ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​​ទឹក​ក្តៅ​​ឧណ្ហ​​ចម្រើន​ដល់​​សុខ​ភាព​រាង​កាយ​​និង​លាង​ជម្រះ​​កាក​សំណល់​​កខ្វក់

10 ឆ្នាំ មុន

ទឹក​ក្តៅ​ឧណ្ហ​គឺជា​​សមាសធាតុ​ដ៏​សំខាន់​ចំពោះ​រាង​កាយ ដែលរាង​កាយ​ត្រូវ​​ការ​​ជា​​ចាំ​បាច់​ ក្នុង​ការ​​​បញ្ជូន​​សារធាតុ​​អាហារ​ទៅចិញ្ចឹម​​សរីរាង្គ​និង​​ជួយ​​សម្រួល​​ក្នុង​​ការ​​បញ្ចេញ​​កាក​សំណល់​​ផ្សេងៗ ។ ក្រៅ​ពីនេះ ​​ទឹកអាច​ជួយ​​ស្តារ​សុខភាព​​បាន​​យ៉ាង​​ប្រសើរ​ទៀត​​ផង ជា​ពិសេស​​ទឹកក្តៅ​ឧណ្ហៗ ។ គួរ​​ទទួលទាន​​តាំង​ពី​ម៉ោង​៥​​ភ្លឺ​ប្រមាណ​​កន្លះ​លីត្រ ​​​នឹង​ចូល​ទៅ​ជម្រះ​​លាង​វត្ថុ​​កខ្វក់​​ក្នុង​​រាង​កាយ​​ឱ្យចេញ​មក

ទឹក​ក្តៅ​ឧណ្ហ​គឺជា​​សមាសធាតុ​ដ៏​សំខាន់​ចំពោះ​រាង​កាយ ដែលរាង​កាយ​ត្រូវ​​ការ​​ជា​​ចាំ​បាច់​ ក្នុង​ការ​​​បញ្ជូន​​សារធាតុ​​អាហារ​ទៅចិញ្ចឹម​​សរីរាង្គ​និង​​ជួយ​​សម្រួល​​ក្នុង​​ការ​​បញ្ចេញ​​កាក​សំណល់​​ផ្សេងៗ ។ ក្រៅ​ពីនេះ ​​ទឹកអាច​ជួយ​​ស្តារ​សុខភាព​​បាន​​យ៉ាង​​ប្រសើរ​ទៀត​​ផង ជា​ពិសេស​​ទឹកក្តៅ​ឧណ្ហៗ ។ គួរ​​ទទួលទាន​​តាំង​ពី​ម៉ោង​៥​​ភ្លឺ​ប្រមាណ​​កន្លះ​លីត្រ ​​​នឹង​ចូល​ទៅ​ជម្រះ​​លាង​វត្ថុ​​កខ្វក់​​ក្នុង​​រាង​កាយ​​ឱ្យចេញ​មក​ក្រៅ​​ ។

ប៉ុន្តែ​​អ្នក​មិនត្រូវ​​ភ្លេច​​​ទទួល​ទាន​​អាហារ​ពេល​ព្រឹកទេ ព្រោះ​បន្ទាប់​ពី​​លាង​ជម្រះ​​ប្រព័ន្ធ​រំលាយអាហារ​​ហើយ​ នៅ​ពេល​អាហារ​ថ្មី​ចូលទៅ ទឹក​​នឹង​ធ្វើការ​​រំលាយ​អាហារ​បាន​ល្អ រី​ឯ​ប្រព័ន្ធ​​រំលាយ​អាហារ ក៏ធ្វើ​ការ​​បាន​ស្រួល ។​នៅពេល រាង​ កាយ​​បានទទួល​ទឹក​គ្រប់​​​គ្រាន់ ​នឹង​ធ្វើ​​ឱ្យស្បែក​​ស្រស់​ថ្លា​ ហើយ​ការ​​ទទួល​ទាន​ទឹក​​ក្តៅ​ឧណ្ហៗ គឺជា​ការ​​​លាង​ជាតិពុល​ក្នុង​ខ្លួន ដូច​ជា ពួកជំងឺ​លើសឈាម ឬ​​ជំងឺ​មាន​សារ​ធាតុ​​ខ្លាញ់​​ក្នុងឈាម​ខ្ពស់ ​ដែលជំងឺ​​ទាំង​នេះ​​បណ្តាល​​មក​ពីបញ្ហា​​ខ្វះជាតិ​ទឹក ។​

* ហូប​ផ្លែ​ម្នាស់​ដើម្បីព្យា​បាល​​ការ​ជាំស្បែក
មនុស្ស​ខ្លះ​ងាយ​នឹង​ជាំ​ស្បែក​​ណាស់ដោយ​ គ្រាន់​​តែ​មាន​​ការប៉ះទង្គិច​បន្តិច​បន្តួច​ប៉ុន្តែ​​ តើ​អ្នក​​ដឹង​ទេថា ដោយគ្រាន់តែ​​ ហូប​ផ្លែ​ម្នាស់​​ក៏​អាច​​​លុប​បំបាត់​​បញ្ហា​នេះ​​បាន​​ដែរ នោះ​ ។ ​ផ្លែ​ម្នាស់​ គឺ​ជា​​​ប្រភេទ​​ផ្លែឈើ​ដែល​សម្បូរ​​​ទៅ​ដោយ​​អង់​ហ្ស៊ីម​ម្យ៉ាង​ឈ្មោះ​​ថា ប្រូមេ​ឡែន ដែល​អ្នក​ខ្លះ ​​​ប្រើ​ដើម្បី​​​​​​​ជា​ថ្នាំ​ព្យា​​បាល ​​មិន​ឱ្យ​​មានការហើម​​សាច់​បន្ទាប់ពី​មាន​របួស ។ ​តែ​ត្រូវ​ដឹង​ថា ហូប​​ផ្លែ​ម្នាស់​​​កុំ​ឱ្យលើស​ ពី​​មួយ​ចំហៀង​ ​ក្នុង​មួយ​ថ្ងៃ ព្រោះ​​ប្រសិនបើ​​​ហូប​ផ្លែ​​ម្នាស់ច្រើន​ពេក ​វា​អាច​នាំ​ឱ្យ​មាន​បញ្ហា​​ឈឺពោះ​ហើយ​​រាក​ ។​

*វិធី​បង្កា​រ​ជំងឺ​​ឫសដូង​បាត
ឫសដូង​បាត​ គឺជា​អាការៈ​រោគ​មួយប្រភេទ កើត ឡើង​​នៅ​ត្រង់​​ទ្វារធំ (រន្ធគូទ) ដែលបង្ក​​ការ​លំបាក​​យ៉ាង​ខ្លាំង នៅពេល​បន្ទោ​បង់​​ម្តងៗ ។ ​វិធី​​ការពារ​កុំ​ឱ្យ​កើត​ឫសដូង​បាត​​៦​​ចំណុច​ អាច​ជួយ​អ្នកបាន​ ៖
១-ពិសា​ទឹក​​ក្នុង​មួយ​ថ្ងៃ​​ឱ្យ​បាន​យ៉ាង​តិច​​៨កែវ
២-ទទួលទាន​​បន្លែ ផ្លែឈើ ដែលមាន​​សរសៃ ដូចជា​ចេក ក្រូច និងម្នាស់…
៣-​បន្ទោ​បង់​​​ឱ្យ​ទៀង​ទាត់​​ពេលវេលា និង​មិន​ត្រូវ​ប្រឹង​ខ្លាំង​ពេកទេ ព្រោះអាច​​នាំ​ឱ្យ​ឈាម​​កក​ស្ទះ​​នៅបរិវេណ​​​ទ្វារ​ធំ​ បណ្តាល​ឱ្យ​ហើម និង​យារ​ចេញ​មក​

៤-​ត្រូវហាត់​​ប្រាណជា​ប្រចាំ​
៥-​គេង​ឱ្យ​​បាន​គ្រប់គ្រាន់
៦-​ចៀសវាង​ចំណី​អាហា ដែលបង្ក​​ឱ្យ​កើត​​អាការ​​ៈ​ក្រហល់​​ក្រហាយ​​ដល់​ផ្លូវ​​អាហារ​ដូចជា ហឹរខ្លាំង​ កាហ្វេ ទឹកតែ និង​ភេសជ្ជៈ​ ដែល​មាន​ជាតិ​​អាល់​កុល ៕​