ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​ជនជាតិ​ចិន​ម្នាក់​នេះ​…​ប៉ុនប៉ង​ធ្វើ​អត្តឃា.ត

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​បាន​អន្តរាគមន៍​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​ចង់​លោត​សម្លាប់​ខ្លួន ពី​អគារ​កាស៊ីណូ​មួយ​កន្លែង យីហោ ប៊ី​វិ​ន តាម​បណ្ដោយ​ផ្លូវ​ឯករាជ្យ ស្ថិត​ក្នុង​ក្រុម​2 ភូមិ​4…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​បាន​អន្តរាគមន៍​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​ចង់​លោត​សម្លាប់​ខ្លួន ពី​អគារ​កាស៊ីណូ​មួយ​កន្លែង យីហោ ប៊ី​វិ​ន តាម​បណ្ដោយ​ផ្លូវ​ឯករាជ្យ ស្ថិត​ក្នុង​ក្រុម​2 ភូមិ​4 សង្កាត់​លេខ​4 ក្រុង និង​ខេត្ត​ព្រះ​សីហ​នុ នា​ព្រលប់​ថ្ងៃ​ទី​១៨ កក្កដា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ប្រើ​ពេល​ច្រើន​ម៉ោង​តាម​នីតិវិធី គិត​មក​ដល់​ម៉ោង​ជិត​៨​យប់ ថ្ងៃ​ដដែល​ទើប​សមត្ថកិច្ច​បាន​ឡើង​ទៅ​យក​បុរស​ជនជាតិ​ចិន​រូប​នេះ​ពី​កន្លែង​ដែល​គេ​ចង់​លោត​សម្លាប់​ខ្លួន ចុះ​មក​ក្រោម ហើយ​ភ្លាម​ៗ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​បន្ត ។

សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​បាន​ពី​សាវតា និង​មូលហេតុ​ថា បណ្តាល​មក​ពី​អ្វី​ឡើយ ដោយ​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា រង់ចាំ​សាកសួរ​ចប់ ។ ជនជាតិ​ចិន​ដែល​ប៉ុនប៉ង​ធ្វើ​អត្តឃាត​មានឈ្មោះ SI CHANGMENG អាយុ​២២​ឆ្នាំ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​យុទ្ធ​ការ​ជួយ​សង្គ្រោះ​នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​មាន​កម្លាំង​ចំរុះ​រួម​មាន​សមត្ថកិច្ច​ប៉ូលិស កងរាជអាវុធហត្ថ ក្រុម​សង្គ្រោះ RRC711 រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ