ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ដ៏​ធំ​ប្រឆាំង​ចិន​ ​ប៉ូលិស​បា.ញ់​គ្រាប់​កៅស៊ូ​ និង​ឧ​ស្ម័ន​​បង្ហូរទឹកភ្នែក​ បំបែក

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ បាតុកម្ម​ធំ​ថ្មី​ប្រឆាំង​ក្រុង​ប៉េ​កាំ​ង នៅ​ក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃ​ទី​២១​កក្កដា បាន​ប្រែ​ក្លាយទៅជា​ការ​ប៉ះទង្គិច​គ្នា ដោយ​ប៉ូលិស​បាន​បាញ់​គ្រាប់​កៅស៊ូ​ និង​ឧ​ស្ម័ន​​បង្ហូរទឹកភ្នែក​បំបែកពួក​បាតុករ​។ មុន​នេះ​ពួក​បាតុករ​បាន​គប់​ពងមាន់​ពង​ទា​និង​គូស​ក្រ​វេ​មក្រ​វ៉ា​ម​លើ​ផ្នែក​ខាង​មុខ នៃ​ការិយាល័យ​ទំនាក់ទំនង​រដ្ឋាភិបាល​ចិន ក្នុង​ដែនដី​ហុងកុង​។…

ក្រុង​ហុងកុង ៖ បាតុកម្ម​ធំ​ថ្មី​ប្រឆាំង​ក្រុង​ប៉េ​កាំ​ង នៅ​ក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃ​ទី​២១​កក្កដា បាន​ប្រែ​ក្លាយទៅជា​ការ​ប៉ះទង្គិច​គ្នា ដោយ​ប៉ូលិស​បាន​បាញ់​គ្រាប់​កៅស៊ូ​ និង​ឧ​ស្ម័ន​​បង្ហូរទឹកភ្នែក​បំបែកពួក​បាតុករ​។

មុន​នេះ​ពួក​បាតុករ​បាន​គប់​ពងមាន់​ពង​ទា​និង​គូស​ក្រ​វេ​មក្រ​វ៉ា​ម​លើ​ផ្នែក​ខាង​មុខ នៃ​ការិយាល័យ​ទំនាក់ទំនង​រដ្ឋាភិបាល​ចិន ក្នុង​ដែនដី​ហុងកុង​។ ពួក​អ្នក​រៀបចំ​បាតុកម្ម​នោះ​និយាយ​ថា​មាន​មនុស្ស​ដល់​ទៅ​៤៣០.000​នាក់ ចូលរួម​ដើរ​ហែ​ក្បួន​នា​ថ្ងៃ​ទី​២១​កក្កដា​នោះ​។ យោង​តាម​វី​ដេ​អូ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ គេ​ឃើញ​ពួក​ជនបិទមុខ​ប្រដាប់​ដោយ​ដំបង បាន​វាយប្រហារ​នា​យប់​ថ្ងៃ​ទី​២១​កក្កដា​លើ​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល ដែល​លើកគ្នា​ហែ​ក្បួន​សម្រាប់​ស​ប្ដា​ហ៍​ទី​៧​នៅ​ហុងកុង ដោយ​ប៉ូលិស​បាញ់​គ្រាប់​កៅស៊ូ​ប្រឆាំង​ពួក​គេ​។ មនុស្ស​ជា​ច្រើន​នាក់​រង​របួស ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដែល​គេ​ថា​មានការ​ចូលរួម​របស់​ពួក​ជន​ទី​៣​។

ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល បាន​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា ហើយ​លើកគ្នា​រហូត​ដល់​ការិយាល័យ​ទំនាក់ទំនង​ចិន ជា​ការិយាល័យ​តំណាង​រដ្ឋាភិបាល​ចិន​។ ពួក​បាតុករ​ច្រើន​ពាន់​នាក់​ដែល​ពាក់​ម៉ាស់ បាន​កាន់កាប់​វិ​ថី​នៅ​មុខ​ការិយាល័យ​នោះ ហើយ​គប់​ស៊ុត​និង​របស់របរ​ផ្សេង​ៗ​ព្រមទាំង​គូស​ក្រ​វេ​មក្រ​វ៉ា​ម​នៅ​មុខ​ការិយាល័យ​។ ពួក​បាតុករ​ស្រែ​កថា​យើង​លើកគ្នា​មក​ដើម្បី​និយាយ​ថា ក្រុង​ប៉េ​កាំ​ង​រំលោភ​បំពាន​បណ្ដា​តម្លៃ​របស់​យើង​និង​បណ្ដា​នីតិវិធីតុលាការ​របស់​យើង​។

ពួក​បាតុករ​ទាមទារ​ឲ្យ​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី​CARRIE LAM​ដែល​គាំទ្រ​ដោយ​ក្រុង​ប៉េ​កាំ​ង លាលែង​ចេញពី​តំណែង ឲ្យ​ដក​ចេញ​ជា​ស្ថាពរ​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក ឲ្យ​មានការ​សើ​ុ​ប​អង្កេត​ដោយ​ឯករាជ្យ​លើ​អំពើ​ហិង្សា​របស់​ប៉ូលិស ហើយ​លើកលែងទោស​បណ្ដា​មនុស្ស​ដែល​ត្រូវ​ចាប់ខ្លួន​។ ពួក​គេ​ក៏​ទាមទារ​ដែរ​ឲ្យ​មានការ​បោះ​ឆ្នោត​ជាស​កល ជ្រើសរើស​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​។​ពេល​រាត្រីកាល​មក​ដល់​ប៉ូលិស​បាន​បាញ់​គ្រាប់​កៅស៊ូ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកពួក​បាតុករ​។

ម្យ៉ាងវិញទៀត​ក្នុង​ស្ថានីយ​រថភ្លើង​មួយ​នា​ភាគ​ពាយ័ព្យ​ក្រុង​ហុងកុង ក្នុងស្រុក​YUEN LONG ជាប់​ព្រំដែន​ចិន ពួក​ជនបិទមុខ​ស្លៀកពាក់​ពណ៌​ស​និង​កាន់ដំបង បាន​វាយប្រហារ​លើ​ពួក​បាតុករ​។ យោង​តាម​កាសែត​SOUTH CHINA MORNING POST​ថា ក្រុង​ប៉េ​កាំ​ង​ហាក់ដូចជា​សម្រេច​ពង្រឹង​ការ​គាំទ្រ​ចំពោះ​លោកស្រី​CARRIE LAM​ជា​ជាង​ប៉ុនប៉ង​ឆ្លើយ​តប​ចំពោះ​កំហឹង​របស់​ពួក​អ្នក​តវ៉ា​។

កាលពី​ថ្ងៃ​ទី​២០​កក្កដា​មានការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ពាន់​នាក់ ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ ដើម្បី​ស​ម្ឌែ​ង​ការ​គាំទ្រ​ចំពោះ​ប៉ូលិស​និង​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ