ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផៃ ស៊ី​ផា​ន ៖ ទ​ង្វើ​សម រ​ង្ស៊ី និង​ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​ឲ្យ​អា​មេ​រិ​ក​ប្រឆាំង​កម្ពុជា គឺជា​ពួក​បំផ្លាញ​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន បាន​ហៅ​ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី និង​គូកន​មួយ​ចំនួន ព្រមទាំង​ពលរដ្ឋ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន បាន​ហៅ​ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី និង​គូកន​មួយ​ចំនួន ព្រមទាំង​ពលរដ្ឋ​ខ្មែរ -​អា​មេ​រិ​កាំ​ង ដែល​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដើម្បី​ឲ្យ​អា​មេ​រិ​ក​ប្រឆាំង​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា គឺជា​ពួក​បំផ្លាញ​ជាតិ​ទៅ​វិញ​ទេ មិនមែន​ធ្វើ​ឡើង ដើម្បី​ជាតិ ដូច​ពួក​គេ​អះអាង​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បន្ទាប់​ពី​លោកស្រី មួរ សុខ​ហួរ អតីត អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ជំនិត​របស់​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដ​នេះ​ឲ្យ​ដឹង​ថា «​លោក​ប្រធាន​ស្តីទី​សម រ​ង្ស៊ី ខ្ញុំ​ជាមួយ​លោក​តំណាងរាស្ត្រ ស្ទី​វ ឆា​បុត លោក​តំណាងរាស្ត្រ អា​ឡាន់ ឡូ​វ៉ា​ន់ ថ​ល តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​បាន​ចូលរួម​ជាមួយ​ពលរដ្ឋ​ខ្មែរ​- អា​មេ​រិ​កាំ​ង​ធ្វើ​បាតុកម្ម នៅ​មុខ​វិមាន​រដ្ឋ​សភាជាតិ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើការ​ទាមទារ​ឲ្យ​អា​មេ​រិ​ក​ប្រឆាំង​នឹង​របប​ផ្តាច់​ការ ហ៊ុន សែន ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ និង​ឲ្យ​មានការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ។

យ៉ាងណា​ក្តី​រាល់​ការ​ទាមទារ​នេះ ត្រូវ​បាន​លោក ផៃ ស៊ី​ផា​ន តប​ទៅ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនបាច់​ស្តា​ទេ ព្រោះ​មានដំណើរ​ការ​ល្អ​ហើយ ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម ។ លោក​ថា អ្នកចូលរួម​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​អា​មេ​រិ​ក​ប្រឆាំង​កម្ពុជា​មិន​ដល់​២០០​នាក់​ទេ ។ លោក​បាន​ហៅ​បាតុកម្ម​នោះ​ថា ជា​បាតុកម្ម​ខ្យល់​ប៉ុណ្ណោះ គឺ​គ្មាន​ទម្ងន់​អ្វី​មក​កៀប​ស ង្ក​ត់ម​កលើ​កម្ពុជា​ឡើយ ។ លោក​អ្នកនាំពាក្យ​បន្ថែម​ថា កម្ពុជា​បាន​ដើរ​លើ​ផ្លូវត្រូវ ប៉ុន្តែ​ក្រុម​នោះ​ទៅ វិញ​ទេ ដែល​មិន​មក​ចូលរួម​ចំណែក​រួមសុខទុក្ខ​ជាមួយ​ពលរដ្ឋ​កម្ពុជា គឺ​បាន​តែ​ស្រែក​ពី​ក្រៅប្រទេស​មក​ដោយ​ឥតប្រយោជន៍ ។ អ្នកនាំពាក្យ​រាជ្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​បាន​ប្រមូល​គៀងគរ​ខ្មែរ​គ្រប់​ទិស​ទី​ឲ្យ​មានការ​រួបរួម ដើម្បី​ជាតិ និង​ជា​ធនធាន​របស់​សង្គម​ជាតិ ។ ប៉ុន្តែ​ជា​ពួក​គេ មក​នាំ​គ្នា​បំផ្លាញ​ជាតិ​ទៅ​វិញ ហើយ​ពួក​គេ​មិនមែន​ជា​ធនធាន ដើម្បី​ជួយ​កសាង​ជាតិ​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​រំលឹក​ពី​អតីតកាល​ថា ពួក​គេ​មិន​ហ៊ាន និយាយ​មួយ​ម៉ាត់​នៅ​ពេល​កងកម្លាំង​របស់​ថៃ​ដែល​ដឹកនាំ​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ី វី​ចា​ជីវ៉ា ចូល​វាយ​លូក​ប្រាសាទព្រះវិហារ ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ទណ្ឌិត​រត់ចោលស្រុក និង​បរិវារ​សប្បាយ​ណាស់ ពេល​ឃើញ​បរទេស​សម្លាប់​ខ្មែរ ។ លោក​បន្ត​ថា នេះ​ជា​ទ​ង្វើ​ក្បត់ជាតិ​របស់​មេក្រុម​ឧទ្ទាម​ក្រៅច្បាប់ ជា​ការ​បិទផ្លូវ​មិន​អាច​ចូល​ស្រុក​បាន ។ លោក​បន្ថែម​ប្រជាជន​កម្ពុជា​ជិត​កន្លះ​នគរ​លែង​មាន​ជំនឿ​លើ​មេក្រុម​ឧទ្ទាម​ក្រៅច្បាប់​ហើយ ចំណែក​មេ​បក្ស​ប្រឆាំង​ថា មាន​ប្រជាជន​កន្លះ​នគរ​គាំទ្រ​ខ្លួន​នោះ គឺ​លែង​មាន​កន្លះ​នគរ​ទៀត​ហើយ នៅ​សល់​តិចតួច​បំផុត​ដែល​ងប់​ង​ល់​នឹង​ការ​ភូតភរ​របស់​មេ​ខ្លួន ។

ទាក់ទិន​នឹង​ការ​ស្នើ​ច្បាប់​របស់​សភា​អា​មេ​រិ​ក​វិញ ត្រូវ​លោក​ផៃ ស៊ី​ផា​ន បាន​លើក​ឡើង​ថា មាន​ចរិត​នយោបាយ ។ លោក​ថា ជា​ការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​សោកស្តាយ​នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន តាម​រយៈ​សារព័ត៌មាន​ស្តី​ពី​សេចក្តី​ស្នើ​ច្បាប់​របស់​សភា​ថ្នាក់​ក្រោម​អា​មេ​រិ​ក​ដែល​បាន​បញ្ចប់​ក្នុង​នីតិវិធី​របស់​ខ្លួន ។ លោក​បញ្ជាក់​ថា «​ខ្ញុំ​ចាត់​ទុក​ច្បាប់​នេះ មាន​ចរិត​នយោបាយ និង​គោលបំណង​ប្រឆាំង​ទៅ​នឹង​សុច្ឆន្ទៈ​នយោបាយ​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ជ្រើសរើស​មេដឹកនាំ​ខ្លួន​តាម​ផ្លូវច្បាប់ តាម​រយៈ​ដំណើរការ​បោះ​ឆ្នោត​ប្រកបដោយ​សន្តិភាព និង​ប្រជាធិបតេយ្យ ។ លោក​បន្ថែម​ថា ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​មិន​អាច​ទទួលយក​បាន​ទេ ដោយសារ​តែ​សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​ធ្វើ​ឡើង​ផ្អែក​ទៅ​លើ​ការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​បង្ហាញ​តែម​ហិ​ច្ឆិ​តា​នយោបាយ​ជា​ប្រវត្តិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​តែ​បុ​ណ្ណោះ ។

លោក​សង្កត់ធ្ងន់​ថា ផល​រំពឹង​ទុក​របស់ខ្ញុំ គឺ​ព្រឹទ្ធសភា​អា​មេ​រិ​ក​ក៏​ដូច​ជា ប្រ​ធានា​ធិ បតី​សហរដ្ឋអាមេរិក ដែល​ជា​អំណាចនីតិប្រតិបត្តិ​ច្បាស់​ជា​យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ប្រជាជាតិ​ទាំង​ពីរ​របស់​យើង​បាន​នឹង​កំពុង​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​បន្ត​រក្សា​ផលប្រយោជន៍​រួម​គ្នា​ជា​ដាច់ខាត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ