ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់ សេរី​សុទ្ធា និង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ជា​ទ្រព្យ​គាប់​ចិន្តា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន បាន​បង្ហាញ​ពី​ការ​ស្រលាញ់​ពេញចិត្ត​ចំពោះ​ទេព​កោសល្យ​សិល្បៈ​របស់​តារាចម្រៀង​មនោសញ្ចេតនា​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ព្រមទាំង​តម្កល់​តម្កើង​រាជិនី​សំឡេង​មាស​រស់ សេរី​សុទ្ធា ។ លោក​ចាត់​ទុក​តារាចម្រៀង​ទាំង​ពីរ​ដួង​នេះ​ជា​«​ទ្រព្យ​គាប់​ចិន្ដា និង​ម្ចាស់​សំឡេង​មាស​នៃ​ប្រទេស​កម្ពុជា​»​។ បុរស​ម្នាក់​នោះ​កាលពី​ពេល…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន បាន​បង្ហាញ​ពី​ការ​ស្រលាញ់​ពេញចិត្ត​ចំពោះ​ទេព​កោសល្យ​សិល្បៈ​របស់​តារាចម្រៀង​មនោសញ្ចេតនា​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ព្រមទាំង​តម្កល់​តម្កើង​រាជិនី​សំឡេង​មាស​រស់ សេរី​សុទ្ធា ។ លោក​ចាត់​ទុក​តារាចម្រៀង​ទាំង​ពីរ​ដួង​នេះ​ជា​«​ទ្រព្យ​គាប់​ចិន្ដា និង​ម្ចាស់​សំឡេង​មាស​នៃ​ប្រទេស​កម្ពុជា​»​។

បុរស​ម្នាក់​នោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​«​អាច​ចាត់​ទុក​ថា​ជា​ទ្រព្យ​គាប់​ចិន្តា​លំដាប់​ប្រទេស ដែល​មាន​វត្តមាន​វរ​សិល្បករ​រាជិនី​សំឡេង​មាស គឺ​លោកស្រី​រស់ សេរី​សុទ្ធា និង​តារា​ឯក​សំឡេង​គ្រលួច​បត់បែន​បាន​គ្រប់​ទម្រង់ គឺ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា នៅ​លើ​ទឹកដី​កម្ពុជា ។

ជា​ការណ៍​ពិត​ក្នុង​ជំនាន់​មុន​មាន​តារាចម្រៀង​ជា​ច្រើន​រូប​ណាស់​ដែល​សុទ្ធតែ​មាន​សំឡេង​ពីរោះ​ៗ មួយ​បែប​ៗ​ម្នាក់​ដូច​ជា អ្នកស្រី​ម៉ៅ សា​រ៉េ​ត ,​ប៉ែន រ៉​ន ,​ហួយ មាស ,​ឈួ​ន ម៉ា​ឡៃ ,​ឈុ​ន វ​ណ្ណា ,​សូ សា​វឿ​ន ,​ពៅ វ​ណ្ណា​រី និង​តារាចម្រៀង​ដទៃ​ទៀត ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​ក៏​នៅ​តែ​មាន​តារា​តែ​មួយ​ដួង​ប៉ុណ្ណោះ​ដែល​អាច​ស្រូប​ទាញ​យក​ប្រជាប្រិយភាព​ដ៏​ច្រើន​លើសលុប​តាំងពី​នៅ​ជំនាន់​នោះ​រហូត​ដល់​បច្ចុប្បន្ន គឺ​លោក​ស្រី​រស់ សេរី​សុទ្ធា ។

ងាក​មក​សម័យនេះ​វិញ​ម្តង តារាចម្រៀង​ក៏​មាន​ច្រើន​ដែរ ទាំង​ល្បី និង​ពុំ​សូវ​ល្បី ប៉ុន្តែ​ក៏​មាន​តែ​មួយ​គត់​ប៉ុណ្ណោះ​ដែល​ជា​កំពូល​តារាចម្រៀង​អាច​តំណាង​បាន​នូវ​អត្តសញ្ញាណ​ជាតិ​ផ្នែក​សិល្បៈ​ចម្រៀង​ខ្មែរ ដោយ​ពឹងផ្អែក​លើ​ទឹកដម​សំឡេង បទ​ពិសោធន៍ និង​ទេព​កោសល្យ​ក្នុង​ការ​បកស្រាយ​បាន​គ្រប់​ទម្រង់​នៃ​បទ​ចម្រៀង​នោះ គឺ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ។

អ្នក​នាង​គឺជា​តារាចម្រៀង​ដែល​រក្សា​ភាព​ល្បីល្បាញ​ជាង​សាម​សិប​ឆ្នាំ​មក​ហើយ បើ​គិត​ពី​ពេល​ចាប់ផ្តើម​ឆ្នាំ​១៩៨៦​មក​ទល់​ពេល​នេះ និង​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ជា​ច្រើន​រហូត​រាប់​ពាន់​បទ ។ អាច​ត្រូវ​បាន​ចាត់​ទុក​ថា​តារា​ឯក​មួយ​ដួង​សម្រាប់​កម្ពុជា ។ ជំនាន់​មុន​មាន​លោក​ស្រី​រស់ សេរី​សុទ្ធា និង​ជំនាន់​នេះ​មាន​អ្នក​នាង​ម៉េ​ង កែវ​ព​ជ្ជ​តា ដែល​យើង​មិន​អាច​បដិសេធ​បាន​ឡើយ »​។

បុរស​ដដែល​បញ្ជាក់​ថា «​អ្នក​ជំនាន់​មុន​យើង​អភិរក្ស អ្នក​ជំនាន់​ក្រោយ​យើង​លើក​ស្ទួយ​ដើម្បី​មាន​អ្នក​ស្នង​បន្តវេន ជា​ពិសេស​អ្នកចម្រៀង​ដែល​ត្រូវការ​ការ​បណ្តុះបណ្តាល ហាត់ពត់​សំឡេង​មិន​ថា​ជា​បទ​អ្វី ទម្រង់​អ្វី​ដើម្បី​អាច​មាន​សមត្ថភាព​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នា​ពេល​ណាមួយ »​។

ឃើញ​សារ​នេះ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ក្តី​រី​រាយ បើ​ទោះបីជា​ចំណុច​ខ្លះ​នាង ហាក់​នៅ​មិន​ទាន់​អាច​ទទួលយក​ក៏​ដោយ ។ ម្ចាស់​ទឹកដម​សំឡេង​មនោសញ្ចេតនា​ដ៏​ពីរោះ​រូប​នេះ​តប​ថា «​សូម​អរគុណ​ម្ចាស់​អត្ថបទ ប្អូន Heng Chenda ខ្លាំង​ណាស់​ដែល​ខិតខំ​ចងក្រង​សំ​ណេ​រ​បញ្ចេញ​ទស្សនៈ​សុទិដ្ឋិ​និយម​ចំពោះ​បង បើ​ទោះជា​ចំណុច​ខ្លះ​ខ្ញុំ​មិន​ទាន់​ហ៊ាន​ទទួលយក​ក្ដី​។

ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​រំភើប សប្បាយចិត្ត មាន​កម្លាំង មិន​អស់សង្ឃឹម និង​បានដឹង​ថា លើ​លោក​នេះ​ក៏​នៅ​តែ​មានការ​វិនិច្ឆ័យ​ជា​វិជ្ជមាន​សម្រាប់​តារា​ចំណាស់​ដូច​ជា​រូប​ខ្ញុំ​ដែរ ក្នុង​ពេល​ដែល​អ្នកខ្លះ​ខំប្រឹង​ព្យាយាម​កាយ​កប់​លុប​ចោល​យ៉ាង​អយុត្តិធម៌​ដូច​ម្តេចក្តី ។ នេះ​សរ​បញ្ជាក់​ថា​ការ​វិភាគ​ប្រកប​ដោយ​ចំណេះដឹង​។ ខ្ញុំ​សូម​អរគុណ​ម្តងទៀត អរគុណ​ដល់​បណ្តា​ហ្វ៊ែ​ន​គ្រប់​ទិស​ទី អរគុណ​សន្ដាន​ចិត្ត​គាំទ្រ​ដ៏​ប្រពៃ​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ សូម​អរគុណ​ពុក​ម៉ែ​ទស្សនិកជន អរគុណ​គ្រប់​គ្នា​ដែល​ស្រលាញ់​នាង​ខ្ញុំ» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ