ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​ អុីរ៉​ង់​ស៊ើប​អង្កេត

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​-​អុីរ៉​ង់ ៖ ប្រទេស​អុី​រ៉​ង់​បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​២១​កក្កដា​ថា វាសនា​របស់​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស ដែល​ខ្លួន​ចាប់​ពឹង​លើ​កិច្ចសហការ​ល្អ របស់​ក្រុម​នាវិក​នៃ​នាវា​នោះ ខណៈ​អង់គ្លេស​បាន​បដិសេធ​ជា​ថ្មី​ការ​បកស្រាយ​របស់​អុី​រ៉​ង់ លើ​ឧប្បត្តិហេតុ​ដែល​កើត​មាន​២​ថ្ងៃមុន​នេះ ក្នុង​ចក្រ​សមុទ្រ​យុទ្ធសាស្ត្រ​ORMUZ​។ សង្ស័យ​មិន​គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ​នាវា​ដឹក​ប្រេង​STENA…

ប្រទេស​អង់គ្លេស​-​អុីរ៉​ង់ ៖ ប្រទេស​អុី​រ៉​ង់​បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​២១​កក្កដា​ថា វាសនា​របស់​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស ដែល​ខ្លួន​ចាប់​ពឹង​លើ​កិច្ចសហការ​ល្អ របស់​ក្រុម​នាវិក​នៃ​នាវា​នោះ ខណៈ​អង់គ្លេស​បាន​បដិសេធ​ជា​ថ្មី​ការ​បកស្រាយ​របស់​អុី​រ៉​ង់ លើ​ឧប្បត្តិហេតុ​ដែល​កើត​មាន​២​ថ្ងៃមុន​នេះ ក្នុង​ចក្រ​សមុទ្រ​យុទ្ធសាស្ត្រ​ORMUZ​។

សង្ស័យ​មិន​គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ​នាវា​ដឹក​ប្រេង​STENA IMPERO និង​សមាជិក​ក្រុម​នាវិក​២៣​នាក់ ត្រូវ​ឃុំ​ទុក​ក្នុង​ដែនទឹក​នៃ​កំពង់​ផែ​ក្រុង​BANDAR ABBAS ភាគ​ខាងត្បូង​អុី​រ៉​ង់​។ លោក​ALLAH MORAD AFIFIPOUR អគ្គនាយក​នៃ​អាជ្ញាធរ​កំពង់​ផែ​និង​សមុទ្រ​មូលដ្ឋាន​ថ្លែង​ថា ការ​ស៊ើ​ប​អង្កេត​ពឹងផ្អែក​លើ​កិច្ចសហការ​របស់​បណ្ដា​សមាជិក​នៃ​ក្រុម​នាវិក និង​បណ្ដា​ភស្ដុ​តាង​ដែល​យើង​មាន​ដើម្បី​ពិនិត្យ​រឿង​នោះ​។ នាវិក​ទាំងនេះ​មាន​សុខភាព​ល្អ​ទេ​។

នាវា​ដឹក​ប្រេង​ជា​របស់​ម្ចាស់​មាន​សញ្ជាតិ​ស៊ុ​យ​អែ​ត ត្រូវ​បាន​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ ចាប់​កាលពី​ថ្ងៃ​ទី​១៩​កក្កដា​។ តាម​ក្រុង​តេ​ហេ​រ៉​ង់​ថា នាវា​នេះ​បាន​បុក​ជាមួយ​នាវា​នេសាទ​១​គ្រឿង ហើយ​អាជ្ញាធរ​អុី​រ៉​ង់​បាន​បើក​ការ​ស៊ើ​ប​អង្កេត​មួយ រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​។ ក្រុង​ឡុ​ង​ដ៏​បាន​បដិសេធ​ការ​បកស្រាយ​នោះ ក្នុង​សារ​មួយ​ផ្ញើ​ទៅ​អ​.​ស​.​ប​។ ក្នុង​សារលិខិត​នោះ តំណាង​អង់គ្លេស​ប្រចាំ​អ​.​ស​.​ប​សរសេរ​ថា អី​ុ​រ៉​ង់​ចង់​ថា​នាវា​ដឹក​ប្រេង​នេះ ចូល​ក្នុង​ច្រក​សមុទ្រ​ORMUZ ហើយ​ពុំ​ព្រម​ឆ្លើយ​តប​ចំពោះ​សារ​ព្រមាន​នានា​។ អី​ុ​រ៉​ង់​គ្មាន​ភស្ដុ​តាង​ណា​មួ​​យ​ក្នុង​ន័យ​នេះ​ឡើយ ហើយ​អ្វី​ដែល​កើត​មាន​គឹ​នាវា​STENA IMPERO​ស្ថិត​ក្នុង​ដែនទឹក​អូ​ម៉​ង់ មាន​ន័យ​ថា​អី​ុ​រ៉​ង់​ពុំ​មាន​សិ​ទិ្ធ​ចាប់​នាវា​នោះ​ឡើយ​។

ដោយ​យល់​ថា​ការ​ចាប់​នាវា​នេះ​ជា​ការ​មិន​សម​ស្រប​ហើយ​មិន​អាច​ទទួលយក​បាន ក្រុង​ឡុ​ង​ដ៏​បាន​ទាម​ទារ​កាលពី​ថ្ងៃ​ទី​២០​កក្កដា ឲ្យ​ដោះ​លែង​នាវា​នោះ​។ ចំណែក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​THERESA MAY​ដឹកនាំ​នា​ព្រឹក​ថ្ងៃ​ទី​២២​កក្កដា កិច្ចប្រជុំ​អន្តរក្រសួង​មួយ ស្ដី​ពី​រឿង​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ