ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​ម្នាក់​ពាក់ព័ន្ធ​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ​បាន​ធ្វើការ​ឃាត់ខ្លួន​នាយក​ក្រុមហ៊ុន​ម្នាក់ ពាក់ព័ន្ធ​ចេញ​មូល​ប្ប​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់ (​សែក​ស្អុយ​) ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ​បាន​ធ្វើការ​ឃាត់ខ្លួន​នាយក​ក្រុមហ៊ុន​ម្នាក់ ពាក់ព័ន្ធ​ចេញ​មូល​ប្ប​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់ (​សែក​ស្អុយ​) ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា​នេះ​វិញ ។

សេចក្តី​រាយ​ការ​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ឌី​ម សួន​ណាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជានា​យក​ក្រុមហ៊ុន អ៊ី​ណា​រី​តា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក ជាប់ចោទ​ពី​បទ ឆបោក​រំលោភ​លើ​ទំនុកចិត្ត និង​ចេញ​មូល​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់ ដែល​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​តាម​ពាក្យបណ្តឹង​វ​របស់​ឈ្មោះ គង់ លាក​ឃាង ជា​ពាណិជ្ជករ​ដូច​គ្នា ។

ដើម​ឡើយ​បណ្តាល​ឲ្យ​មានការ​ឃាត់ខ្លួន​នាយក​ក្រុម​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្រុមហ៊ុន​ផ្ទះ​លេខ​៣៤ ផ្លូវ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឈ្មោះ ឌី​ម សួន​ណាត បាន​ទៅ​ប្រើ​ល្បិច​បញ្ចុះបញ្ចូល​ឈ្មោះ គង់ លាក​ឈាង ឲ្យ​ដាក់​ទុន​វិនិយោគ​លើ​ការ​ជួញដូរ​រូប​បិ​យ​ប័ណ្ណ​អន្តរជាតិ (Forex trading) ជាមួយ​ខ្លួន​លើ​ទឹកប្រាក់​ចំនួន​ប្រមាណ​១.៣៤៧.២៦០ លាន​ដុល្លារ​អា​មេ​រិ​ក (​មួយ​លាន​បី​សែន​ប្រាំពីរ​ពាន់​ពីរ​រយ​ហុកសិប​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​ឲ្យ​ខ្លួន (​ឌី​ម សួន​ណាត​) ធ្វើការ​ជួញដូរ​រូបិយប័ណ្ណ​អន្តរជាតិ​(​លេង​ភាគហ៊ុន​) ។

ដោយ​ក្នុង​នោះ​ឈ្មោះ ឌី​ម សួន​ណាត បាន​អះអាង​ថា និង​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ​ខ្ពស់ ដូច្នេះ​ហើយ​បានជា​ដើមបណ្តឹង​ឈ្មោះ (​គង់ លាក​ឈាង​) សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ ដោយ​ធ្វើការ​ផ្ញើ​ប្រាក់​ឲ្យ​ទៅ​ឈ្មោះ ឌី​ម សួន​ណាត ដែល​មាន​ការិយាល័យ​ក្រុមហ៊ុន​ផ្ទះ​លេខ​៣៤ ផ្លូវ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តាម​រយៈ​ធនាគារ ABA តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ បន្ទាប់​មក​ឈ្មោះ ឌី​ម សួន​ណាត បាន​ទទួល​ប្រាក់​ទាំង​អស់នោះ រួច​ហើយ ក៏​ចេញ​មូល​ប្ប​ទាន​ប័ត្រ​ទុក​ឲ្យ​ដើមបណ្តឹង (​គង់ លាក​ឈាង​) សម្រាប់​ទូទាត់ ។ លុះដល់​ថ្ងៃ កំណត់​ដើមបណ្តឹង​បាន​ទៅ​ធនាគារ ABA ដើម្បី​បើកប្រាក់ ប៉ុន្តែ​គណនី​ធនាគារ​របស់​ឈ្មោះ ឌី​ម សួន​ណាត នៅ​ទីនោះ​គ្មាន​សាច់ប្រាក់​ទេ ។ បន្ទាប់​មក​ដើមបណ្តឹង​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​ឈ្មោះ ឌី​ម សួន​ណាត ជា​ច្រើ​ក​លើក​ដែរ តែ​ឈ្មោះ​ខាងលើ​បាន​បិទ​ទូរស័ព្ទ ដោយ​មាន​ចេតនា​គេចវេស គេចខ្លួន មិន​អាច​ទាក់ទង​បាន ដូច្នោះ​ទើប​ដើមបណ្តឹង សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​លើ​ឈ្មោះ ឌី​ម សួន​ណាត តាម​ផ្លូវច្បាប់ ។

សមត្ត​កិច្ច​បាន​បង្ហើប​ទៀត​ថា ជនជាប់សង្ស័យ​ឈ្មោះ ឌី​ម សួន​ណាត នាយក​ក្រុមហ៊ុន​មួយ​នោះ​នៅ​មាន​ជាប់​បណ្តឹង​ជា​ច្រើន​ទៀត​ដែល​សុទ្ធតែ​រឿង​ចេញ​សែក​ស្អុយ​ប្រហាក់ប្រហែល​គ្នា​ដូច​ដើមបណ្តឹង​នេះ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ