ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​ដឹកឈើ​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ស្រុក​អូ​រយ៉ា​ដាវ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​បាន​ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ​មួយ​គ្រឿង​ដឹកឈើ​ពេញ​ប្រៀប ហើយ​យក​ទៅ​កម្ទេច​ចោល​ដែល​ហេតុការណ៍​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​យក​ទៅ​កម្ទេច​ចោល​នោះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ នៅ​ក្នុងភូមិ​សោម​ធំ ឃុំ​សោម​ធំ…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​បាន​ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ​មួយ​គ្រឿង​ដឹកឈើ​ពេញ​ប្រៀប ហើយ​យក​ទៅ​កម្ទេច​ចោល​ដែល​ហេតុការណ៍​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​យក​ទៅ​កម្ទេច​ចោល​នោះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ នៅ​ក្នុងភូមិ​សោម​ធំ ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ប្រភព​ពី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​បានឱ្យ​ដឹង​ថា ក្នុង​ពេល​ប្រតិបត្តិការ​នោះ​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ហើយ ។ ឯ​វត្ថុ​តាង​ត្រូវ​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ រួច​ធ្វើការ​វាស់វែង ឃើញ​មាន​ឈើ​ធ្នង់​ចំនួន​៩៩៧​គីឡូក្រាម ស្មើនឹង​០,៧៣៨​ម៉ែត្រគូប ហើយ​ចាត់ចែង​បន្ត ។

រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី​២A-០១៤៩ ដែល​ជា​មធ្យោបាយ​ដឹក​បទល្មើស​នោះ​ក្រោម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ត្រី​ថាវ យ៉េន មេ​បញ្ជា​អាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី​បាន​ធ្វើការ​បំផ្លាញ​ចោល នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ផង​ដែរ ។ នេះ​ជា​លើក​ទី​២​ហើយ ដែល​កម្លាំង​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​ដុត​បំផ្លាញ​ចោល​នូវ​រថយន្ត​ដឹក​ឈឺបទល្មើស ​ដូច្នេះ​សរុប​ទាំងអស់​ចំនួន​៣​គ្រឿង​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ