ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង ចិញ្ចឹម​កូនស្រី ធំ​ឡើង​អនាគត​ល្អ​មិន​ចាញ់​ប្រុស​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

ជឿ​ឬ​មិន​ជឿ ការ​ចិញ្ចឹម​កូនស្រី មាន​លក្ខណៈ​ពិបាក​ស្មុគស្មាញ​ជាង​ការ​ចិញ្ចឹម​កូនប្រុស​។ បរិស្ថាន​ជុំវិញ ឬ​កត្តា​សង្គម ជា​ក្ដី​កង្វល់​ធំ​របស់​ឪពុក​ម្ដាយ​ដែល​មានកូន​ស្រី​។ ខាងក្រោម​នេះ ជា​អាថ៌​កំបាំង​ចិញ្ចឹម ឬ​ដុសខាត់​កូនស្រី​ឲ្យ​ក្លាយជា​មនុស្ស​រីករាយ មិន​បាក់ទឹកចិត្ត…

ជឿ​ឬ​មិន​ជឿ ការ​ចិញ្ចឹម​កូនស្រី មាន​លក្ខណៈ​ពិបាក​ស្មុគស្មាញ​ជាង​ការ​ចិញ្ចឹម​កូនប្រុស​។ បរិស្ថាន​ជុំវិញ ឬ​កត្តា​សង្គម ជា​ក្ដី​កង្វល់​ធំ​របស់​ឪពុក​ម្ដាយ​ដែល​មានកូន​ស្រី​។ ខាងក្រោម​នេះ ជា​អាថ៌​កំបាំង​ចិញ្ចឹម ឬ​ដុសខាត់​កូនស្រី​ឲ្យ​ក្លាយជា​មនុស្ស​រីករាយ មិន​បាក់ទឹកចិត្ត ជឿជាក់​លើ​ខ្លួនឯង និង​មាន​អនាគត​ល្អ​មិន​ចាញ់កូន​ប្រុស ៖

១. ម្ដាយ​ត្រូវធ្វើ​ជា idol ដល់​ក្មេង

កូនស្រី​ភាគច្រើន​មាន​ទំនោរ​ចិត្ត​ស្រលាញ់​ឪពុក​ជាង តែ​យ៉ាងណា ម្ដាយ​នៅ​តែ​ជា​គំរូ​ធំ​បំផុត​របស់​គេ​។ ទ​ង្វើ​ប្រចាំ​ថ្ងៃ​របស់​ម្ដាយ ជះ​ឥទ្ធិពល​ខ្លាំង​ដល់​កូនស្រី​។ បើ​ចង់​ឲ្យ​កូនស្រី​ធំ​ឡើង​រឹង​មាំ ម្ដាយ​មិន​ត្រូវ​រុញ​រា​ក្នុង​ការ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​គេ​នោះ​ទេ មិន​ថា​អាកប្បកិរិយា ចរិយា​មារយាទ ការ​និយាយ​ស្ដី ការ​គិត ឬ​ការងារ​នោះ​ឡើយ​។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ម្ដាយ​ជា​ពេទ្យ​ចិត្តសាស្ត្រ និង​អ្នក​ប្រឹក្សា​ដ៏​ពូកែ​បំផុត​សម្រាប់​កូនស្រី ពេល​នាង​មាន​បញ្ហា​។ មាន​ន័យ​ថា ក្រៅពី​ដើរតួ​នាទី​ជា​ម្ដាយ អ្នក​ក៏​គួរ​ធ្វើ​ជា​មិត្ត​ល្អ ដើម្បី​ចែករំលែក​រឿង​ស្មុគស្មាញ​របស់​នាង​ដែរ​។

២. ជួយ​នាង​ឲ្យ​ស្គាល់​លក្ខណៈ​ពិសេស​របស់​ខ្លួន

អ្នក​ប្រហែលជា​មិន​ជឿ​ទេ​ថា ការ​បណ្ដោយ​ឲ្យ​កូនស្រី​ធ្វើ​កិច្ចការ​ដែល​ចិត្ត​ខ្លួន​ស្រលាញ់ គឺជា​កូនសោ​ពិសេស​​ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។ មនុស្ស​ម្នាក់​ៗ​មាន​ចំណុច​ពិសេស​រៀង​ៗ​ខ្លួន ហើយ​ក្មេង​ស្រី​ក៏​ដូច​នោះ​ដែរ គឺ​នាង​មាន​ចំណូលចិត្ត និង​ក្ដី​ស្រមៃ​ផ្សេង​ៗ​ផ្ទាល់ខ្លួន​។ បើ​កូនស្រី​អ្នក ចូល​ចិត្ត​ធ្វើ​រឿង​ដែល​ក្មេង​ស្រី​ធម្មតា​មិន​ធ្លាប់​ធ្វើ ដូច​ជា ហាត់​តៃ​ក្វា​ន់​ដូ ស្រាវជ្រាវ​ពី​បច្ចេកវិទ្យា មិន​ចូល​ចិត្ត​ស្លៀកសំពត់ ឬ​រ៉ូ​ប គួរ​បណ្ដោយ​ឲ្យ​ពួក​គេ​ធ្វើ​តាម​ធម្មជាតិ​ខ្លួន ព្រោះ​ចំណូលចិត្ត​នេះ​ហើយ ដែល​ធ្វើ​ក្មេង​រក​ឃើញ​ចំណុច​ខ្លាំង​របស់​ខ្លួន ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​។

ការ​ជួយ​ជំរុញ និង​លើក​ស្ទួយ​ពី​ភាព​ខុស​ប្លែក​របស់​កូនស្រី នឹង​នាំ​ឲ្យ​គេ​យល់​ថា ខ្លួន​មាន​ឥទ្ធិពល​ពិសេស​មានគំនិត​វិជ្ជមាន និង​ក្លាហាន​ក្នុង​ការ​បញ្ចេញមតិ​នានា​ក្នុង​សង្គម​។

៣. កុំ​តឹងតែង​នឹង​ចំណុច​ខ្វះខាត​របស់​នាង

អ្នកជំនាញ​ចិត្ត​វិទ្យា​បាន​រក​ឃើញ​ថា ក្មេង​ស្រី​មានឱកាស ៣ ដង​ច្រើន​ជាង​ក្មេង​ប្រុស ក្នុង​ការ​ធ្លាក់​ចូល​បញ្ហា​បាក់ទឹកចិត្ត ពិសេស​ពេល​គេ​យល់​ថា ខ្លួន​មិនល្អ​គ្រប់គ្រាន់ ឬ​ពេល​ប្រព្រឹត្ត​កំហុស​។ ប៉ុន្តែ​កំហុសឆ្គង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្មេង​ដឹង​ពី​ចំណុចខ្លាំង ឬ​ខ្សោយ​របស់​ខ្លួន និង​ចេះ​ទទួលស្គាល់​ការ​ពិត​។ ដូច្នេះ​តួនាទី​ម្ដាយ​ឪពុក គឺ បង្ហាញ​ប្រាប់​កូនស្រី​ថា កំហុស​គឺជា​រឿង​ធម្មតា​បំផុត​សម្រាប់​ជីវិត ដោយ​រម្លឹក​ប្រាប់​គេ​ពី​ទ​ង្វើ​ភ្លាំងភ្លាត់​របស់​អ្នក ហើយ​បណ្ដោយ​នាង​ឲ្យ​បង្កើត​កំហុស​ខ្លះ​ៗ រួច​ពន្យល់​ប្រាប់​។

អ្នក​អាច​លៃលក​ពេល​មួយ​ចំនួន បង្រៀន ឬ​សាកល្បង​ធ្វើ​អ្វី​ថ្មី​ៗ​ជាមួយ​នាង ដូច​ជា ធ្វើ​ម្ហូប ដុត​នំ ដើម្បី​សាង​កំហុស និង​ពេល​មាន​ពេលវេលា​រីករាយ​ជាមួយ​គ្នា​ក៏​បាន​។

៤. បណ្ដុះ​គំនិត​ឲ្យ​ក្លាហាន ប្រឡូក​សង្គ

មិន​ថា​នាង​មាន​អាយុ​ក្រោម ១០ ឆ្នាំ​យ៉ាងណា​ទេ ឪពុក​ម្ដាយ​សម័យ​ថ្មី​ត្រូវ​លើកទឹកចិត្ត​ឲ្យ​កូនស្រី​ចូលរួម​សកម្មភាព​សង្គម រាប់អាន​មនុស្ស​ថ្មី​ៗ ដើម្បី​ឲ្យ​ពួក​គេ​ស្គាល់​ច្បាស់​ពី​បរិយាកាស​សង្គម និង​រក​ឃើញ​ពី​ចំណុច​ពិសេស និង​អ្វី​ដែល​ខ្លួន​ត្រូវធ្វើ​។ ជាក់ស្ដែង អ្នក​គួរ​នាំ​នាង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​ផ្សេង​ៗ ពន្យល់​ហេតុផល​ហេតុ​អ្វី​យើង​គួរ​ចូលរួម​ជួយ​សង្គម​។

៥. ផ្ដល់​ការ​អប់រំ​ល្អ តាំងពី​តូច

អ្នកស្រី DYSI Nory នាយិកា​សាលា​អន្តរជាតិ AppleTree និយាយ​ថា ខាង​សាលា​មាន​បណ្ដុះ​គំនិត​មួយ​ថា «​អ្នក​ណា​ក៏​អាច​ក្លាយជា​ដឹកនាំ អ្នក​ណា​ក៏​មាន​សមត្ថភាព​ដែរ​» មិន​ថា​ជា​មនុស្ស​ស្រី ឬ​ប្រុស​នោះ​ទេ​។ គ្មាន​នរណា​កំណត់​ថា​ពេទ្យ ឬ​វិស្វករ​ត្រូវ​តែ​ជា​ប្រុស ឯ​គណនេយ្យករ​ត្រូវ​តែ​ជា​ស្រី​នោះ​ទេ មនុស្ស​ម្នាក់​ៗ​មាន​ឥទ្ធិពល និង​ជំនាញ​រៀង​ៗ​ខ្លួន​។

«​បើ​ក្មេង​រៀន​មិន​ពូកែ​ខាង​គណិត​វិទ្យា មិនមែន​មាន​ន័យ​ថា គាត់​ជា​សិស្ស​អន់​ឡើយ ព្រោះ​គាត់​អាច​ខ្លាំង​លើ​មុខ​វិជ្ជា​ផ្សេង​ទៀត​។ ឯ​គ្រូបង្រៀន​ដែល​នៅ​ជិត​ស្និទ្ធ​ជាមួយ​សិស្ស​រាល់ថ្ងៃ មាន​តួនាទី​ជំរុញ និង​លើកទឹកចិត្ត​សិស្ស​ឲ្យ​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ពួក​គេ​»​។ នាយិកា​បន្ថែម​។

លោក កែវ សុ​ផា​ន់​ណា​រិ​ទ្ធ ប្រធាន​កម្មវិធី​សិក្សា​ប្រចាំ​សាលា​ខាងលើ បន្ថែម​ថា​៖ «​យើង​លើកទឹកចិត្ត​ជា​ពិសេស​ដល់​ក្មេង​ស្រី ឲ្យ​ពួក​គេ​ចូលរួម​ដើរតួ​នាទី​សំខាន់​ៗ ក្នុង​កម្មវិធី​របស់​សាលា ដូច​ជា ធ្វើ​អ្នកសម្រប​សម្រួល​កម្មវិធី ចូលរួម​កិច្ច​ពិភាក្សា​ដេញដោល​មតិ​… ដើម្បី​ឲ្យ​ពួក​គេ​យល់​ថា គេ​ជឿជាក់​លើ​ខ្លួនឯង ហើយ​​អាច​ធ្វើ​បាន​»​។

នៅ AppleTree មាន​បញ្ចូល​កម្មវិធី​សិក្សា​បន្ថែម 7 Habits (License ពី​អា​មេ​រិ​ក​) ដែល​បណ្ដុះ​ក្មេង​ៗ​ឲ្យ​ចេះ​ឯករាជ្យ​ខ្លួនឯង មាន​ទំនួល​ខុស​ត្រូវ មានគំនិត​ផ្ដួចផ្ដើម ចេះ​ធ្វើ​ផែនការ​កំណត់​គោលដៅ កំណត់​អាទិភាព​ពេលវេលា​ខ្លួន គ្រប់គ្រង​អារម្មណ៍ គោរព​-​អធ្យាស្រ័យ​ដល់​អ្នក​ដទៃ ហ៊ាន​បញ្ចេញ និង​ការពារ​យោបល់​ខ្លួនឯង​-​ល​-​។

AppleTree International School ជា​សាលា​ចំណេះ​ទូទៅ​ដែល​បង្រៀន ៣ ភាសា​ក្នុង​ពេល​តែ​មួយ (​ខ្មែរ អង់គ្លេស ចិន​) មានកម្ម​វិធី​សិក្សា​ថ្នាក់​ម​ត្ដេ​យ្យ និង​បឋម​សិក្សា ផ្អែក​តាម​កម្មវិធី​សិក្សា​ស្តង់ដា​អា​មេ​រិ​ក មា​នទី​តាំងនៅ​លើ​ផ្លូវ​២៧១ ទល់មុខ​មន្ទីរពេទ្យ​លោកសង្ឃ ។

លោក​អ្នក​នឹង​ទទួល​បានការ​បញ្ចុះ​រហូត​ដល់​១៥% សម្រាប់​ថ្នាក់​បឋម និង​១០% សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ សម្រាប់​ការ​ចុះ​ឈ្មោះ​ក្នុង​ខែកក្កដា​នេះ​។

ទាក់ទង​តាម​លេខ 095 234 168 / 087 999 168 ឬ​ចូល​វេ​ប​សាយ www.appletree.education ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ