ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិ​ភោគ​សាច់​អាំង​ដោយ​ភ្លើង​ផ្សែង​​ខ្លាំង​អាច​បង្ក​​ទៅ​ជា​ជំ​ងឺ​មហារីក​​

10 ឆ្នាំ មុន

យោង​តាម​របាយ​ការ​ណ៍​នៃការ​សិក្សា​​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា មាន​សារ​ធាតុ​​គី​មី​​ច្រើន​​​បង្ក​ឱ្យ​ទៅ​ជា​មហារីក​​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាច់​អាំង​និង​ផ្សែង​ចេញ​ពី​បំពង់​បង្ហុយ​រថយន្ត ។ របាយ​ការ​ណ៍​នោះ​បាន​បញ្ជាក់​ថា ​សមាស​​ធាតុ​ដែល​មាន​ឈ្មោះ​​ អុី​ដ្រូ​កា​បូន​អា​រ៉ូ​ម៉ា​ទិក​ ប៉ូ​លី​សាយ​ឃ្លិកឬ​ហៅ​ថា PAHs ​​​អាច​ធ្វើ​ឱ្យ​​មាន​ការ​ផ្លាស់​ប្តូរ​និង​បំ​ផ្លាញ​ដល់​បណ្តា​កោ​សិ​កា​ DNA ដែល​អាច​បង្ក​ឱ្យ​

យោង​តាម​របាយ​ការ​ណ៍​នៃការ​សិក្សា​​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា មាន​សារ​ធាតុ​​គី​មី​​ច្រើន​​​បង្ក​ឱ្យ​ទៅ​ជា​មហារីក​​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាច់​អាំង​និង​ផ្សែង​ចេញ​ពី​បំពង់​បង្ហុយ​រថយន្ត ។ របាយ​ការ​ណ៍​នោះ​បាន​បញ្ជាក់​ថា ​សមាស​​ធាតុ​ដែល​មាន​ឈ្មោះ​​ អុី​ដ្រូ​កា​បូន​អា​រ៉ូ​ម៉ា​ទិក​ ប៉ូ​លី​សាយ​ឃ្លិកឬ​ហៅ​ថា PAHs ​​​អាច​ធ្វើ​ឱ្យ​​មាន​ការ​ផ្លាស់​ប្តូរ​និង​បំ​ផ្លាញ​ដល់​បណ្តា​កោ​សិ​កា​ DNA ដែល​អាច​បង្ក​ឱ្យ​ទៅ​ជា​ជំ​ងឺ​មហារីកបាន​ ។

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​​វិទ្យា​ល័​យ Or​egon State University ​សហ​រដ្ឋ​​អា​មេរិក​បាន​រក​ឃើញ​សមាស​ធាតុ​ថ្មី​ខាង​លើ​ដែល​ផលិត​ដោយ​ប្រតិ​កម្ម​គី​មី​មួយ​ប្រ​ភេទ មាន​នៅ​ក្នុង​​បំពង់​ផ្សែង​យានយន្ត​ឬ​សាច់​អាំង​គឺ​មាន​ចំ​នួន​សារ​ធាតុ​បង្កឱ្យ​ទៅ​ជា​មហារីក​ច្រើន​ជាង​​៤០០​ដង​ ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​បាន​និយាយ​ថា សមាស​​ធាតុ​​ អុី​ដ្រូ​កា​បូន​អា​រ៉ូ​ម៉ា​ទិក​ ប៉ូ​លី​សាយ​ឃ្លិកឬ​ហៅ​ថា PAHs​​​បាន​កកើត​ពី​ធម្ម​ជាតិ​ក្រោយ​ពី​មាន​ចំ​ហេះ​​ចង្ក្រាន​ដុត​អុស​ ​ម៉ា​ស៊ីន​រថយន្ត​ ​បារី​ឬ​ពី​រោង​ចក្រ​ថាម​ពល​ដើរ​​ដោយ​ធ្យូង​ថ្ម​ ៕