ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ទឹក​សណ្តែក​ជួយ​ទប់​ស្កាត់​ការ​ប្រមូល​ផ្តុំ​​​ខ្លាញ់​ក្នុង​ថ្លើម​

10 ឆ្នាំ មុន

អ្នក​ស្រាវ​ជ្រាវ​របស់​អា​មេរិកអះ​អាង​​ថា ទឹក​សណ្តែក​(​ពណ៌​ស)​មិន​ត្រឹម​តែ​ផ្តល់​ផល​​ល្អ​សម្រាប់​អ្នក​ខ្វះ​ស្ករ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏ផ្តល់ផល​​ល្អដល់​សុខ​ភាព​​​​ថ្លើម​ផង​ដែរ ​។​ ​

អ្នក​ស្រាវ​ជ្រាវ​របស់​អា​មេរិកអះ​អាង​​ថា ទឹក​សណ្តែក​(​ពណ៌​ស)​មិន​ត្រឹម​តែ​ផ្តល់​ផល​​ល្អ​សម្រាប់​អ្នក​ខ្វះ​ស្ករ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏ផ្តល់ផល​​ល្អដល់​សុខ​ភាព​​​​ថ្លើម​ផង​ដែរ ​។​ ​

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​អីុ​លី​ណយ សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ប្រូ​តេអុីន​សណ្តែក​ជា​ពិ​សេស​​នៅ​ក្នុង​តៅ​ហ៊ូ​​ ​អាច​កាត់​បន្ថយ​ការ​កកើត​ខ្លាញ់​អា​ក្រក់​ក្នុង​ថ្លើម​ ។

​ទោះ​ជា​យ៉ាង​ណា លទ្ធផល​នៃ​ការរក​ឃើញ​នេះ​ គឺ​គ្រាន់​តែ​ជា​ដំ​ណាក់​កាល​ដំ​បូង​ប៉ុណ្ណោះ​ដ្បិត​ការ​ពិសោធ​ទើប​​​ធ្វើ​លើ​សត្វ​កណ្តុរ​នៅ​ឡើយ​។
អំ​ឡុង​​ការ​ពិសោធ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​​​ពិនិត្យ​មើល​ជា​ចំ​បង​លើ​ថ្លើម​កណ្តុរស្គម​និង​កណ្តុរ​ធាត់​ក្រោយ​ពី​ពួក​វា​ត្រូវ​បាន​ឱ្យ​ចំណីស៊ី​ដែល​​មានផ្ទុក​​ប្រូ​តេអីុន​សណ្តែក​ដូច​គ្នា​ ។ ជា​លទ្ធផល​បង្ហាញ​ថា កណ្តុរ​ស្គម​គ្មាន​ការ​ខុស​ប្លែក​ឡើយ ប៉ុន្តែ​​​កណ្តុរ​ធាត់វិញ​ កម្រិត​ខ្លាញ់​នៅ​ក្នុង​ថ្លើម​របស់​វា​ត្រូវ​បាន​កាត់​បន្ថយ​អស់​​ ​២០%​​។ ចំណែក​ខ្លាញ់​ Triglycerides ដែល​គេ​ស្គាល់​ថា​ជា​ខ្លាញ់​អា​ក្រក់​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង​ក៏​ត្រូវបាន​កាត់​បន្ថយ​ក្នុង​កម្រិត​ដូច​គ្នា​ផង​ដែរ ​។ នេះ​មានន័យ​ថា ទឹក​សណ្តែក​អាចទប់​ទល់​ប្រ​ឆាំង​នឹង​«ជំ​ងឺ​ខ្លាញ់​ក្នុង​ថ្លើម​» ។​

​អ្នក​ដឹក​នាំ​ការ​​សិក្សា​ស្រាវ​ជ្រាវ​ វេជ្ជ​បណ្ឌិត​ Hong Chenមក​ពី​សាកល​វិទ្យា​ល័យ​អីុ​លី​ណយ​បាន​បញ្ជាក់​ថា​ ស្ទើរ​១/៣​នៃ​មនុស្ស​ពេញ​វ័យ​ជា​ពិ​សេស​នៅ​អា​មេរិក​ កើត​​មាន​ជំ​ងឺ​ខ្លាញ់​ក្នុង​ថ្លើម​ ហើយ​​ភាគ​ច្រើន​នៃ​ពួក​គេ​គឺ​គ្មាន​រោគ​សញ្ញា​ ។ ការ​ធាត់​ដុះ​ពោះ​លើស​ទម្ង​ន់ ​គឺ​ជា​កត្តា​ប្រ​ឈម​ដ៏​ផុយ​ស្រួយ​មួយ​នៃ​ជំ​ងឺ​ខ្លាញ់​ក្នុង​ថ្លើម​ ។ នៅ​ពេល​ខ្លាញ់​ប្រ​មូល​ផ្តុំ​ក្នុង​សរី​រាង្គ​មួយ​ដែល​​មិន​មាន​តួ​នា​ទី​ជា​កន្លែង​ស្តុក​​ខ្លាញ់​តួ​យ៉ាង​ដូច​ជា​ថ្លើម​​​ ដូច្នេះ​មុខ​ងារ​សំ​ខាន់​របស់​សរី​រាង្គ​នោះ​​​ស្ថិត​ក្នុង​ភាព​​គ្រោះ​ថ្នាក់​ហើយ ។

លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា បុគ្គល​ដែល​ធាត់​ៗ​តែង​មាន​បញ្ហា​នៃ​ការ​ធ្វើ​ដំ​ណើរ​ ហើយ​​ខ្លាញ់​ច្រើន​លើស​លប់​អាច​ហៀរ​ចេញ​ពី​ថ្លើម​ ៕