ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​ទប់​ស្កាត់ការរលាក​សួត កាត់​បន្ថយ​បា​ន​ហានិភ័យ​ជំ​ងឺ​ហឺត

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រ​ទេស​ស្វ៊ីស​ចុះផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​​ Nature Medicineបង្ហាញ​ថា ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​អាច​បង្កាមិន​ឱ្យ​រលាក​សួត កាត់​បន្ថយ​បាន​គ្រោះ​ហា​និភ័យ​ពី​ជំ​ងឺ​ហឺត ។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រ​ទេស​ស្វ៊ីស​ចុះផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​​ Nature Medicineបង្ហាញ​ថា ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​អាច​បង្កាមិន​ឱ្យ​រលាក​សួត កាត់​បន្ថយ​បាន​គ្រោះ​ហា​និភ័យ​ពី​ជំ​ងឺ​ហឺត ។

ការ​ពិ​សោធ​ទៅ​លើ​សត្វ​កណ្តុរ​ពី​សំ​ណាក់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​​ល័​យ​​​ ​University of Lausanne រក​ឃើញ​ថា របប​អា​ហារ​ដែល​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​សរសៃ​ច្រើន​ មាន​ប្រ​សិទ្ធ​ភាព​ជួយទប់​ស្កាត់​ការរលាក​សួត​ ហើយ​បញ្ចៀស​បាន​ការ​កើត​ជំ​ងឺ​ហឺត ។ ក្រៅពី​នេះ របប​អា​ហារ​មាន​សារ​ធាតុ​សរសៃ​(មាន​ច្រើន​បំ​ផុត​ក្នុង​បន្លែ​និង​ផ្លែ​ឈើ )​ខ្ពស់​ផ្តល់​អត្ថ​ប្រ​យោជន៍​ផ្សេង​ៗ​ទៀត​ចំពោះ​សុខ​ភាព​ ក្នុង​នោះ​មាន​ដូច​ជា  កាត់​បន្ថយ​​ហា​និភ័យ​ពី​ជំ​ងឺ​បេះ​ដូង និង​ជំងឺ​មហារីក​ផងដែរ​ ។

វេជ្ជ​បណ្ឌិត Benjamin Marsland អ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ៖«ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ តួ​លេខ​អ្នក​កើត​ជំ​ងឺ​ទាក់​ទង​នឹង​សួត​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​តាម​បណ្តា​ប្រ​ទេស​កំពុង​អភិ​វឌ្ឍ​ ពោល​គឺ​នៅ​ខណៈ​ពេល​ដែល​បរិ​មាណ​នៃ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​សរសៃ​ក្នុង​របប​អា​ហារ​តាម​បណ្តា​ប្រ​ទេស​ទាំង​នេះ​បាន​ថយ​ចុះ​ »។ លោក​បាន​បន្ថែម​ថា ៖«លទ្ធផល​នៃ​ការ​រក​ឃើញ​នៅ​ពេល​នេះ​អាច​ត្រូវ​បក​ស្រាយ​ក្នុង​បរិបទ​នៃ​ការ​សិក្សាពី​​ជំ​ងឺ​រាត​ត្បាត​ដោយ​បង្ហាញ​ថា ខណៈ​បរិ​មាណ​សារ​ធាតុ​សរសៃ​​ក្នុង​របប​អា​ហារ​ថយ​ចុះ នោះ​ហា​និភ័យ​កើត​មាន​ជំ​ងឺ​រលាក​ផ្សេង​ៗ​នឹង​កើន​ឡើង ។ ដូច្នេះ របប​អា​ហារ​ទទួល​ទាន​ដែល​សម្បូរ​ដោយ​សារ​ធាតុ​សរសៃ​ មិន​ត្រឹម​តែ​អាច​ទប់​ស្កាត់​​បណ្តា​ជំ​ងឺពាក់​ព័ន្ធ​នឹង​ពោះ​វៀន​នោះ​ទេ ប៉ុន្តែ​ក៏​អាច​ជួយ​ទប់​ស្កាត់​ជំ​ងឺ​រលាក​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ផងដែរ »៕