ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​សូ​កូ​ឡា​និង​ស្រា​ក្រ​ហម​អាច​ជួយ​ទប់​ស្កាត់​ការ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម

10 ឆ្នាំ មុន

លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ចុង​ក្រោយ​មួយ​បាន​រក​ឃើញ​ថា បណ្តា​ជន​ដែល​​​ទទួល​ទាន​សូ​កូ​ឡា​និង​ស្រា​ក្រ​ហម​នឹង​ទទួល​ទាន​អត្ថ​ប្រ​យោជន៍​ថ្មី​មួយ​ទៀត​សម្រាប់​សុខ​ភាព​របស់​ពួក​គេ​ នោះ​គឺ​ ទប់​ស្កាត់​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ។

លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ចុង​ក្រោយ​មួយ​បាន​រក​ឃើញ​ថា បណ្តា​ជន​ដែល​​​ទទួល​ទាន​សូ​កូ​ឡា​និង​ស្រា​ក្រ​ហម​នឹង​ទទួល​ទាន​អត្ថ​ប្រ​យោជន៍​ថ្មី​មួយ​ទៀត​សម្រាប់​សុខ​ភាព​របស់​ពួក​គេ​ នោះ​គឺ​ ទប់​ស្កាត់​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ។

ការ​ពិ​សោធ​ទៅ​លើ​ស្ត្រី​ស្ម័គ្រ​ចិត្ត​ចំ​នួន​២០០០​នាក់​​ពី​​សំ​ណាក់​​ក្រុម​​អ្នក​​ស្រាវ​​ជ្រាវ​​មក​​ពី​​សាកល​​វិទ្យា​​​ល័យ​​ ​UEA​ ​និង​​​ Kin​g’s College London ចក្រ​ភព​​អង់​​គ្លេស​​បាន​​បង្ហាញ​​ថា ​សមាស​​ធាតុ​ឈ្មោះ ​Flavonoids​នៅ​​ក្នុង​ស្រា​ក្រ​ហម សូ​កូ​ឡា​ ក៏​ដូចជានៅ​ក្នុង​​ ទឹក​តែ​មាន​ប្រ​សិទ្ធ​ភាព​រក្សា​រៀប​រយ​នូវ​កម្រិត​គ្លុយ​​កូស​​ក្នុង​​ឈាម​​​ទប់​​ស្កាត់​​បាន​​ការ​​កើត​​មាន​​ជំ​ងឺ​​​ទឹក​​នោម​​ផ្អែម​​ប្រ​ភេទ​​-២ ​។ ​ លើស​​ពី​នេះ​សមា​​ស​​ធាតុ ​Flavonoids​​​​ក៏​​នៅ​​មាន​​ប្រ​សិទ្ធ​​ភាព​បង្កា​រ​ជំ​ងឺ​​មួយ​​ចំ​នួន​​ទៀត​​មាន​​ដូចជា ​ជំ​ងឺ​​បេះ​​ដូង​​ជំ​ងឺ​​លើស​​ឈាម​​​ ជំ​ងឺ​​មហារីក ​និង​ជំ​ងឺ​ភ្លេច​ភាំ្លង​ជា​ដើម ។

ថ្លែង​តាម​រយៈ​ការ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​​ឈ្មោះ T​he J​ournal of Nutrition លោក​សាស្ត្រា​ចារ្យ ​Aedin Cassidy អ្នក​ដឹក​នាំ​ការ​សិក្សា​មក​ពី​សាកល​វិទ្យា​​ល័យ UEAបាន​បញ្ជាក់​ថា៖«យើង​បាន​ផ្តោត​ជា​សំ​ខាន់​ទៅ​លើ​សមាស​ធាតុ Flavones (មាន​នៅ​ក្នុង​ពពួក​បន្លែ​  ពពួក​រុក្ខ​ជាតិ​មាន​ក្លិន​ប្រើ​ជំ​នួយ​រស​ជាតិ​សម្ល )និង​សមាស​ធាតុ​ Antho​cyanins (មាន​នៅ​ក្នុង​ផ្លែ​បឺ​រី​គ្រប់​ប្រ​ភេទ​​ទំ​ពាំង​បាយ​ជូ​រ​ក្រហម)​​ ។​ នៅ​ក្នុង​​មន្ទីរ​​ពិ​សោធ​ន៍​​ យើង​​បាន​​រ​ក​​ឃើញ​ថា ពពួក​អា​ហារ​ដូចបាន​​រៀប​រាប់​ខាង​ដើម អាច​ផ្លាស់​ប្តូរ​នូវ​រៀប​រយ​គ្លុយ​កូស​​ក្នុង​ឈាម  អ្នក​ដែល​ប្រើ​ប្រាស់​សមាស​ធាតុ Flavones និង Antho​cyanins ច្រើន​ រ៉េស៊ីស្តង់​អាំង​ស៊ុយ​លីន​(លក្ខ​ខណ្ឌ​សរី​រ​សាស្រ្ត​ដែល​បណ្តា​កោ​សិ​កា​រាង​កាយ​មិន​អាច​ឆ្លើយ​តប​នឹង​ការ​ធ្វើ​សកម្មភាព​ជា​ធម្ម​តា​របស់​អ័រ​ម៉ូន​​អាំង​ស៊ុយ​លីន​)​ របស់​គេ​ចុះ​ថយ​ក្នុង​កម្រិត​ទាប »។ លោក​សាស្ត្រចារ្យ​បាន​បន្ថែម​ថា ៖«នេះ​ជា​ការ​សិក្សា​ពិ​សោធ​លើ​មនុស្ស​លក្ខណ​ទ្រង់​ទ្រាយ​ធំ​លើក​ទី​១​ដែល​ពិនិត្យ​មើល​លើ​​ប្រ​សិទ្ធ​ភាព​សមាស​ធាតុ​ជីវ​សកម្ម​ ក្នុង​ការ​កាត់​បន្ថយ​ហា​និភ័យ​ជំ​ងឺ​ទឹក​នោម​ផ្អែម »។

ឯលោក​សាស្ត្រាចារ្យ​ Tim Spector សមាជិក​ក្រុម​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​​ល័យ​​​Kin​g’s​  ​College Londonបាន​ថ្លែង​ថា​៖«វា​ជា​លទ្ធផល​ដ៏​រំ​ភើប​រីក​រាយ​មួយ​​​ដ្បិត​អា​ហារ​ដែល​យើង​គិត​ថា មិន​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​តួ​យ៉ាង​ដូចជា សូ​កូ​ឡា​ឬ​ស្រា​ក្រ​ហម​បែរ​ជា​មាន​ផ្ទុក​សារ​ធាតុ​មាន​ប្រ​យោជន៍ទៅវិញ​ ។ ប៉ុន្តែ ​រឿង​សំ​ខាន់​មួយ​ដែល​មនុស្ស​ទូ​ទៅគួរ​​អនុវត្ត​ដើម្បី​បង្កា​រជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​-២​គឺ​ផ្លាស់​ប្តូរ​បែបបទ​រស់ នៅ​ ក្នុង​នោះ​មាន​​ដូចជា ហាត់​ប្រាណ​ឱ្យបាន​​ទៀង​ទាត់​ រក្សា​ទម្ងន់​​ខ្លួន​កុំ​ឱ្យ​ធាត់​ខ្លាំង​ពេក​និង​ទទួល​ទាន​អា​ហារ​ដែល​​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព »៕