ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ៖ ការ​ផ្សាយ​របស់​សារព័ត៌មាន​អា​មេ​រិ​ក​ក្នុង​ចេតនា​ចង់​បំផ្លាញ​សន្តិសុខនៅ​កម្ពុជា និង​ក្នុង​តំបន់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការ​ជាតិ​លោក ឈុំ សុជាត ការ​ផ្សាយ​ព័​ត៌​របស់​សហរដ្ឋអាមេរិក​ថា កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ចិន ដើម្បី​ឲ្យ​កង​ព័​ទ​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​មូលដ្ឋាន​នោះ គឺជា​ចេតនា​ចង់​បំផ្លាញ​ដល់​សន្តិសុខ និង​សន្តិភាព​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការ​ជាតិ​លោក ឈុំ សុជាត ការ​ផ្សាយ​ព័​ត៌​របស់​សហរដ្ឋអាមេរិក​ថា កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ចិន ដើម្បី​ឲ្យ​កង​ព័​ទ​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​មូលដ្ឋាន​នោះ គឺជា​ចេតនា​ចង់​បំផ្លាញ​ដល់​សន្តិសុខ និង​សន្តិភាព​នៅ​កម្ពុជា និង​ក្នុង​តំបន់ ។

លោក​ឈុំ សុ​ជាតិ បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​មុន​នេះ​យ៉ាង​ដូច្នេះ​ថា ៖« វា​ជា​រឿង​ហួសចិត្ត​ដែល​សារព័ត៌មាន​របស់​សហរដ្ឋអាមេរិក​បាន​ប្រឌិត​ព័ត៌មាន​ដ៏​ឆ្កួត​លីលា តាម​អំពើ​ចិត្ត អំពី​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា ហើយ​ត្រូវ​បាន​បន្ទោស ដោយសារ​ព័ត៌មាន​របស់​ពួក​គេ​ដទៃ​ទៀត ដែល​ហាក់​ធ្វើ​ឡើង​ក្នុង​ចេតនា​ចង់​បំផ្លាញ​ដល់​សន្តិសុខ និង​សន្តិភាព​នៅ​កម្ពុជា និង​ក្នុង​តំបន់​» ។ លោក​បន្ថែម​ថា ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ខ្ញុំ​មិន​អាច​ទទួលយក​ការ​ប្រឌិត​ព័ត៌មាន​បែប​នេះ​បាន​ឡើយ ។ ក្រសួងការពារជាតិ មិន​ដែល​មាន​កិច្ចព្រមព្រៀងសម្ងាត់​ណាមួយ​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​ឡើយ ។

អស់លោក​ល្មម​ឈប់​ប្រើប្រាស់​ព័ត៌មាន​ក្លែងបន្លំ អំពី​វត្តមាន​កងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​កម្ពុជា​តទៅ​ទៀត ។ អ្នកនាំពាក្យ​រូប​នេះ​បាន​គូសបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នេះ​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ច្រើន​ដង​រួច​ហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ឡើយ ។ លោក​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ដែរ ហើយ​ក៏​មិន​បញ្ជូន​កងទ័ព​កម្ពុជា​ទៅ​ក្រៅប្រទេស​នោះ​ដែរ លើកលែងតែ​បេសកកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​តែ​មួយ​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ