ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងជំពាក់​ប្រាក់​គេ​ច្រើន​ម្ល៉ឺ​ង​ៗ…​សរុប​ជាង​​​២០​ម៉ឺន​ដុល្លារ និង​ជាង​៩០​លាន​រៀល

4 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ​ត្រូវ​ពលរដ្ឋ​ចំនួន​៣០​គ្រួសារ​បានស្នើសុំ​ទៅ​អាជ្ញាធរ​ឃុំ​ទឹកល្អក​់ ស្រុក​ព្រៃ​នប់ មិនឱ្យ​ស្ត្រី​នោះ​ចេញ​ទៅ​ធ្វើការ​នៅ​ឆ្ងាយ​ពី​ស្រុកភូមិឡើយ បន្ទាប់​ស្ត្រី​រូបនេះ ​ត្រូវ​បាន​ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ជំពាក់​លុយ​ពួក​គាត់​តាម​បែប​ចងការ​ប្រាក់​ សរុប​គិតតែ​ប្រាក់​ដើម​ជាង​២០​ម៉ឺន​ដុល្លារ…

ស្រុក​ព្រៃ​នប់ ៖ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ​ត្រូវ​ពលរដ្ឋ​ចំនួន​៣០​គ្រួសារ​បានស្នើសុំ​ទៅ​អាជ្ញាធរ​ឃុំ​ទឹកល្អក​់ ស្រុក​ព្រៃ​នប់ មិនឱ្យ​ស្ត្រី​នោះ​ចេញ​ទៅ​ធ្វើការ​នៅ​ឆ្ងាយ​ពី​ស្រុកភូមិឡើយ បន្ទាប់​ស្ត្រី​រូបនេះ ​ត្រូវ​បាន​ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ជំពាក់​លុយ​ពួក​គាត់​តាម​បែប​ចងការ​ប្រាក់​ សរុប​គិតតែ​ប្រាក់​ដើម​ជាង​២០​ម៉ឺន​ដុល្លារ និង​ជាង​៩០​លាន​រៀលទៀតផង ដែលហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពីព្រឹក​ថ្ងៃ​ទី​១៧​ កក្កដា ​​នៅ​សាលាឃុំ​ទឹកល្អក ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ​

លោក ហាក់ សាន់ មេឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់​បានអោយ​កោះសន្តិភាព​​​នៅ​ព្រឹកដដែលថា​ មាន​ប្រជាពល​រដ្ឋ​ប្រមាណ​ជា​៣០​គ្រួសារ ​ក្នុង​ឃុំ​ទឹកល្អក នាំ​គ្នា​មក​ប្រមូលផ្តុំ​នៅ​សាលាឃុំ ស្នើ​ដល់​អាជ្ញាធរ​ឃុំ​ជួយ​អន្តរា គមន៍​ឃាត់​មិន​អោយ​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ខាងលើ​ ដែល​ត្រូវ​បាន​ស្គាល់​ថា ឈ្មោះ ឃឿ​ន ឃូ​ន អាយុ​៣២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក ចេញពី​ភូមិ​ទៅ​ធ្វើការ​នៅ​ឆ្ងាយ​ពី​ស្រុកភូមិ ដោយ​ពួក​គាត់​តម្រូវ​អោយ​ស្ត្រី​ខាងលើ​ដោះស្រាយ​ពាក់ព័ន្ធ​និង​ជំពាក់​ប្រាក់​សិន ។

តាម​ពលរដ្ឋ​ដែល​លើ​គ្នា​ទៅ​សាលាឃុំ​បាន​និយាយ​ដូច​ៗ​គ្នា​ថា ស្ត្រី​ឈ្មោះ​ឃឿ​ន ឃួ​ន​ នេះ​បាន​ដើរ​ធ្វើ​សកម្ម ភាព ដើរ​ប្រមូលប្រាក់​ពី​ពួក​គាត់ តាម​បែប​ផ្តល់​ការ​ប្រាក់ មានគ្រួសារ​ខ្លះ​រយៈពេល​៣​ថ្ងៃ​ទទួល​បាន​ប្រាក់​ការ​ពី​ស្ត្រី​នោះ​ម្តង​ហើយ​ខ្លះ​រយៈពេល​១​អាទិត្យ​ទើបបាន​ការ​ប្រាក់​តាម​ល​ក្ខ័​ណ្ខ​ព្រមព្រាង​មាត់​និង​មាត់​ដោយ​មិន​មាន​ក្រដាស់​ស្នាម​អ្វី​ឡើយ ។

​ប្រភព​ដដែល​បាន​បន្ថែម​ថា ប្រាក់​ដែល​ត្រូវ​បាន​ស្ត្រី​នោះ ដើរ​យក​តាម​គ្រួសារ​និ​មួយ​ៗ​មានគ្រួសារ​ខ្លះ​
ជិត​១០០០$ ខ្លះ​៣៥០០$ រហូត​ខ្លះ​ដល់​៨​ម៉ឺន​ដូ​ល្លា ដោយ​សកម្មភាព​នេះ​ត្រូវ​បាន​ស្ត្រី​ខាងលើ​ប្រាប់​តាម​គ្រួសារ​និ​មួយ​ៗ​មិន​អោយ​និយាយ​ខ្ចរខ្ចាយ​ឡើយ ហើយ អ្វី​ដែល​ធ្វើ​អោយ​ពួក​គាង់​ជឿ​លើ​ស្ត្រី​នោះ ព្រោះ​កន្លង​មក​ពួក​គាត់​ដឹង​ថា ស្ត្រី​នោះ​ធ្លាប់​ធ្វើការ​ក្នុង​ស្ថា​ប័ណ្ណ​ឯកជន​មួយ ពាក់ព័ន្ធ​កំច្ចី​ការ​ប្រាក់​ដែរ ហើយ​អ្វី​ដែល​គាត់​មិន​និក​ស្មាន​ដល់​នោះ ស្ត្រី​នោះ​បាន​ឈប់​ពី​ការងារ​នោះ​យូ​មក​ហើយ ។​

អ្នក​មីង យ៉​យ នឿ​ន​អាយុ​៥២​ឆ្នាំ មុខរបរ​ទូល​នំ​លក់​បាន​និយាយ​ទាំង​អ៊ួ​ល​ដើម​ករ​មុខ ស្ត្រី​ឈ្មោះ ឃឿ​ន ឃួ​ន និង​លោក​មេឃុំ​ថា គាត់​ពីរ​នាក់​បងប្អូន​អស់​១៥០០$​ដែល​ត្រូវ​ស្ត្រី​នោះ​យក​ពី​ពួក​គាត់​ថាអោយ​ការ​ប្រាក់ រហូត​កូន​ស្តីបន្ទោស​រាល់ថ្ងៃ ។​អ្នក​មីង​ឈួ​ន គុណ អាយុ​៦២​ឆ្នាំ បានអោយ​ដឹង​ថា គាត់​ត្រូវ​បាន​ស្ត្រី​នោះ យក​ប្រាក់​ពី​គាត់​ចំនួន​៨​ម៉ឺន​ដូ​ល្លា ទោះបីជា​កន្លង​មក​បានអោយ​ជា​ការ​ប្រាក់​ខ្លះ​ក្តី តែ​គិត​មក​ទល់​ពេល​នេះ​ទាំង​ការ​ទាំង​ដើម​សរុប​១៧.០៨០០​ដុល្លារ ​(​ជាង​17​ម៉ឺន​ល្លា​)​។​

លោកស្រី​តាន់ ឡុ​ង តំណាង​ពលរដ្ឋ​ទាំង​បាន​និយាយ​ខ្លី​ថា ចំពោះ​អ្វី​ដែល​គាត់​សុំ​ដល់​អាជ្ញាធរ​ជួយ​គឺ សុំ​អោយ​ស្ត្រី​នោះ​សង​ខ្លះ​ដល់​ពួ​គគាត់​តាម​លទ្ធិ​ភាព​ដែល​មាន​ស្រាប់ ហើយ​នៅ​បន្ត​រាល់​ស្ត្រី​នោះ​ចេញ​ទៅ​ធ្វើ ការ ត្រូវ​ដក​ប្រាកខែ​ខ្លះ​បង់​រំ​លោះ​ជា​ប្រចាំខែ​មក​ទុក​តំកល​សាលាឃុំ ១​ឆ្នាំ​ទើ​ម​ក្រុម​ពួក​គាត់​ចែក​គ្នា​ម្តង។

ស្ត្រី​ឈ្មោះ​ឃឿ​ន ឃួ​ន ដែល​ត្រូវ​បាន​ពលរដ្ឋ​ឈរ​ជុំវិញ បាន​និយាយ​ទាំង​ទឹកមុខ​ស្មើ​ធម្មតា​ថា បញ្ហា​ខាងលើ​នេះ​មាន​មែន តែ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​គាត់ បាន​ផ្តា​ល់​ជា​ប្រាក់​ការ​ខ្លះ​ៗ​ជូន​ខ្លះ​ដែរ​មិន​អត់​សោះ​នោះ​ទេ ទើប​រយៈពេល​ប្រមាណ​ជា​ជាង​១​ខែ​មុន​នេះ​ចំនួន​១៥​គ្រួសារ ក្នុង​១​គ្រួសារ​អោយប្រាក់​កម​គាត់​៥០០០$​ចុះ ហើយ​អ្នក​ទាំងនោះ​មិន​ទាន់​បាន​ទទួល​ប្រា​រការ​ពី​គត់​សោះ​។​

ស្ត្រី​នោះ​បាន​បន្ត​ថា ប្រាក់​ដែល​គាត់​ដើរ​ប្រមូល​គី​យក​ពី​គ្រួសារ​មួយ​ទៅ​អោយ​ជា​ការ​ប្រាក់​ដល់​គ្រួសារ​មួយទៀត​ដែល​គាត់​បាន​ប្រមូល​យក​ដើម​មក​ហើយ ។​ ស្ត្រី​នោះ​បាន​បន្ត​ថា ចំពោះ​បញ្ហា​នេះ​គាត់​មិន​ថា​មិន​សង​ទេ មួយ​ចាំ​លក់​ដី​ផ្ទះ និង​ដីស្រែ​ជាង​៣០​សង់​ខ្លះ​សិន ហើយ​បន្ទាប់ខ្លួន​និង​ចេញ​ទៅ​ធ្វើការ​បាន​ប្រាក់ខែ​សង​រំ​លួស​ដំកល់​នៅ​ឃុំ​។​ចុង​ក្រោយ​ពលរដ្ឋ​ថា អោយ​តែ​បាន​តាម​ដំណើរ បើ​គិត​ទាំង​ដីស្រែ និង​ដី​ផ្ទះ​លក់​បាន​យ៉ាងច្រើន​5​ម៉ឺន​ដុល្លារ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ