ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ខឹង​ពេក មានអី​ស្ងាត់​ៗ​លេង​ផ្អើល​ពេញ​ភូមិ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម សង្វៀន​ជល់​មាន់​១​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ បង្ក្រាប​ដោយ​ចាប់ខ្លួន​អ្នក​ញៀន​ល្បែង​ចំនួន​៩​នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង និង​អា​គក​៤​ក្បាល​ផង​ដែរ ។ ខណៈ​អ្នក​ទាំងនោះ​កំពុង​ប្រមូលផ្ដុំ​គ្នា​ជល់​មាន់​ដោយ​លួចលាក់…

រា​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម សង្វៀន​ជល់​មាន់​១​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ បង្ក្រាប​ដោយ​ចាប់ខ្លួន​អ្នក​ញៀន​ល្បែង​ចំនួន​៩​នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង និង​អា​គក​៤​ក្បាល​ផង​ដែរ ។ ខណៈ​អ្នក​ទាំងនោះ​កំពុង​ប្រមូលផ្ដុំ​គ្នា​ជល់​មាន់​ដោយ​លួចលាក់ ក្រោម​ការ​ធុញទ្រាន់​ពី​សំណាក់​អ្នក​ភូមិ ទើប​អ្នក​ភូមិ​រាយការណ៍​សុំ​ឲ្យ​កម្លាំង​ជួយ​បង្ក្រាប​តែ​ម្ដង ។

ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​បង្ក្រាប កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា​នេះ ។ នគរបាល​បាន​និយាយ​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៩​នាក់​នោះ រួម​មាន ៖ ១ -​ឈ្មោះ​ថា ចាន់​ថន អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ។ ២- ឈ្មោះ ហយ ម៉ា​ណែ​ត អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ផ្សារ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ៣- ឈ្មោះ​អេ​ង សំ​អាន អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៤- ឈ្មោះ​សុខ អ៊ា​ង អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។ ៥- ឈ្មោះ​ផា​ន់ រិ​ទ្ធី អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៦- ឈ្មោះ​មាឃ ថាប់ ហៅ​ឡាយ អាយុ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៧ – ឈ្មោះ​ស៊ុន បុ​ន​ណា អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៨-​ឈ្មោះ​ស៊ុត ហួង ហៅ​ពៅ អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចំការឪឡឹក​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

៩- ឈ្មោះ​ឃី សម្បត្តិ អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​ក​ម្លាំ​នគរបាល​ខាងលើ​បាន​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ខណៈនោះ​បាន​ទទួល​ដំណឹង​ពី​អ្នក​ភូមិ​ថា មាន​មនុស្ស​១​ក្រុម កំពុង​ជួបជុំ​គ្នា​ជល់​មាន់​យ៉ាង​សប្បាយ ។

ពេល​នោះ​កម្លាំង​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍​ឆ្មក់​ចូល​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ចំនួន​៩​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ចំនួន​៤​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង រួម​ជាមួយ​មាន់​ជល់​ចំនួន​៤​ក្បាល​ផង​ដែរ ។ បន្ទាប់​មក​បាន​នាំ​អ្នក​ទាង​នោះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ