ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ហាត់​ប្រាណ​លើក​ទម្ងន់​និង​អ៊ែរ៉ូ​ប៊ិក​កាត់​បន្ថយ​​ហានិភ័យ​ពី​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ-2​​បាន​ជិត​ពាក់​កណ្តាល​

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ ​Harvard​ University​ ប្រ​ទេស​អង់​គ្លេស​បាន​រក​ឃើញ​ថា ឱកាស​កើត​​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​-២ជា​ពិ​សេស​ទៅ​លើ​​ស្ត្រី​​អាច​ទប់​ស្កាត់​បាន​ចន្លោះ​ពី​៣០​ភាគ​រយ​ទៅ៤០​ភាគ​រយ​ដោយ​គ្រាន់​តែ​ហាត់​ប្រាណ​ឱ្យ​បាន​៣​ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍ ។ ប្រ​សិន​ជា​ហាត់​ប្រាណ​ត្រឹម​កន្លះ​ម៉ោង​៧​ថ្ងៃ​ក្នុង​មួយ​សប្តា​ហ៍​ គេ​អាច​កាត់​បន្ថយ​​ហា​និ​ភ័យ​បាន​១៣​ភាគ​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ ​Harvard​ University​ ប្រ​ទេស​អង់​គ្លេស​បាន​រក​ឃើញ​ថា ឱកាស​កើត​​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​-២ជា​ពិ​សេស​ទៅ​លើ​​ស្ត្រី​​អាច​ទប់​ស្កាត់​បាន​ចន្លោះ​ពី​៣០​ភាគ​រយ​ទៅ៤០​ភាគ​រយ​ដោយ​គ្រាន់​តែ​ហាត់​ប្រាណ​ឱ្យ​បាន​៣​ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍ ។ ប្រ​សិន​ជា​ហាត់​ប្រាណ​ត្រឹម​កន្លះ​ម៉ោង​៧​ថ្ងៃ​ក្នុង​មួយ​សប្តា​ហ៍​ គេ​អាច​កាត់​បន្ថយ​​ហា​និ​ភ័យ​បាន​១៣​ភាគ​រយ ។

​ការ​ពិ​សោធ​លើស្ត្រី​ចំ​នួន​១០​ម៉ឺននាក់​បាន​បង្ហាញ​​​ថា ការ​ហាត់​ប្រាណ​អ៊ែរ៉ូ​ប៊ិក​មាន​ដូចជា ដើរ​ញាប់ រត់​យឺត​ឬ​លឿន​ ហែល​ទឹក ធាក់​កង់​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​១៥០​នា​ទី​ក្នុង​មួយ​សប្តាហ៍​ ឬ​ក៏​លើក​ទម្ងន់​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​១​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ផ្តល់​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​-២​បាន​យ៉ាង​ល្អ​ប្រ​សើរ​បំ​ផុតពោល​គឺ​អាច​កាត់​បន្ថយ​ហា​និភ័យ​បាន​ដល់​ទៅ​១/៣ ។

តាម​រយៈ​ព្រឹត្តិ​បត្រ PLOS Medicine ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​គូស​បញ្ជាក់​ថា ៖«ការ​សិក្សា​របស់​​យើង​លើក​នេះ​បាន​បង្ហាញ​ថា ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​សកម្ម​ភាព​​ដែល​នាំ​ឱ្យ​សាច់ដុំ​​កម្រើក​ តឹង​ណែន​និង​សកម្ម​ភាព​ដូច​ជា​ លើក​ដៃ​ លើក​ជើង​​ពត់​ពេនដង​ខ្លួន​គឺ​ជាប់​ទាក់​ទងនឹង​ការ​ធ្វើ​ឱ្យ​ថយ​ចុះ​ហា​និភ័យ​ កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ-២ ។​ ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​សកម្ម​ភាព​ទាំង​អ៊ែរ៉ូ​ប៊ិក​ MVPA(ប្រើ​កម្លាំង​មធ្យម​និង​ប្រើ​កម្លាំង​ខ្លាំង​)​និង​ទាំង​សកម្ម​ភាព​នាំ​ឱ្យ​សាច់​ដុំ​តឹង​ណែន(លើក​ទម្ងន់ ឬ​អា​វ៉ង់​)​​គឺ​សុទ្ធ​តែ​ធ្វើ​ឱ្យ​ថយ​ចុះ​យ៉ាង​ពិត​ប្រា​កដ​នូវ​ហា​និភ័យ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​-២​ចំពោះ​ស្ត្រី​វ័យ​កណ្តាល​ និង​វ័យ​ចាស់ »។

យោង​តាម​សមាគម​ជំ​ងឺ​ទឹក​នោម​អង់​គ្លេស​ឱ្យ​ដឹង​ថា ចំពោះ​​​បុគ្គល​ធាត់​ៗ​ដែល​អាច​បញ្ចុះ​ទម្ងន់​ខ្លួន​បាន​១គី​ឡូ​ក្រាម​គឺ​មានន័យ​ថា គេ​អាច​កាត់​បន្ថយ​ហា​និភ័យ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​បាន​១៥​ភាគ​រយ ។ វេជ្ជ​បណ្ឌិត Richard Elliott អ្នក​នាំ​ពាក្យរបស់​សមាគម​ ​បាន​ថ្លែង​ថា ៖«បើ​ទោះ​ជា​ ការ​សិក្សា​លើក​នេះ​ផ្តោត​សំខាន់​ទៅ​លើ​តែ​ស្ត្រី ​​ប៉ុន្តែ​វា​ក៏​​ជា​សារ​ដ៏​ច្បាស់លាស​់មួយ​ដែល​បង្ហាញ​ថា បែបបទ​រស់​នៅ​ប្រ​​ចាំ​ថ្ងៃ​ពេញ​ដោយ​សកម្ម​ភាព​ ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​​ហានិភ័យ​ពី​ជំ​ងឺ​ដ៏​រ៉ាំ​រ៉ៃ​មួយ​នេះ​បាន​ ​។ ​សព្វ​ថ្ងៃ យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា មធ្យោ​បាយ​​ល្អ​តែ​មួយ​គត់​ដើម្បី​​​ទប់​ស្កាត់​ជំ​ងឺ​ទឹក​នោម​ផ្អែម​គឺ​ ​រក្សា​​ទម្ងន់ខ្លួន​ឱ្យ​ស្ថិត​ក្នុង​កម្រិត​សុខ​ភាព​តាម​​​រយៈ​​ការ​​ទទួល​​ទាន​​របប​​អា​ហារ​ផ្តល់​អត្ថ​ប្រ​យោជន៍​សម្រាប់​រាង​កាយ​និង​ហាត់​ប្រាណ​ជា​ប្រ​ចាំ​ទៀង​ទាត់ »៕