំទ្រ​តែង​កត់សម្គាល់​ឃើញ​ថា​នាង​សរសេរ​បាន​ក្បោះ​ក្បាយ និង​មាន​អត្ថន័យ​ល្អ នៅ​ពេល​ចង់​ឆ្លុះ​បញ្ចាំង​ពី​រឿង​អ្វីមួយ​នោះ ។ ចុង​ក្រោយ​នេះ​នាង​បាន​បញ្ចេញ​គំនិត ល្អ​ៗ​មួយ​ចំនួន​បើ​ចង់បាន​សង្គម​មួយ​ដែល​កាន់តែ​រីក​ចម្រើន ស្អាតស្អំ និង​ថ្លៃថ្នូរ​នោះ…

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា អ្នកគាំទ្រ​តែង​កត់សម្គាល់​ឃើញ​ថា​នាង​សរសេរ​បាន​ក្បោះ​ក្បាយ និង​មាន​អត្ថន័យ​ល្អ នៅ​ពេល​ចង់​ឆ្លុះ​បញ្ចាំង​ពី​រឿង​អ្វីមួយ​នោះ ។ ចុង​ក្រោយ​នេះ​នាង​បាន​បញ្ចេញ​គំនិត ល្អ​ៗ​មួយ​ចំនួន​បើ​ចង់បាន​សង្គម​មួយ​ដែល​កាន់តែ​រីក​ចម្រើន ស្អាតស្អំ និង​ថ្លៃថ្នូរ​នោះ ។

នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន កាលពី ពេល ថ្មី​ៗ​នេះ តារាចម្រៀង​មនោសញ្ចេតនា​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សរសេរ​បង្ហាញ​ពី​គំនិត​យល់​ឃើញ​របស់​នាង ក្នុង​បំណង​ល្អ​មួយ គឺ​បើ​ចង់​ឲ្យ​សង្គម​ជាតិ​របស់​យើង​រីក​ចម្រើន ស្អាតស្អំ និង​ថ្លៃថ្នូរ គឺ​យើង​ត្រូវ ៖

  • រួម​គ្នា​បំបាត់​ភាព​អសកម្ម​ក្នុង​សង្គម ( អំពើ​ខុសច្បាប់ ) ។
  • រួម​គ្នា​កម្ចាត់​ទម្លាប់​អាក្រក់ (​វប្បធម៌​ក្តិចត្រួយ ; លាប​ពណ៌ តែ​ស្ករ និង​កង្វះ​ពិចារណា​) ។
  • មាន​កតញ្ញូ​ចំពោះ​មាតាបិតា គ្រូ​បា​អាចារ្យ និង​អ្នក​ដែល​បាន​ជួយ​យើង ។
  • មាន​សុជីវធម៌ សីលធម៌​ក្នុង​ការ​និយាយ​ស្តី គោរព​ចាស់ទំ​រៀមច្បង ។
  • រក្សា​សីលធម៌​បុរស ស្ត្រី ;​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ផ្លូវការ ឬ​លេងសើច​មិន​គួរ​ប្រាសចាក​ពី​សីលធម៌ ប្រពៃណី ។
  • បង្កើន​ចំណេះដឹង ការ​អប់រំ​ឲ្យ​បាន​ទូលំទូលាយ ។
  • រក្សា​ធនធានមនុស្ស ល្អ​ៗ​ទាំង​ជំនាន់​ចាស់ និង​ជំនាន់​ថ្មី ។
  • ហាត់ពត់លត់ដំ​ចិត្ត​កាយ​ប្រកបដោយ​ក្រមសីលធម៌ សុជីវធម៌ និង​របៀបរបប​ប្រូ​ត្រកូល​តាំងពី​វ័យ​កុមារ ។
  • សាមគ្គី​រឹង​មាំ និង​ចេះ​អត់ឱន​អធ្យាស្រ័យ​រវាង​គ្នា និង​គ្នា​ដោយ​កាន់​ចិត្ត​ត្រជាក់​បើ​ជួប​បញ្ហា​អ្វីមួយ … ។
    នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ទាំងអស់​គ្នា​គួរតែ​ឈ្វេងយល់ ។
  • អ្នកខ្លះ​ចូល​ចិត្ត​ស្រែក​ដៀល​ជេរ​សង្គម តែ​ភ្លេច​គិត​ថា​ដូច​ដៀល​ខ្លួនឯង​ព្រោះ​ខ្លួនឯង​ជា​កោសិកា​សង្គម បើ​សង្គម​ល្អ ឬ​អាក្រក់ ក៏​ដោយសារ​តែ​ការ​ប្រព្រឹត្ត​របស់​ខ្លួនឯង​ហ្នឹង​ដែរ មិន​ចាំបាច់​បន្ទោស​នរណា​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ