ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​មហាអំណាច​អា​មេ​រិ​កអួត​សព្វាវុធ​ទំនើប​ថ្មី​សំញែង​ពិភពលោក

4 ឆ្នាំ មុន

កង​យោធា​សហរដ្ឋអាមេរិក​បាន​ប្រកាស​ផែនការ​ដើម្បី​សាកល្បង​យានយន្ត​ប្រយុទ្ធ​រ៉ូ​បូត​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែមីនា ឆ្នាំ ២០២០ នៅ​ឯ Fort Carson ក្នុង​រដ្ឋ Colorado ។ ក្នុងអំឡុងពេល​នោះ​ទាហាន​នឹង​ចូលរួម​ក្នុង​ការ​សាកល្បង​ប្រ​តិ​ប​តិ្ត​ការ​នៃ​រថក្រោះ​ប្រយុទ្ធ…

កង​យោធា​សហរដ្ឋអាមេរិក​បាន​ប្រកាស​ផែនការ​ដើម្បី​សាកល្បង​យានយន្ត​ប្រយុទ្ធ​រ៉ូ​បូត​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែមីនា ឆ្នាំ ២០២០ នៅ​ឯ Fort Carson ក្នុង​រដ្ឋ Colorado ។ ក្នុងអំឡុងពេល​នោះ​ទាហាន​នឹង​ចូលរួម​ក្នុង​ការ​សាកល្បង​ប្រ​តិ​ប​តិ្ត​ការ​នៃ​រថក្រោះ​ប្រយុទ្ធ Bradley ដែល​ត្រូវ​បាន​គេ​ហៅ​ថា Mission Enabler Technologies-Demonstrators (MET-Ds) ។ ការ​សាកល្បង​នេះ​នឹង​មាន​អនុភាព​លើ​គម្រោង​យានយន្ត​ស្វយ័ត​នា​ពេល​អនាគត​ដែល​ធ្វើ​ឡើង​ដោយ​កងទ័ព​សហរដ្ឋអាមេរិក ។

យោង​តាម​កងទ័ព​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា រថក្រោះ​ដែល​បាន​ដំឡើង​នេះ​នឹង​ផ្តល់​ឱ្យ​អ្នកបើកបរ​នូវ​ការ​មេ​រ៉ា ៣៦០ ដឺ​ក្រេ​ដែល​អាច​បញ្ជា​ពី​ចម្ងាយ​សម្រាប់​កាំភ្លើង​ធំ 25mm របស់​យានយន្ត និង​ស្ថានីយ៍​យានិក​ដែល​មាន​បំពាក់​ដោយ​អេ​ក្រង់​ប៉ះ ។ ការ​សាកល្បង​នៅ​ខែមីនា​នោះ​ដែរ​នឹង​រួម​បញ្ចូល​ទាំង​យានយន្ត MET-Ds ពីរ​គ្រឿង រួម​ជាមួយ​យានយន្ត​ប្រយុទ្ធ​រ៉ូ​បូត​ចំនួន ៤ គ្រឿង ។

យាន​ស្វ័យការពារ​ត្រូវ​បាន​គ្រប់គ្រង​បញ្ជា​ដោយ​កងទ័ព​ពី​ចម្ងាយ​ដែល​អាច​ឱ្យ​ពួក​គេ​ទប់ស្កាត់​ការ​ចូល​មក​ដល់​ទាំង​លើគោក និង​ពី​អាកាស ពី​សត្រូវ​ដោយ​មិន​ចាំបាច់​ដាក់​ទាហាន​ក្នុង​តំបន់​គ្រោះថ្នាក់​នោះ​ទេ ។ ក្រុម​មន្ត្រី​កំពុង​សំឡឹង​មើលទៅ​អនាគត​ហើយ​គ្រោង​នឹង​បន្ថែម Infrared kits នៅ​ខាង​មុខ​រថក្រោះ​ទាំងនេះ​ដែល​វា​អាច​រក​ឃើញ​គោលដៅ​នៅ​ចម្ងាយ​យ៉ាង​ហោច​ណាស់ ១៤ គីឡូម៉ែត្រ ។

កង​យោធា​សហរដ្ឋអាមេរិក​គ្រោង​នឹង​ធ្វើការ​សាកល្បង​ដំណាក់កាល​ទី ២ នៃ​យានយន្ត​ទាំងនេះ​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ឆ្នាំ ២០២១ ។ ក្នុងអំឡុងពេល​នោះ​កងទ័ព​នឹង​រួម​បញ្ចូល​យានយន្ដ MET-Ds ចំនួន ១២ គ្រឿង​, M113s បួន​គ្រឿង​, យានយន្ត​ប្រយុទ្ធ​រ៉ូ​បូត ៤ គ្រឿង និង​យានយន្ត​ប្រយុទ្ធ​រ៉ូ​បូត ៤ គ្រឿង​ផ្សេង​ទៀត ៕

ប្រភព​៖ slashgear , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ