អ្នកស្រុក​ចោទ​ថា «​អាង​មាន​លុយធ្វើរ​បង​អត់​ច្បាប់​»


ខេត្តសៀមរាប៖​ ដីមួយកន្លែងដែលធ្វើរ​បងអត់​ច្បាប់​ ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ចុះ​បិទ​បណ្តោះអាសន្ន ខណៈ​ពលរដ្ឋ​ប្តឹង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៧​​កក្កដា ​ឆ្នាំ​២០១៩ ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុងសៀមរាប ខេត្ត​សៀម រាប ​។

តាម​សម្តី​របស់​លោក មាស ឃុន មេ​ភូមិ​អញ្ចាញ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ មាន​ពលរដ្ឋ​រាយការណ៍​មក​ថា មាន​មនុស្ស​មក​ធ្វើ​របង​រំលោភ លើ​ដី​របស់​គាត់ ហើយ​អត់​មានច្បាប់​ទេ ខណៈ​ពេល​ដែល​គាត់​ក៏​ជិះ​ម៉ូតូ​ចុះ​មក​ដល់ រួច​បាន​សួរ​ទៅ​អ្នក​ធ្វើ​របង​ទាំង​អស់នោះ ដែល​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ កំពុង​ធ្វើ​ស្រាប់ តែ​ពួក​គេ​ទាំងនោះ​ បាន​ឆ្លើយ​របៀប​មើលងាយ អាជ្ញាធរ​មូលដ្ឋាន​ថា បើ​លោក​គ្មាន​លិខិត ឬ ថ្នាក់ដឹកនាំ​យក​ក្រដាស​មក​ឱ្យ​ពួក​គេ​មើល​ទេ ពួក​គេ​មិន​ឈប់​សកម្មភាព​នេះ​ឡើយ​។​

លោក​បាន​បញ្ជាក់​ថា អ្នក​ធ្វើ​របង​ទាំងនោះ ព្រមទាំង​មិន​បាន​ប្រាប់​ឈ្មោះ​ម្ចាស់​ដី​ថែម​ទៀត មាន​តែ​បង្ហាញ​ក្រដាស អាល​ម៉ែត្រ នៅ​ក្នុង​ទូរស័ព្ទ​របស់​ពួក​គេ​ប៉ុណ្ណោះ រួច​ក៏​ដើរ​ចេញ​ធ្វើ​ព្រងើយ​ទៅ​ ។ ចំណែក លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាបបាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ នៅ​រសៀល​ថ្ងៃ​ទី​១៧​​ កក្កដា ​ថា បើ​ពលរដ្ឋ​រាយការណ៍​មក​ជាក់​ស្តែង លោក​សុខចិត្ត​ទទួល​បណ្តោះអាសន្ន​សិន ដើម្បី​ឱ្យ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​សាលាក្រុង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ ដែល​ពលរដ្ឋ​រាយ​ការណ៍​មក​ថា គ្មាន​ច្បាប់​នោះ​។

​លោក​បាន​បញ្ជាក់​ថា បើ​អ្នក​ធ្វើ​របង ចុះ​ទៅ​ឃើញ​ថា អត់​ច្បាប់​ដូច​ពលរដ្ឋ​រាយការណ៍​ពិតមែន ដូច្នេះ​លោក​ត្រូវ​ឱ្យ​ខាង ម្ចាស់​ដី ឬ​អ្នក​ធ្វើ​របង​មក​ដាក់​ពាក្យ​សុំច្បាប់​នៅ​ច្រក​​ចេញ-ចូល​តែ​មួយ​របស់​សាលា ក្រុង ​។ ​

លោក​បាន​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ម្ចាស់​ដី ឬ​មេជាង​សំណង់​ដែល​បាន​មក​សាងសង់​នៅ​ទីតាំង​ដី​ខាង
លើ មិន​ព្រម​មក​ដាក់​ពាក្យសុំ​ច្បាប់ ដូច​លោក​បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ចុះ​ទៅ​ទេ​នោះ លោក​ត្រូវ​តែ​មាន​វិធានការ​ក្តៅឱ្យ​សមត្ថកិច្ច​ចុះ​ទៅ​បិទ​ភ្លាម ឬ​ចាប់​ដាក់គុក ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ដែល​ធ្វើ​របង​លើ​ដី​របស់​ពលរដ្ឋនោះ គឺ​ជា​ដី​បុរី​វប្បធម៌ របស់​អាជ្ញាធរ​អប្សរា​កាន់ កាប់​ពី​ប៉ុន្មាន​ឆ្នាំមុន ដែល​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាត់​មក​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាបផងដែរ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ