កុំ​ធ្វើ​ប្រយោជន៍​ខ្លួន​ឱ្យ​សាបសូន្យ​ព្រោះតែ​ប្រយោជន៍​អ្នក​ដទៃ


នៅ​ក្នុង​គម្ពីរ​ធម្មបទ មាន​ពុទ្ធ​គាថា​មួយ​កន្លែង​បាន​ត្រាស់​សម្តែង​ថា អភិ​ត្ថ​រេ​ថ ក​ល្យា​ណេ​។​បេ​។ ប្រែ​ថា បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាបសូន្យ​ព្រោះតែ​ប្រយោជន៍​អ្នក​ដទៃ​ដ៏​ច្រើន​ឡើយ កាលបើ​បុគ្គល​ដឹង​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​ហើយ គប្បី​ខ្វល់ខ្វាយ​ក្នុង​ប្រយោជន៍​នោះ​ៗ​ចុះ ។

ចំពោះ​ផលប្រយោជន៍​នេះ​បើជា​គ្រហស្ថ​វិញ​បាន​ដល់​ការ​ខំ​ខ្នះខ្នែង​ប្រឹងប្រែង​ស្វែងរក​ភោគ​សម្បត្តិ មិន​ត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ពេលវេលា​កន្លង​ទៅ​ទទេ​ៗ គឺ​ខំប្រឹង​ក្នុង​កិច្ចការ​របស់​ខ្លួន​ពិត​ៗ, មិន​ត្រូវ​ឲ្យ​ពេលវេលា​កន្លង​ទៅ​ព្រោះតែ​ប្រយោជន៍​របស់​អ្នក​ដទៃ​សូ​ម្បី​តិចតួច​ឡើយ ។

រីឯ​អ្នកបួស​វិញ​មិន​ត្រូវ​លះបង់​កិច្ច​វត្ត​របស់​ខ្លួន ហើយ​យក​ពេលវេលា​ទៅ​ជួសជុល​កុដិ​, សាលា​, ព្រះ​វិហារ ឬ​ចេតិយ​ដ៏​ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​ជា​ការងារ​របស់​គ្រហស្ថ​សុទ្ធសាធ ។ គួរ​យក​ពេលវេលា​ទៅ​ប្រតិបត្តិ​នូវ​កិច្ច​វត្ត​ទាំងឡាយ​មាន​ឧបជ្ឈាយវត្ត​ជាដើម និង​ត្រូវ​បំពេញ​អភិសមាចារិកវត្ត គឺ​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​គុណ​ទាំងឡាយ​មាន​អរិយ​ផល​ជាដើម ដោយ​គិត​ថា​អញ​នឹង​មិន​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឱ្យ​វិនាស​សាបសូន្យ​ព្រោះតែ​លាភសក្ការៈ​ឡើយ នេះ​ទើប​ជា​ប្រយោជន៍​ពិត​របស់​អ្នកបួស ។

បើ​បព្វជិត​រូប​ណា​មាន​ព្យាយាម​ប្រឹងប្រែង​មាំមួន​ដោយ​នឹក​សង្ឃឹមថា អាត្មាអញ​មុខជា​នឹង​បាន​សម្រេចមគ្គ​ផ​ល​​ជាក់​ជា​មិន​ខាន ហើយ គប្បី​ធ្វើ​កិច្ចការ​របស់​ខ្លួន​ដោយ​អំណត់​ថា​នេះ​ជា​ប្រយោជន៍​របស់​អាត្មាអញ ត្រូវ​ប្រឹងប្រែង​ក្នុង​ប្រយោជន៍​របស់​ខ្លួន​នោះ​ចុះ​កុំ​បណ្តែតបណ្តោយ​ឡើយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ