ខំ​គេច​អស់​ជាង​៤​ឆ្នាំ​ហើយ​ក៏​មិន​រួចខ្លួន​ដែរ នេះ​ហើយ​សម្លាប់​មនុស្ស(មានវីដេអូ)


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម មន្ត្រី​ផ្នែក​អនុវត្ត​ដីកា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៧ កក្កដា​នេះ​បាន និង​កំពុង​បន្ត​ការ​សួរ​ចម្លើយ​ជនសង្ស័យ​ម្នាក់​ដែល​ទើប​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ «​ប្លន់​សម្លាប់​» កាលពី​ជាង​៤​ឆ្នាំ​មុន មុន​នឹង​បញ្ជូន​ទៅ​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ។

នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ទទួល​បន្ទុក​ផ្នែក​អនុវត្ត​ដីកា​លោក​កង សុ​ផា​ន់​ណា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ទើប​ឃាត់ខ្លួន​នេះ ឈ្មោះ​ប៊ិ​ន សែន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ថត ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ។ លោក​ថា ជន​នេះ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​ភ្នំព្រឹក ឃាត់ខ្លួន​ដោយ​យោង​តាម «​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​» លេខ​៣១ អ​.​យ ចុះ​ថ្ងៃ​ទី​១៦ កក្កដា ២០១៩ ចេញ​ដោយ​លោក​គឺ ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង ដែល​ពាក់ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ​ពី​បទ​«​ប្លន់​សម្លាប់​» ដែល​បាន​កើតឡើង​នៅ​ក្នុងស្រុក​ភ្នំព្រឹក កាលពី​ជាង​៤​ឆ្នាំ​មុន តែ​ជន​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន​លុះ​បង្ហាញខ្លួន​នៅ​ពេល​នេះ​ក៏​ត្រូវ​ឃាត់ខ្លួន​តែ​ម្ដង ។

ពាក់ព័ន្ធ​នឹង​អំពើ «​ប្លន់​សម្លាប់​» បើ​តាម​ហេតុ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ប៊ិ​ន សែន​នេះ និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​ផល សុ​ថា អាយុ​៣៣​ឆ្នាំ (​បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​) បាន​រួមគំនិត​ល្បូ​ង​ស្ត្រី​ម្នាក់​ឈ្មោះ​ខែ​ន វ​ណ្ណា អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ឲ្យ​ជិះ​ម៉ូតូឌុប​ពួក​ខ្លួន​ទៅ​កាន់​ចំណុច​ភ្នំ​ក្រលៀន ស្ថិត​ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ២០១៤ កន្លង​ទៅ ។ លុះ​ស្ត្រី​រង​គ្រោះ​ឌុ​ប​ដល់​ចំណុច​ខាងលើ​នេះ​ជន​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ស្ត្រី​រង​គ្រោះ រួច​ប្លន់​យក​ម៉ូតូ​តែ​ម្ដង ។ ប៉ុន្តែ​កាលនោះ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ម្នាក់​ឈ្មោះ​ផល សុ​ថា រីឯ​ឈ្មោះ​ប៊ិ​ន សែន បាន​រត់គេច​ខ្លួន​បាត់​រហូត ។ លុះ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ជន​នេះ​បាន​បង្ហាញខ្លួន ហើយ​ត្រូវ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឃើញ​ក៏​ផ្ដល់​ដំណឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែ​ម្ដង ។

លោក​កង សុ​ផា​ន់​ណា ដែល​ទទួល​ចាត់ការ​លើ​សំណុំរឿង​នេះ​បាន​និយាយ​ថា ដោយ​យោង​បទបញ្ជា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពេល​នេះ​ជនសង្ស័យ​កំពុង​ត្រូវ​សួរនាំ​ដោយ​មន្ត្រី​ផ្នែក​អនុវត្ដ​ដីកា​នៅ​ក្នុង​ការិយាល័យ​ជំនាញ​នៅឡើយ មុន​ពេល​បញ្ជូន​ជន​នេះ​ទៅ​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ