ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺ​ថ្ងៃ​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​រសមត្ថ​ភាព​ផ្តល់​កំណើត​និង​​កាត់​បន្ថយហានិភ័យ​មហារីក​ដោះ​​​ដល់​ 50ភាគរយ

10 ឆ្នាំ មុន

ការ​រក​ឃើញដោយ​​​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ Medical University of Grazរបស់​ប្រ​ទេស​អូ​ទ្រីស​​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ European Journal of Endocrinology​ បាន​បង្ហាញ​ថា គូស្វា​មី​ភរិ​យា​ដែល​ចង់​បាន​កូន​ គួរតែ​សម្រាក​លំ​ហែកាយ​ក្រោម​ពន្លឺ​ថ្ងៃ​ ។ការ​សិក្សា​ពិ​សោធ​​លើ​មនុស្ស​ប្រមាណ​ជា​ ២៣០០​នាក់​​រក​ឃើញ​ថា ពន្លឺ​ថ្ងៃ​ជួយជំរុ​ុញ​សមត្ថ​ភាព​ផ្តល់​កំណើត​ទាំង​

ការ​រក​ឃើញដោយ​​​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ Medical University of Grazរបស់​ប្រ​ទេស​អូ​ទ្រីស​​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ European Journal of Endocrinology​ បាន​បង្ហាញ​ថា គូស្វា​មី​ភរិ​យា​ដែល​ចង់​បាន​កូន​ គួរតែ​សម្រាក​លំ​ហែកាយ​ក្រោម​ពន្លឺ​ថ្ងៃ​ ។ការ​សិក្សា​ពិ​សោធ​​លើ​មនុស្ស​ប្រមាណ​ជា​ ២៣០០​នាក់​​រក​ឃើញ​ថា ពន្លឺ​ថ្ងៃ​ជួយជំរុ​ុញ​សមត្ថ​ភាព​ផ្តល់​កំណើត​ទាំង​បុរស​និង​ស្ត្រី​តាម​រយៈ​ការ​បង្កើន​កម្រិត​វី​តា​មីន D​ក្នុង​ឈាម ។​​

តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ វី​តា​មីន D​ដែល​គេ​ស្គាល់​ថា​ជា​វីតា​មីន​កើត​ដោយ​ពន្លឺ​ថ្ងៃ​ គឺ​ជា​គន្លឹះ​ដ៏​សំ​ខាន់​មួយ​ជួយ​ធ្វើ​ឱ្យ​មាន​តុ​ល្យ​ភាព​អ័រ​ម៉ូន​ភេទ​របស់​មនុស្ស​ស្រី​ និង​ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​រ​ទាំងគុណ​ភាព​និង​បរិ​មាណ​ទឹក​កាម​របស់​បុ​រស​ ។​

​របក​គំ​ហើញ​វេជ្ជ​សាស្ត្រ​នៅ​ពេល​នេះ​មាន​ន័យ​ថា គូ​ស្វា​មី​ភរិយា​មួយ​ចំនួន​អាច​នឹង​មិន​ចាំ​បាច់​ស្វែងរក​ការ​​ព្យាបាល​ជំ​ងឺ​គ្មាន​កូន​នោះ​ទេ ​។ ជំ​នួស​មក​វិញ​ ពួក​គេ​អាច​ចំ​ណា​យ​ពេល​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ជា​ការល្អ​ជាង​ ។​ ចំពោះ​ស្ត្រី វី​តា​មីន Dអាច​ជួយ​បង្កើន​កម្រិត​អ័រ​ម៉ូន​ភេទ​ progesterone​កើន​ដល់​១៣​% ខណៈ​​អ័រម៉ូន​ភេទ​​oestrogenដល់២១% ។ បន្ថែម​ពី​លើ​នេះ​ទៀត វា​ជួយ​ធ្វើ​ឱ្យ​រៀប​រយ​និង​ទៀត​ទាត់​នូវ​ដំ​ណើរ​​​រដូវ​ក៏​ដូចជា​ធ្វើ​ឱ្យ​មាន​ការ​ចាប់​កំណើត​​ ។

​ចំពោះ​បុ​រស​វិញ​ វី​តា​មីន​ D​បាន​មក​ពី​ពន្លឺ​ថ្ងៃ​មាន​សារៈ​សំ​ខាន់​ណាស់​ក្នុង​ការ​ជួយ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​សុខ​ភាព​នូវ​គ្រាប់​(Nucleus) ទឹក​កាម​នី​មួយ​ៗ​ ។ លើ​ស​ពី​នេះ​ទៀត​ ​វា​ក៏​ជួយ​បង្កើន​កម្រិត​អ័រ​ម៉ូន​ភេទ​ឈ្មោល​ testosterone, ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​រកាម​តម្រេក​របស់​បុរស​ផង​ដែរ ។​​
បើ​ទោះ​ណា​វីតា​មីន D​អាច​ទទួល​បាន​តាម​រយៈ​ការ​ទទួល​ទាន​ត្រី​សម្បូរ​​ខ្លាញ់ ស៊ុត​និង​ថ្លើម​សត្វ​ក៏​ដោយ  តែ​មាន​បរិ​មាណ​តិច​តួច​ប៉ុណ្ណោះ​ ។ ប្រមាណ​ជា​៨០​ភាគ​រយ​នៃ​វីតា​មីន​ Dដែល​​រាង​កាយ​មាន​គឺ​បាន​មក​ពី​ពន្លឺ​​ថ្ងៃ​ដែល​ស្រូប​ដោយ​ស្បែក​ ។

​លោក​ស្ត្រី​វេជ្ជ​បណ្ឌិត Elisabeth​Lerchbaum  សាស្ត្រា​ចារ្យ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​​សង្ក​ត់​ធ្ងន់​ថា បើ​ទោះ​ជា​​ថា ពន្លឺ​ថ្ងៃ​មាន​សមត្ថ​ភាព​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​ការ​បង្ក​កំណើត​  ​ប៉ុន្តែ​ បណ្តា​គូ​ស្វា​មី​ភរិ​យា​ទាំង​ឡាយ​មិន​ត្រូវ​ស្ថិត​ក្រោម​ពន្លឺ​ថ្ងៃ​ច្រើន​ម៉ោង​នោះ​ដែរ​ ដ្បិត​វា​អាច​នឹង​ធ្វើ​ឱ្យ​កើត​​ម​ហា​រីក​ស្បែក ។ លោក​ស្រី​បន្ត​ថា​៖«គេ​អាច​ចំ​ណាយ​ពេល​សំ​ដិល​ខ្លួន​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ឬក៏​លេប​វីតា​មីនD មួយ​ណា​ក៏​បាន​ដែល​គេ​យល់​ថា​មាន​សុ​វត្ថិ​ភាព​និង​ចំណាយ​អស់​ប្រាក់​​តិច​»។

ដោយ​ឡែក​ តាម​​​ការ​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​កា​ណា​ដា​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ចំណាយ​ពេល​៣ម៉ោង​ក្នុង​១ថ្ងៃ​នៅ​ក្រោម​ពន្លឺថ្ងៃ​អាចជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​មហា​រីក​ដោះ​បាន​ដល់​ទៅ​៥០​ភាគ​រយ​ ។

ការ​ធ្វើ​តេស្តនៅ​ក្នុង​មន្ទី​រ​ពិ​សោធន៍​បង្ហាញ​ថា បណ្តា​កោ​សិកា​ដោះ​មាន​សមត្ថភាព​បំលែង​វី​តា​មីន​​Dឱ្យ​ទៅ​ជា​អ័រម៉ូន​មួយ​ប្រភេទ​ដែល​អាច​
ប្រ​ឆាំង​ជំ​ងឺ​មហារីក​បាន​ ។​ ការ​ប្រៀប​ធៀប​​​អ្នក​​​​កើត​ជំ​ងឺ​មហារីក​ដោះ​៣១០១នាក់​ជា​មួយ​នឹង​បណ្តា​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​៣៤៧១នាក់​  បានបង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​បាន​ត្រូវ​កាំ​រស្មី​យូវី​របស់​ព្រះ​អាទិត្យ​យ៉ាងតិច​២១​ម៉ោង​ក្នុង​មួយ​សប្តាហ៍​កាល​វ័យ​ជំ​ទង់​ ​​ប្រឈម​នឹង​ជំ​ងឺ​មហារីក​ដោះ​តែ​២៩​%​ប៉ុណ្ណោះ​ ធៀប​ទៅ​នឹង​អ្នក​ដែល​ប៉ះ​ជា​មួយ​ពន្លឺ​ថ្ងៃ​តិច​ជាង​១ម៉ោង​ក្នុង​១ថ្ងៃ​ ។ សម្រាប់​បណ្តា​ស្ត្រី​ដែល​បាន​ចំ​ណាយ​ពេល​ច្រើន​ត្រូវ​ពន្លឺ​ថ្ងៃ​ក្នុង​វ័យ​៤០​និង​៥០​ឆ្នាំ​ អត្រា​ប្រឈម​ធ្លាក់​ចុះ​២៦​% ។

ចំពោះ​បុរស​វិញ​ គេ​បាន​រក​ឃើញ​ថា អ្នក​ដែល​​ប៉ះ​ត្រូវ​ពន្លឺ​ថ្ងៃ​ញឹក​ញាប់​ ​​ប្រឈម​តិច​បំ​ផុត​នឹង​​ជំងឺ​គាំង​បេះ​ដូង​ ព្រម​ទាំង​ជំ​ងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល ​៕