ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​កណ្តាល​អង្គុយ​ធ្វើ​ការ​ច្រើន​ម៉ោង​ប្រ​ឈម​ខ្ពស់​នឹង​ជំ​ងឺ​បេះ​ដូង

10 ឆ្នាំ មុន

ការរក​ឃើញ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ក្នុង​​ព្រឹត្តិ​បត្រ​អា​​មេរិក​​ឈ្មោះ​ P​reventive Medicineកាល​ពី​​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​ចំ​ណាយ​ពេល​ច្រើន​អង្គុយ​ធ្វើ​ការ ​ប្រ​ឈម​ខ្ពស់​នឹង​បញ្ហា​សុខ​ភាព​មួយ​ចំ​នួន​ មិន​ថា​ជា​ពួក​គេ​ទាំង​នោះ​ហាត់​ប្រាណ​ច្រើន​ប៉ុន​ណា​​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​ ។

ការរក​ឃើញ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ក្នុង​​ព្រឹត្តិ​បត្រ​អា​​មេរិក​​ឈ្មោះ​ P​reventive Medicineកាល​ពី​​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​ចំ​ណាយ​ពេល​ច្រើន​អង្គុយ​ធ្វើ​ការ ​ប្រ​ឈម​ខ្ពស់​នឹង​បញ្ហា​សុខ​ភាព​មួយ​ចំ​នួន​ មិន​ថា​ជា​ពួក​គេ​ទាំង​នោះ​ហាត់​ប្រាណ​ច្រើន​ប៉ុន​ណា​​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​ ។

ការ​ពិ​សោធ​​តាម​ដាន​អស់​រយៈ​ពេល​១២ឆ្នាំ​ទៅ​លើ​ស្ត្រី​អស់​រដូវ​ចំ​នួន​៩៣០០០​នាក់​បាន​រក​ឃើញ​ថា អ្នក​ដែល​គ្មាន​សកម្ម​ភាព​រាង​កាយ​ច្រើន​ជាង​១១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ១២ភាគ​រយ​ប្រ​ឈម​នឹង​ការ​ស្លាប់​មុន​អា​យុ​ធៀប​ទៅ​នឹង​អ្នក​ដែល​គ្មាន​សកម្ម​ភាព​៤ម៉ោង​ឬតិច​ជាង ។ បន្ថែម​ពី​នេះ​ទៀត អ្នក​ទាំង​នោះក៏​​ប្រ​ឈម​នឹង​ការ​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​ ២៧​ភាគ​រយ ព្រម​ទាំង​ជំ​ងឺ​មហារីក​ ប្រ​ឈម​១/៥ផងដែរ​ ។

វេជ្ជ​បណ្ឌិត Rebecca Seguin អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Cornell University ទី​ក្រុង​ញូវ​យ៉ក សហរដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា ៖«ជា​ការ​សន្និដ្ឋាន​ចុង​ក្រោយ​គឺ​ថា ប្រ​សិន​ជា​អ្នក​មាន​ទម្ងន់​ខ្លួន​ធម្ម​តា ​ហើយ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ជាប់​ជា​ប្រ​ចាំ​ផងនោះ​ អ្នក​នឹង​គេច​ផុត​ពី​​ហា​និភ័យ​ដូច​បាន​រៀប​រាប់​ក្នុង​ការ​សិក្សា​ បើទោះ​ជា​អ្នក​ ក្នុង​មួយ​ថ្ងៃ​ៗចំ​ណាយ​ពេល​ច្រើន​អង្គុយ​ក៏​ដោយ »។

លោក​ស្រី​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា ស្ត្រី​ចាប់​ផ្តើម​ចុះ​ថយ​​សាច់​ដុំ​​​ នៅ​ពេល​ឈាន​ចូល​​អា​យុ​៣៥​ឆ្នាំ​ គឺ​ជា​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​ពន្លឿន​ដោយ​ដំណើរ​អស់​រដូវ​ ។ ការ​ចំ​ណាយ​​ពេលវេលា​ច្រើន​អង្គុយ​ក្នុង​ការិ​យា​ល័យ​ឬ​មើល​ទូរ​ទស្សន៍​​ពិត​ជា​រឿង​ពិ​បាក​ក្នុង​ការរក្សា​បាន​នូវ​កម្លាំង​រាង​កាយ​ជា​ពិ​សេស​គឺ​ក្រោយ​ពេល​ដែល​​បាន​បាត់​បង់​ទៅ​ហើយ​នោះ ។ ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ​ជា​ពិ​សេស​ ការ​ហាត់​ប្រាណ​លើក​ទម្ងន់​និង​ប្រ​ភេទ​លំ​ហាត់​ប្រាណ​បង្កើន​សាច់​ដុំ​ផ្សេង​ទៀត​គឺ​ជា​មធ្យោ​បាយ​ល្អ​មួយ​ ប្រ​ឆាំង​នឹង​ការ​ចុះ​ថម​ថយ​ឬ​បាត់​បង់​កម្លាំង​សាច់​ដុំ​ ។ លោក​ស្រី​បាន​បន្ថែម​ថា ៖«ស្ត្រី​វ័យ​កណ្តាល​ឬ​វ័យ​ក្មេង​ គួរ​ចាប់​យក​ទម្លាប់​ងាយ​ៗ​ តែ​បាន​ផល​ច្រើន​ ដោយ​ប្រ​សិន​ជាពួក​គេ​ស្ថិត​ក្នុង​ការិ​យា​ល័យ​ ពួក​គេ​គួរ​​ឆ្លៀត​ពេល​ក្រោក​ដើរ​ជា​រឿយ​ៗ​ »៕