ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២ ខែកក្កដា អ្នក​កើត​ជំងឺគ្រុនឈាម​មាន​ជាង​២​ម៉ឺន​នាក់ និង​ស្លា.ប់​២៥​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ជំងឺគ្រុនឈាម​គិត​ត្រឹម​ពី​ខែមករា ដល់​ស​ប្តា​ហ៍​ទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នក​កើត​ជំងឺគ្រុនឈាម​មាន​ចំនួន​២១,១៣០​នាក់ ស្លាប់​២៥​នាក់ (​អត្រា​ស្លាប់ ០.១២%)…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ជំងឺគ្រុនឈាម​គិត​ត្រឹម​ពី​ខែមករា ដល់​ស​ប្តា​ហ៍​ទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នក​កើត​ជំងឺគ្រុនឈាម​មាន​ចំនួន​២១,១៣០​នាក់ ស្លាប់​២៥​នាក់ (​អត្រា​ស្លាប់ ០.១២%) ក្នុង​នោះ​ខេត្ត​ចំនួន​៩​កំពុង​ប្រឈម​ឡើង​ចុះ​) និង​១៦​ខេត្ត​ទៀត​មានការ​ថយ​ចុះ ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ។

របា​ការណ៍​បាន​ឲ្យ​ដឹង​ថា ខេត្ត​ដែល​កំពុង​ប្រឈម​ឡើង​ចុះ​នៃ​ជំងឺគ្រុនឈាម​នេះ​រួម​មាន ខេត្តព្រៃវែង សៀមរាប ព្រះ​វិហារ កំពង់ស្ពឺ កណ្តាល កែប កំពត មណ្ឌលគិរី និង​ក្រចេះ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​ថ្នាំ​អា​បេ​ត ថ្នាំ​បាញ់​មូស​សឺ​រ៉ូ​ម​សម្រាប់​ព្យាបាល និង​បាន​ចែកចាយ​រួច​ជា​ស្រេច​ទៅ​ដល់​មន្ត្រី​ក្រុមការងារ នៅ​ទូ​ទាំង​២៥ រាជធានី​-​ខេត្ត (​ចុះ​ទាំង​យប់ ចុះ​ទាំង​ថ្ងៃ​) ។

ទោះជា​យ៉ាងណា​ក្តី ដើម្បី​ចូលរួម​លុប​បាត់​នូវ​ជម្រក​មូស គឺ​សំខាន់​បំផុត គឺ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ធានា «​ផ្ទះ​របស់ខ្ញុំ​គ្មាន​ដង្កូវទឹក​» ត្រូវ​ថែរក្សា​នូវ​អនាម័យ​ជាប់​ជា​និច្ច គ្មាន​កន្លែង​ដក់​ទឹកថ្លា​ណាមួយ​ក្លាយទៅជា​ជម្រក​មូស​ខ្លា​នោះ​នឹង​គ្មាន​មូស​ខ្លា​ញី​ចម្លងជំងឺ​គ្រុនឈាម​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ