ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​បាន​អាវុធ​​សម្រាប់​ធ្វើ​សង្គ្រាម​ជា​ច្រើន​ដែល​​រក​ឃើញតាម​ផ្ទះ

4 ឆ្នាំ មុន

ប្រទេស​អុីតា​លី ៖ ប៉ូលិស​អុី​តា​លី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ ​កក្កដា​ថា បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ភាគ​ខាងជើង​ឧបទ្វីប​អុី​តា​លី ហើយ​រក​ឃើញ​នៅ​តាម​ផ្ទះ​បណ្ដា​សមាជិក​ក្រុម​ស្ដាំ​និយម​ជ្រុល​អុី​តា​លី នូវ​អាវុធ​សម្រាប់​ធ្វើសង្គ្រាម​ជា​ច្រើន ក្នុង​នោះ​មាន​មី​ស៊ី​ល​ដី​-​អាកាស​មួយ​ដើម​ព្រមទាំង​កាំភ្លើង​ទំនើប​ៗ​ជា​ច្រើន​ដើម​។ ដោយ​ចេញផ្សាយ​បណ្ដា​រូបភាព​នៃ​មី​ស៊ីល​ដែល​ចាប់​បាន ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​និយាយ​ថា…

ប្រទេស​អុីតា​លី ៖ ប៉ូលិស​អុី​តា​លី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ ​កក្កដា​ថា បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ភាគ​ខាងជើង​ឧបទ្វីប​អុី​តា​លី ហើយ​រក​ឃើញ​នៅ​តាម​ផ្ទះ​បណ្ដា​សមាជិក​ក្រុម​ស្ដាំ​និយម​ជ្រុល​អុី​តា​លី នូវ​អាវុធ​សម្រាប់​ធ្វើសង្គ្រាម​ជា​ច្រើន ក្នុង​នោះ​មាន​មី​ស៊ី​ល​ដី​-​អាកាស​មួយ​ដើម​ព្រមទាំង​កាំភ្លើង​ទំនើប​ៗ​ជា​ច្រើន​ដើម​។

ដោយ​ចេញផ្សាយ​បណ្ដា​រូបភាព​នៃ​មី​ស៊ីល​ដែល​ចាប់​បាន ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​និយាយ​ថា ប្រតិ​បត្តិការ​ប្រឆាំង​ភេរវកម្ម​នេះ​សំដៅលើ​ពួក​អុី​តា​លី​ដែល​ប្រកាន់​មនោគមន៍វិជ្ជា​ជ្រុលនិយម ធ្លាប់​បាន​ចូលរួម​ប្រយុទ្ធ​នៅ​ខាង​ពួក​ឧទ្ទាម​ស្និទ្ធ​រុ​ស្ស៊ី ប្រឆាំង​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​តំបន់​DONBASS​។ ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​នោះ​មី​ស៊ី​ល​ដី​-​អាកាស​មួយ​គ្រាប់​នៅ​ល្អ​ចែស ដែល​ប្រើប្រាស់​ដោយ​កងទ័ព​កា​តា​ត្រូវ​បាន​រក​ឃើញ​និង​រឹបអូស​។ ទន្ទឹម​នឹង​នេះ​ដែរ​ប៉ូលិស​បាន​រក​ឃើញ​អាវុធ​ធ្វើសង្គ្រាម​ដ៏​ទំនើប​ប្រមាណ​ជា​២០​ដើម ក្នុង​នោះ​មាន​បណ្ដា​កាំភ្លើង​វាយលុក​ស្វ័យប្រវត្តិ​ជំនាន់​ចុង​ក្រោយ ព្រមទាំង​គ្រាប់រំសេវ​និង​របស់របរ​ឃោសនា​ពី​លទ្ធិ​ណា​ហ្ស៊ី​បែប​ថ្មី​។

ក្រៅពី​ចាប់​បាន​បណ្ដា​គ្រឿង​អាវុធ មនុស្ស​៣​នាក់​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​នោះ​មាន​ជន​ម្នាក់​ឈ្មោះ​FABIO DEL BERGIOLO​អាយុ​៥០​ឆ្នាំ អតីត​បេក្ខជន​នៃ​គណបក្ស​ហ្វា​ស៊ី​ស្ត​ថ្មី FORZA NUOVA ព្រមទាំង​ជនជាតិ​ស្វ៊ី​ុ​សម្នាក់​អាយុ​៤២​ឆ្នាំ​និង​ជនជាតិ​អុីតា​លី​ម្នាក់​អាយុ​៥១​ឆ្នាំ​ដោយ​ពួក​គេ​ត្រូវ​ចាប់ខ្លួន​នៅ​ជិត​ព្រ​លាន​យន្តហោះ​FORLI ភាគ​ឦសាន​អុី​តា​លី​ហើយ​ជាប់​សង្ស័យ​ថា​ស្វែងរក​លក់​មី​ស៊ី​ល​។

ប្រមុខ​ប៉ូលិស​ក្រុង​TURIN​លោក​GIUSEPPE DE MATTEIS ថ្លែង​ទៅ​កាន់់​សារព័ត៌មាន​ថា លោក​អាច​យល់​ខ្លះ​លើ​អ្វី​ដែល​គេ​ចង់​ធ្វើ​ជាមួយ​សម្ភារ​ដែល​ចាប់​បាន​ទាំងនោះ តែ​សម្រាប់​ពេល​នេះ យើង​ពុំ​ទាន់​សន្និដ្ឋាន​ថា​បែប​ម៉េច​នៅឡើយ​។

ប៉ូលិស​អុីតា​លី​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ បាន​ធ្វើ​ប្រតិបត្តិការ​ឆ្មក់​មួយ​ចំនួន ក្នុង​តំបន់​ពួក​ស្ដាំ​និយម​ជ្រុល នៅ​ជុំវិញ​ក្រុង​TURIN​។ រួច​កាលពី​ថ្ងៃ​ទី​៩​កក្កដា បាន​ឈាន​ទៅ​ចាប់ខ្លួន​ជន​ឈ្មោះ​FABIO CARLO D’ALLIA ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​លទ្ធិ​ហ្វា​ស៊ី​ស្ត​និង​មាន​គ្រាប់រំសេវ​សម្រាប់​ធ្វើសង្គ្រាម​។ ជន​នោះ​ក៏​ស្ថិត​ក្នុង​ក្រុម​ណា​ហ្ស៊ីបែប​ថ្មី​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ