ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត…បាត់ឡាន12កៅអីគាត់

4 ឆ្នាំ មុន
  • កំពត

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺថ្ងៃ​ទី​១៦​កក្កដា មាន​ករណី​ចោរលួច​រថយន្ត​១​គ្រឿង នៅ​​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ។ រថយន្ត​ដែល​ត្រូវ​ចោរលួច​នេះ…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺថ្ងៃ​ទី​១៦​កក្កដា មាន​ករណី​ចោរលួច​រថយន្ត​១​គ្រឿង នៅ​​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ។ រថយន្ត​ដែល​ត្រូវ​ចោរលួច​នេះ ម៉ាក​សាំ​យ៉ុ​ង​ចំណុះ​១២​កៅអី ពណ៌​លឿង គ្មាន​ផ្លាក​លេខ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ គឹ​ម សុ​គុណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

តាម​ព័ត៌​មាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ម្ចាស់​រថយន្ត​បាន​រួម​ដំណើរ​ជាមួយ​មនុស្ស​៥​នាក់ ក្នុង​គោល​បំណង​ទៅ​ពិនិត្យ​ជំងឺ​នៅ​ប្រទេស​វៀតណាម ។ ពេល​ចេញ​ទៅ​ដល់​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ដោយ​សារ​យប់​ជ្រៅ​ពេក​ ក៏​​នាំ​គ្នា​សម្រាក​នៅផ្ទះ​ឈ្មោះ ភួង សារី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ ​ដែល​ត្រូវជា​បងប្អូន ដើម្បី​ព្រឹកឡើង​បន្តដំណើរ​ទៅ​ទៀត ។

លុះ​ពេលទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកក្កដា ពួក​គាត់​ភ្ញាក់​ពី​ដំណេក​ស្រាប់តែ​បាត់​រថយន្ត ទើប​មានការ​ឆោឡោ​ពី​ចោរលួច​រថយន្ត ។ (សម្រួល៖ ស្រីណា)

អត្ថបទសរសេរ ដោយ