ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ថា គាត់​បាត់​ពី​ផ្ទះ​ប្រមាណ​១០​ថ្ងៃ ស្រាប់តែ​ឃើញ​ក្នុង​សភាព​បែប​នេះ​… អនិច្ចា​ណាស់​!!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សាកសព​បុរស​ម្នាក់​ដែល​សភាព​ស្អុយរលួយ​ទៅ​ហើយ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សាកសព​បុរស​ម្នាក់​ដែល​សភាព​ស្អុយរលួយ​ទៅ​ហើយ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្បែរ​មាត់​ស្រះ​ក្នុង​ចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ​។

យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សាកសព​ខាងលើ​នោះ​ឈ្មោះ ស៊ុន ស៊ី​ម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ចំណុច​ឆ្លាក ភូមិ​ព្រៃ​ទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ​។ ហើយ​ជន​រង​គ្រោះ​ត្រូវ​ម្ចាស់​ចំការ​ផ្ទាល់​ជា​អ្នក​ប្រទះ​ឃើញ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្ដង​។

បើ​តាម​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ថា ជន​រង​គ្រោះ​រូប​នេះ​បាន​ដើរ​បាត់​ដំណឹង​ពី​ផ្ទះ​ប្រមាណ​១០​ថ្ងៃ​កន្លង​មក​ហើយ មុន​ពេល​ប្រទះ​ឃើញ​ក្នុង​សភាព​បែប​នេះ​។ សមត្ថកិច្ច​ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ឲ្យ​ជាក់លាក់​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​រូប​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ការ​សន្និដ្ឋាន​ជាបឋម​របស់​មន្ត្រី​ជំនាញ​ដែល​បាន​ត្រួតពិនិត្យ ដោយ​យោង​តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​សាច់ញាតិ​ថា ជន​រង​គ្រោះ​ទំនង​អាច​ស្លាប់​ដោយសារ​ខ្យល់គរ តែ​យ៉ាងណា​មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​នៅឡើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ