ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ហាត់​ប្រាណ​ច្រើ​ន​ហួស​កម្លាំង​ពន្យា​ឱកាស​មាន​​ផ្ទៃ​ពោះ​

10 ឆ្នាំ មុន

លំ​ហាត់​ប្រាណ​គឺ​ជាកត្តា​មួ​យ​ជួយជំ​រុញ​​​ឱ្យ​​​បណ្តា​ស្ត្រី​ឆាប់​មាន​គភ៌​​ ប៉ុន្តែ យោង​តាម​ការ​សិក្សា​​ពិ​សោធ​រយៈ​ពេល​១ឆ្នាំ​​លើ​បណ្តា​ស្ត្រី​អាយុ​ចន្លោះ​ហាត់​ប្រាណ​ខ្លាំង​លើស​លប់​ហួស​ហេតុ​នឹង​បង្ក​​ឱ្យ​មាន​ផល​​វិ​​បាក​ក្នុង​ការ​មាន​គភ៌​ទៅ​វិញ​ ។ ស្ត្រី​អាច​ហាត់​ប្រាណ​ខ្លាំង​ទៅ​បាន​ ក្នុង​ក​រ​ណី​ ពួក​គេ​មាន​ទម្ងន់​ខ្លួន​ធាត់​លើស​ពី​មនុស្ស​ធម្ម​តា​ ។

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​អា​មេរិក​និង​ដា​ណឺ​ម៉ាក​បាន​បញ្ជាក់​ថា ជា​ធម្ម​តា​ កត្តា​ប្រ​ឈម​ចំពោះ​​បញ្ហា​សុខ​ភាព​  មាន​ដូច​ជា​ ការ​លើ​ស​ ទម្ង​ន់​​​និង​ធាត់​ដុះ​ពោះ​ពិត​ជា​មិន​បាន​រារាំង​ការ​ផ្តល់​កំណើត​ក្នុង​ចំណោម​បណ្តា​ស្ត្រី​ធាត់​ៗ​​ដែល​ហាត់​ប្រាណ​ខ្លាំង​នោះ​ទេ ​។ ប៉ុន្តែ​សម្រា​ប់​ប​ណ្តា​ស្ត្រី​ដែល​មាន​រាង​ស្វែល​(​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​)​ ការ​ហាត់​ប្រាណ​ច្រើន​នឹង​ពន្យា​ការ​មាន​គភ៌​ទៅ​វិញ​ ។​

​សាស្ត្រា​ចារ្យ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ Laura Wiseបាននិយាយ​ថា​៖«ការ​សិក្សា​របស់​យើង​បាន​រក​ឃើញ​ថា ការ​ហាត់​ប្រាណ​ខ្លាំង​កាត់​បន្ថយ​អត្រា​មាន​កូន​ចំពោះ​បណ្តា​ស្ត្រី​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​  ប៉ុន្តែ​ចំពោះ​បណ្តា​ស្ត្រី​ដែល​​ធាត់​ៗវិញ ​ហាត់​ប្រាណ​ខ្លាំង​យ៉ាង​ណា​ ក៏​មិន​ប៉ះ​ពាល់​ដល់​ការ​មាន​គភ៌​នោះ​ដែរ» ។​

Wiseបានបន្ថែម​ថា រាល់​ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ណា​មួយ​ វា​អាច​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​សមត្ថ​ភាព​ផ្តល់​កំណើត​ក្នុង​ចំណោម​ស្ត្រី​ធាត់​ៗ​ តែ​ស្ត្រី​ដែល​មានទម្ងន់​​ធម្ម​តា ​អាច​ត្រឹម​ហាត់​ប្រាណ​ដូចជា​ ការ​ដើរ​ញាប់​ឬ​ធ្វើ​ការងារ​​ថែ​សួន​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ៕