ព្រះអង្គម្ចាស់វីលៀម និងគូដណ្តឹងនាងខេត ដែលបានភ្ជាប់ពាក្យគ្នាអស់រយៈពេលជាងមួយខែមកហើយនោះ ពេលនេះពួកគេបានត្រៀមខ្លួនរង់ចាំពិធីរៀបអភិសេក ដែលពោរពេញទៅដោយការចាប់អារម្មណ៍នៅទូទាំងពិភពលោក ។ លើកនេះក៏មានការនិយាយពិភាក្សាគ្នាពីការក្រេបចន្ទទឹកឃ្មុំរបស់គូស្នេហ៍ក្សត្រអង់គ្លេសអង្គនេះ ។ មានសំណួរថា តើពួកគេទៅទីណា? ខ្លះថា អាចទៅប្រទេសអូស្ត្រាលី ។
នាពេលថ្មីៗកន្លងទៅនេះ ព្រះអង្គម្ចាស់វីលៀម បានយាងទៅកាន់ប្រទេសអូស្ត្រាលីហើយទ្រង់បានលើកឡើងពីព្រះទ័យរបស់ទ្រង់ដែលចូលចិត្តមុជទឹកមើលបាតសមុទ្រនៅ Great Barrier Reef ។ ទ្រង់បានប្រាប់សារព័ត៌មាន People. com ថា៖ «ខ្ញុំចូលចិត្តការកំសាន្តនៅបាតសមុទ្រ ហើយខ្ញុំតែងតែកំសាន្តបែបនេះនៅ Great Barrier Reef ។ ខ្ញុំនឹងវិលត្រឡប់ទៅលេងម្តងទៀត ហើយប្រហែលជាទៅក្រេបចន្ទទឹកឃ្មុំនៅទីក្រុង Cairm ប្រទេសអូស្ត្រាលី ៕
ចែករំលែកព័តមាននេះ