ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​អា​ហារ​ 10មុខ​​បង្កើន​ភាព​ឆ្លាត​វៃ​ដល់​ខួរ​ក្បាល

10 ឆ្នាំ មុន

កាល​ពី​ទសវត្សឆ្នាំ​១៩៩០​ ការ​សិក្សា​ទ្រង់​ទ្រាយ​តូច​មួយ​បាន​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​ដែល​និយម​ចូល​ចិត្ត​ស្តាប់​តន្ត្រី​ពី​សតវត្ស​មុន​ៗ​ ខួរ​ក្បាល​មាន​ភាព​ឆ្លាត​វៃ​ខ្លាំង ។ ចាប់​ពី​ពេល​នោះ​មក​ ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រក​ឱ្យ​ឃើញ​ ថា​តើ​អា​ហារ​អ្វី​ខ្លះ​ដែល​ចូល​រួម​ចំណែក​បង្កើន​ភាព​ឆា្លត​វៃ​នេះ ។​ខាង​ក្រោម​នេះ​ជា​អា​ហារ​១០​ប្រ​ភេទ​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា បាន​ជួយ​ឱ្យ​

កាល​ពី​ទសវត្សឆ្នាំ​១៩៩០​ ការ​សិក្សា​ទ្រង់​ទ្រាយ​តូច​មួយ​បាន​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​ដែល​និយម​ចូល​ចិត្ត​ស្តាប់​តន្ត្រី​ពី​សតវត្ស​មុន​ៗ​ ខួរ​ក្បាល​មាន​ភាព​ឆ្លាត​វៃ​ខ្លាំង ។ ចាប់​ពី​ពេល​នោះ​មក​ ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រក​ឱ្យ​ឃើញ​ ថា​តើ​អា​ហារ​អ្វី​ខ្លះ​ដែល​ចូល​រួម​ចំណែក​បង្កើន​ភាព​ឆា្លត​វៃ​នេះ ។​ខាង​ក្រោម​នេះ​ជា​អា​ហារ​១០​ប្រ​ភេទ​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា បាន​ជួយ​ឱ្យ​ខួរ​ក្បាល​ឈាន​ដល់​កម្រិត​កំពូល​ក្នុង​ការ​បំ​ពេញ​មុខ​ងារ​ផ្សេង​ៗ ៖

១- ពពួក​ត្រី​មាន​ខ្លាញ់​ច្រើន ៖
ជាង​ពាក់​កណ្តាល​នៃ​ទម្ងន់​ខួរ​ក្បាល​គឺ​បង្កើត​ឡើង​ដោយ​លី​ពីត​ ហើយ​ជាង​៦០​ភាគ​រយ​នៃ​លីពីត​ទាំង​នេះ​គឺ​​ជា​អា​ស៊ីត​ខ្លាញ់ ​ដែល​ស្ថិត​ក្នុង​គ្រួ​សារ ​​Omega​ ។ ខ្លាញ់​ទាំង​នេះ​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​ចំពោះ​​​ផលិត​កម្ម​និង​អភិវឌ្ឍ​បណ្តា​កោ​សិ​កា​ខួរក្បាល​​ រក្សា​ភាព​​រាវ​នៃ​ភ្នាសកោ​សិ​កា ។ តួ​នា​ទី​សំ​ខាន់​មួយ​ទៀត​របស់​​វា​គឺ​ជួយជំ​រុញ​សកម្ម​ភាព​កោ​សិ​កា​ប្រសាទ ។ ពពួក​ត្រី​សមុទ្រ​ដូចជា សូ​ម៉ុង ធូ​ណា​ស្រស់​និង​សាឌីន​គឺ​ជា​ប្រ​ភព​ខ្លាញ់​ Omega-3 ដែល​ជួយ​សម្រួល​ដល់​អន្តរទំ​នាក់​ទំនង​រវាង​បណ្តាកោ​សិ​កា​ខួរ​ក្បាល ។​ ចូរ​ទទួល​ទាន​ត្រី​ប្រ​ភេទ​នេះ ​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​សប្តាហ៍ ។

២- ផលិត​ផល​កែច្នៃ​ពី​ទឹក​ដោះ​គោ (ទឹក​ដោះ​គោ ហ្វ្រូម៉ា យ៉ា​អួ ) ៖
ផលិត​ផល​ទឹក​ដោះ​គោ​មាន​សារ​ធាតុ​ខ្លាញ់​ផ្តល់​អត្ថ​ប្រ​យោជន៍​យ៉ាង​ពិ​សេស​ចំ​ពោះ​ខួរ​ក្បាល​ ។ ខ្វះ​សារ​ធាតុ​ខ្លាញ់​ក្នុង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​​អាច​បណ្តាលឱ្យ​កើត​មាន​ជំ​ងឺ​ផ្សេង​ៗ​ក្នុង​នោះ  ជំ​ងឺ​ពិការ​ភាព​សរសៃ​ប្រ​សាទ​ (Multiple sclerosis)ជា​ដើម ។ បន្ថែម​ពី​នេះ​ទៀត​ ប្រូ​តេអុីន កាល់​ស្យូម វីតា​មីន D និង​ម៉ា​ញេស្យូម​ក្នុង​ផលិត​ផល​ទាំង​នេះ​ដើរ​តួ​នា​ទី​សំ​ខាន់​ជួយ​បង្កើន​កម្រិត​សកម្ម​ភាព​ខួរ​ក្បាល ។

៣- ថ្លើម​សត្វ ៖
២៥ភាគ​រយ​នៃ​អុក​ស៊ី​សែន​របស់​រាង​កាយ​បាន​ចែក​ទៅឱ្យ​ខួរ​ក្បាល​ ។ សារ​ធាតុ​ដែកគឺ​ជា​តម្រូវ​ការ​ចាំ​បាច់​ដើម្បី​បញ្ជូន​អុក​ស៊ី​សែន​ទៅ​ខួរ​ក្បាល​តាម​រយៈ​អេម៉ូ​ក្លូ​ប៊ីន​ឈាម ហើយ​ថ្លើម​គឺ​ជា​អា​ហារ​ដែល​ផ្ទុក​ដោយ​សារ​ធាតុ​នេះ ។ លើស​ពី​នេះ ថ្លើម​ក៏​មាន​ផ្ទុក​វីតា​មីន​ក្រុម Bផងដែរ ។ តាំង​ពី​ទសវត្ស​ឆ្នាំ ១៩៩០​មក បណ្តា​វីតា​មីន​ក្រុម​ Bមាន​ដូចជា​ B1, B6, B9និង B12ត្រូវ​គេ​ដឹង​ថា​ ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​មុខ​ងារ​យល់​ដឹង​របស់​ខួរ​ក្បាល ។

៤- ពពួក​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ៖
គ្រាប់​ធញ្ញជាតិ​មាន​ដូចជា​ស្រូវសាឡី ស្រូវ​ធម្ម​តា​….សម្បូរ​ទៅ​ដោយ​សារ​ធាតុ​សរសៃ ។ តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​បាន​បង្ហាញ​ថា ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​សារ​ធាតុ​សរសៃ ​កាត់​បន្ថយ​​ហា​និភ័យ​មុខ​ងារ​យល់​ដឹង​របស់​ខួរ​ក្បាល ។ ជា​ទូ​ទៅ​ដើម្បី​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ គេ​មិន​គួរ​ទទួល​ទាន​អា​ហារ​នេះ​​មួយ​មុខ​តែ​ឯង​នោះ​ទេ​ ។

៥- សាច់​ក្រ​ហម​គ្មាន​ខ្លាញ់ ៖
ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ឆ្នាំ​២០១១​បាន​បង្ហាញ​ថា ស្ត្រី​សុខ​ភាព​ល្អ​ដែល​មាន​កម្រិត​សារ​ធាតុ​ដែក​​ក្នុង​ចំណោម​គ្រប់​គ្រាន់​ ខួរ​ក្បាល​មាន​ភាព​វៃ​ឆ្លាត​និង​រហ័ស​រហួន​ជាង​អ្នក​ដែល​មាន​សារ​ធាតុ​ដែក​ទាប ។ សារ​ធាតុ​ដែក​មាន​នា​ទី​ដឹក​ជញ្ជូនខ្យល់​អុក​ស៊ី​សែន​ចែក​ចាយ​ក្នុង​រាង​កាយ​និង​ទៅ​កាន់​ខួរ​ក្បាល ហើយ​សាច់​ក្រ​ហម​ជា​ពិ​សេស​សាច់​គោ​ ជា​ប្រ​ភព​ដ៏​សម្បូរ​បែប​នៃ​សារ​ធាតុ​នេះ ។ កង្វះ​ខាត​សារ​ធាតុ​ដែក​ក្នុង​របប​អា​ហារ​អាច​កាត់​បន្ថយ​សមត្ថ​ភាព​ដឹក​ជញ្ជូនអុក​ស៊ី​សែន​របស់​ឈាម​ បណ្តាល​ឱ្យ​ថយ​ចុះ​បរិមាណ​អុក​ស៊ី​សែន​ក្នុង​ខួរ​ក្បាល ។

៦- ស៊ុត ៖
ស៊ុត​​ផ្ទុ​ក​​ទៅ​ដោយ Phos​pholipids​និង lecithinជា​ផ្នែក​សំ​ខាន់​ប្រ​មូល​ផ្តុំ​ភ្នាសកោ​សិ​កា​ខួរ​ក្បាល​ ។ ក្រៅ​ពី​នេះ ស៊ុត​សម្បូរ​ទៅ​ដោយ​ប្រូ​តេអុីន​និង​អា​ស៊ីត​អា​មី​ណូ​ ។

៧- បន្លែ​ស្ពៃ​ស្លឹក​ម្យ៉ាងឈ្មោះ Spinach ៖
ដូចបន្លែ​ស្លឹក​ផ្សេង​ទៀត​ដែរ Spinachផ្ទុក​សារ​ធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង​មានដូច​​ជា វីតា​មីន និង​អា​ស៊ីត​ហ្វូលិក​ជា​ដើម ។

៨-​ ពពួក​បង្គា បង្កង ក្តាម ខ្យង ខ្ចៅ​និង​ងាវ ៖
ចូរ​ចង់់​ចាំ​ថា អា​ហារ​ដែល​អ្នក​ទទួល​ទាន​គឺ​​​​មាន​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​ទៅ​លើ​សកម្ម​ភាព​ខួរ​ក្បាល ។ ទទួល​ទាន​ពពួក​អាហារ​​ទាំង​នេះ​ពិត​ជា​អាច​​ជួយ​កែ​​លំម្អ​​ដល់​អា​រម្មណ៍​និង​រក្សា​ចិត្ត​ឱ្យ​ក្លៀវ​ក្លា​ជា​និច្ច ។

៩- ចេក​ទុំ ៖
ម៉ាញេស្យូម​ដ៏​សម្បូរ​បែប​ក្នុង​ផ្លែ​ចេក​គឺ​ជា​រ៉ែ​យ៉ាង​សំ​ខាន់​មួយ​ មាន​នា​ទី​​បញ្ជូន​រលក​សញ្ញា​សរ​សៃ​ប្រ​សាទ ។ ចំណែក​វីតា​មីន B6 វិញ​ក៏​សំ​ខាន់​ណាស់​ដែរចំពោះ​សុខ​ភាព​ខួរ​ក្បាល ។

១០- ផ្លែ​ប៊័រ ៖
ប៊័រ​ជា​ផ្លែ​ឈើ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ខួរ​ក្បាល​ ក៏​ព្រោះ​សារ​ធាតុ​ប្រេង​របស់​វា​បាន​ជួយ​សម្រួល​ដល់​លំ​ហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល ។ បន្ថែម​ពី​​​នេះទៀត​ វា​ជួយ​ឱ្យ​សម្ពាធ​ឈាម​ថយ​ចុះ​ ៕