ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​មេ​សាង​…​ជួប​វិបត្តិ​ជំនន់​ទឹក​លិច​​ស្រែ​​លិច​ស្រូវ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ​«ធ្វើស្រែ​ប្រ​វ៉ាស់​មេឃ អត់​ភ្លៀង​ក៏​ពិបាក លុះភ្លៀង​ច្រើន​​ក៏​ពិបាក មិនដឹង​ធ្វើ​ម៉េច​ទេ​ខ្ញុំ​» ។នេះ​ គឺជា​សម្តីពិត​របស់​ប្រជា​កសិករ​នៅ​ឃុំ​ច្រេះ ស្រុក​មេ​សាង ដែល​កំពុង​តែ​រង​គ្រោះ​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង…

ខេត្តព្រៃវែង ៖ ​«ធ្វើស្រែ​ប្រ​វ៉ាស់​មេឃ អត់​ភ្លៀង​ក៏​ពិបាក លុះភ្លៀង​ច្រើន​​ក៏​ពិបាក មិនដឹង​ធ្វើ​ម៉េច​ទេ​ខ្ញុំ​» ។នេះ​ គឺជា​សម្តីពិត​របស់​ប្រជា​កសិករ​នៅ​ឃុំ​ច្រេះ ស្រុក​មេ​សាង ដែល​កំពុង​តែ​រង​គ្រោះ​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង ធ្វើ​ឱ្យ​លិច​រលួយសំណាប​អស់​ ។

ប្រជា​កសិករ​ទាំងនោះ​បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​ដើមរដូវ​វស្សា​នេះ ឃុំ​របស់​ពួក​គាត់​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ សំណាប​របស់​ពួក​គាត់​ដែល​ទើបតែ​សាប​ព្រួស​រួច លូត​ឡើង​មិន​រួច​ត្រូវ​ទឹក​ជន់​លិច​រលួយ​ស្ទើ​អស់ អ្នកខ្លះ​នាំ​គ្នា​ព្រួស​២​ទៅ​៣​ដង ទើប​សំណាប​ដុះ​ផុត​ទឹក ហើយ​ត្រូវ​ដើរ​ជួស​កន្លែង​រង្វើល​ទៀត អស់​ទុន​ច្រើន​ណាស់ ហើយ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​នេះ​មាន​ចំនួន​៥​ភូមិ គឺ​ភូមិ​ពោន ព្រ​ហ៊ា​រ ត្រពាំង​ស្គន់ ត្រោក និង​ភូមិ​បឹង​។

ប្រជា​កសិករ​ទាំងនោះ​បាន​បញ្ជាក់​ថា ការងារ​ធ្វើស្រែ គឺជា​មុខរបរ​ដែល​ពួក​គាត់​ប្រកប​យូរ​ឆ្នាំ​មក​ហើយ ដោយ​ឆ្នាំ​មុន​ៗ​មេឃ​អំណោយផល នៅ​ដើមរដូវ​វស្សា​ម្នាក់​ៗ​ព្រួស​គ្រាប់ពូជ​តែ​ម្តង​ស្រូវ​ដុះ​ពេញ​ស្រែ តែ​ឆ្នាំ​នេះ​គ្រាន់តែ​ព្រួស​ពូជ​ហើយ​ភ្លាម សំណាប​ចាប់​លូត ភ្លៀង​ជ្រំ​យក​តែ​ម្តង ទឹកភ្លៀង​ជន់​លិច​ភ្លឺស្រែ​លិច​វាល​អស់ ពួក​គាត់​មិនដឹង​បូមទឹក​ចេញ​ទៅ​ណា មាន​តែ​ទុក​រហូត​ទឹក​ស្រក​អស់​វិញ សំណាប​រលួយ​អស់ នាំ​គ្នា​ព្រួស​ពូជ​ម្តងទៀត អ្នកខ្លះ​ព្រួស​ពូជស្រូវ​២​ដង ខ្លះ​៣​ដង​ទំ​រាំ​បាន​សំណាប​ដុះ​ផុត​ទឹក ហើយ​ដុះ​រង្វើល​ៗ​មិនល្អ​ទៀត ទើប​ធ្វើ​អោយ​ពួក​គាត់​បារ​ម្ម​ណ៌​ខ្លាច​ស្រូវ​អោយ​ផល​មិន​បាន​ច្រើន ធ្វើ​អោយ​ខាត​ទាំង​ថវិកា​ខាត​ទាំង​កំលាំង និង​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ថែម​ទៀត​។

ប្រជា​កសិករ​នៅ​ឃុំ​ច្រេះ ស្រុក​មេ​សាង ខេត្តព្រៃវែង បាន​លើក​ឡើង​ថា ពួក​គាត់​ចង់​ធ្វើស្រែ​ឲ្យ​បាន​ច្រើន​ដង​ក្នុង​១​ឆ្នាំ ព្រោះ​មិន​ចង់​ទុក​ដី​ទំនេរ​ចោល តែ​តំបន់​របស់​ពួក​គាត់​គ្មាន​ប្រភព​ទឹក​ទេ ការ​ធ្វើស្រែ​ត្រូវ​ប្រ​វ៉ាស់​និង​មេឃ អ្នកមាន​លទ្ធភាព​ត្រូវ​បុក​អណ្តូង​ជំនួយ បើ​គិត​ពី​ថ្លៃ​ចំណាយ ទាំង​ថ្លៃ​ប្រេង ពូជ ជី និង​ថ្នាំ​កម្ចាត់​សត្វល្អិត​គ្រប់​បែប​យ៉ាង គឺ​ចំណាយ​ច្រើន​ណាស់​។ ឆ្នាំ​មុន​ៗ​ស្រូវ​បាន​ថ្លៃ​គួរសម ១​គីឡូក្រាម​លក់​បាន​៧០០​ទៅ​៨០០​រៀល ច្រូតកាត់​ប្រមូល​ផល​ហើយ លក់​ទូទាត់​ប្រាក់​ចំណាយ ឃើញ​សល់​ប្រាក់​ចំណេញ​បន្តិចបន្តួច​ដែរ ប៉ុន្តែ​ឆ្នាំ​នេះ ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ផង ហើយ​ថែម​ទាំង​តម្លៃ​ស្រូវ​ចុះថោក​ខ្លាំង​ទៀត ១​គីឡូក្រាម​បាន​តែ​៦០០​រៀល​ប៉ុណ្ណោះ ពួក​គាត់​ខ្លាច​តែ​មិន​រួចខ្លួន​ទេ​មើលទៅ​ឆ្នាំ​នេះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ