ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខណ្ឌទាំង​14​ ត្រូវពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់ មុន​​អនុញ្ញាតឱ្យ​សាងសង់…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានីភ្នំពេញ លោក ឃួ​ង ស្រេង បាន​ណែនាំ​អភិបាលខណ្ឌ​ទាំង​១៤ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ការដ្ឋានសាងសង់ ការ​ចាក់​ដី​បំពេញ ការ​បូម​ខ្សាច់…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានីភ្នំពេញ លោក ឃួ​ង ស្រេង បាន​ណែនាំ​អភិបាលខណ្ឌ​ទាំង​១៤ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ការដ្ឋានសាងសង់ ការ​ចាក់​ដី​បំពេញ ការ​បូម​ខ្សាច់ នៅ​ក្នុងរាជធានី​ភ្នំពេញ ដោយ​ត្រូវ​ត្រួតពិនិត្យ​ពី​បញ្ហាបច្ចេកទេស និង​ការ​គោរព​តាម​បទដ្ឋាននគរូបនីយកម្ម​ប​ញ្ញ​តិ្ត​ជា​មុន បើ​ទោះជាការដ្ឋាន​សំណង់​នោះ​មាន​កម្ពស់​ត្រឹម​២​ទៅ​៣​ជាន់​ក៏​ដោយ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​បែប​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹងការ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ការ​ចាក់​ដី​បំពេញ ការ​បូម​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​នូវ​កិច្ចការមួយ​ចំនួន ជា​ពិសេស​ការ​ធ្វេសប្រហែស​របស់​អភិបាល​ខណ្ឌ​ចាស់​១២​ខណ្ឌ ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ហាក់​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​ការ​ណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការ​បើក​ឲ្យ​មាន​ចរាចរណ៍​នៃ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ដែល​មិន​គោរព​តាម​ពេលវេលា​កំណត់​កន្លង​មក គឺ​ការ​អនុវត្ត​នោះ​នៅ​មាន​កម្រិត​នៅឡើយ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ថ្ងៃនេះ​យើង​តម្រឹម​គ្នា កន្លែង​ខ្លះ​បើ​ត្រូវធ្វើ​របាយការណ៍​ទៅ​ក្រសួង​រៀបចំ​ដែនដី គឺ​ទៅ​ក្រសួង​រៀបចំ​ដែនដី ហើយ​កន្លែង​ខ្លះ​ត្រូវធ្វើ​ទៅ​ក្រសួងមហាផ្ទៃ គឺ​ទៅ​ក្រសួងមហាផ្ទៃ ។ ការ​រំឭក​រឿង​ទាំង​អស់នេះ ដោយសារ​កន្លង​មកមានការ​ធ្វេសប្រហែស​ច្រើន ហើយ​ខ្ញុំ​ចង់​បញ្ជាក់ក្នុងថ្ងៃនេះ​ថា អ្វី​ៗ​ទាំងឡាយ​ដែល​កើត​មាន​ឡើងក្នុង​ដែន​សមត្ថកិច្ច អាជ្ញាធរ​ជា​អ្នក​ទទួលខុស​ត្រូវ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​លើក​ឡើង​ករណី​ជាក់ស្តែង អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​អភិបាល​ខណ្ឌ​ទាំងអស់​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ដែទទួលខុសត្រូវ គឺជា​អាជ្ញាធរ​ដែនដី​តែ​ម្តង មិនមែន​មន្ទីរ​រៀបចំ​ដែនដី​នោះ​ទេ ។

លោកបញ្ជាក់​ថា យើង​ក៏​មិន​ដាច់​ម៉ាត់​ដែរ បើ​អគារ​ហ្នឹង​ជា​បុរី​ពីរ​បី​ជាន់ ចេញ​ច្បាប់​ពី​យើង ពីរាជធានី​ទៅ ឲ្យ​បុក​គ្រឹះ​បណ្តើរ​ៗ ប៉ុន្តែ​ត្រូវ​មានការ​ធានា​បច្ចេកទេស​ពី​សេនាធិការ​យើង​ច្បាស់លាស់​ថា​មិន​អី​ទេ គាត់​ធ្វើ​ទៅ​កើត អាច​ទៅ​បានគាត់​គោរព​តាម​បទដ្ឋាន​នគ​រូប​នី​យ​បញ្ញត្តិ​ហើយបច្ចេកទេស​គាត់​មាន​ភាពរឹងមាំ​ហើយ ធានា​បាន នូវ​ការ​រស់នៅ​នា​ថ្ងៃ​អនាគត អុ​ី​ចឹ​ង​ក៏​យើង​ទៅ​កើតដែរ កុំ​បណ្តោយ បើសិន​បណ្តែត​បណ្តោយ វា​ជា​រឿង​មួយ ដែល​ពិបាក​ស្មាន​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​នោះ ។បញ្ហា​សំណង់​ដែល​សាងសង់​មិន​ស្របច្បាប់ ឬ​ក៏​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​ប្រហែលជា​វិញ្ញាសា​មួយ​តម្រូវ​ឱ្យ​មានការ​កែ​លំអ​ជា​ថ្មី​លើ​សំណង់​នានា ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ